ដូចដែលអ្នកកម្សាន្តទាំងអស់គ្នាធ្លាប់ដឹងរួចមកហើយថាវគ្គ សមរភូមិរថក្រោះ ជាវគ្គមួយដែលតម្រូវអោយទាហាន AK ទាំងអស់ប្រើនូវរថពាសដែកដើម្បីច្បាំងគ្នា។ ឥឡូវនេះ AK2 បានកែលំអវគ្គនេះ និងនាំមកនូវផែនទីថ្មីមួយសម្រប់វគ្គនេះ។ ចង់ដឹងថាមានអ្វីប្លែកខ្លះសម្រាប់ការវិលត្រលប់របស់ វគ្គសមរភូមិរថក្រោះ សូមរង់ចាំការ update ថ្មីដែលនឹងធ្វើឡើងនៅថ្ងៃច័ន្ទទី៦ ខែកក្កដា ឆ្នាំ២០១៥ ហើយអមជាមួយនឹងការបន្ថែមផែនទីថ្មីនេះ សេវាកម្សាន្ត AK Online បានបន្ថែមនូវសំភារៈស្អាតៗ និងសព្វាវុធដ៏ទំនើបអស្ចារ្យជាច្រើនទៀត។
នៅក្នុង Version ថ្មីនេះដែរក៏មានបន្ថែមជូននូវវគ្គថ្មីគឺ វគ្គសមរភូមិរថក្រោះ ហើយផែនទីថ្មីគឺ វាលរហោស្ថាន ។ ចំពោះផែនទីថ្មីនេះគឺ តម្រូវអោយមានសមាជិកម្ខាង៨នាក់ ប្រើនូវរថពាសដែកដើម្បីច្បាំងគ្នារហូតដល់បានពិន្ទុគ្រប់ឬ ក្រុមដែលបានពិន្ទុខ្ពស់ជាងគេទើបចាត់ទុកជាអ្នកឈ្នះ។
ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥ បន្ទាប់ពីការ update នូវ version 2.1.6.459 រួចរាល់ហើយអ្នកកម្សាន្ដទាំងអស់អាចបញ្ចូល AK Gold ដើម្បីទទួលបាន សព្វាវុធ និងសម្ភារៈពិសេសៗដូចខាងក្រោម៖
១.បញ្ចូល ១០AK Gold ទទួលបាន
Tactical Combination Package(១ដង)
២.បញ្ចូល ៤០AK Gold ទទួលបាន
V5 Combination (១ដង)
៣.បញ្ចូល ២០០AK Gold ទទួលបាន
Frenzy(Grenade) (៦០ថ្ងៃ)
៤.បញ្ចូល ៤០០AK Gold ទទួលបាន
Bliztwing(Sniper) (៦០ថ្ងៃ)
៥.បញ្ចូល ៨០០AK Gold ទទួលបាន
Thrust(Assault) (៦០ថ្ងៃ)
ចាប់ពីថ្ងៃទី២០ ខែកក្កដា ដល់ ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីការ update នូវ version 2.1.6.460 អ្នកកម្សាន្ដទាំងអស់គ្នាគ្រាន់តែចំណាយដូចខាងក្រោមនឹងទទួលបាន៖
១.ចំណាយ ២០០AK Gold ទទួលបាន
Chalk(Throw) (៣០ថ្ងៃ)
២.ចំណាយ ៤០០AK Gold ទទួលបាន
Chalk-Rocket(Bazooka) (៣០ថ្ងៃ)
៣.ចំណាយ ៨០០AK Gold ទទួលបាន
Chalk-Gun(Shotgun) (៣០ថ្ងៃ)
៤.ចំណាយ ១៦០០AK Gold ទទួលបាន
Chalk-464SPX(Assault)(៣០ថ្ងៃ)
*ចំណុចពិសេសក្នុងVersionថ្មី៖
កម្សាន្ត១៤ថ្ងៃជាប់គ្នា(គិតចាប់ពីថ្ងៃUpdate)នឹងទទួលបាននូវ Ender Combination A បន្ថែមពីលើ Safaia Double(Pistol) ដែលអាចយកទៅផ្គុំជាមួយ Ender Combination B (ចេញក្នុងការUpdate version 2.1.6.460) ដើម្បីទទួលបាននូវសព្វាវុធ ផ្កាយ៨ថ្មី ដែលមានឈ្មោះថា Ender(Assault)។ បើសិនជាអ្នកមិនបានកម្សាន្ត១៤ថ្ងៃជាប់គ្នានោះទេ អ្នកនឹងមិនបានទទួលនូវ Ender Combination A គឺស្មើនឹងមិនមានឱកាសទទួលបាន Ender(Assault)ដែរ។ ដូចេ្នះ កុំអោយឱកាសនេះកន្លងផុតទៅអោយសោះណា៎ សូមចូលរួមកម្សាន្តទាំងអស់គ្នា។