AK2 League Season I
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (E-Sports) បានរៀបចំការប្រកួតពានជើងឯក AK League ប្រចាំឆ្នាំ២០១៦។ នេះជាលើកទី ១ ហើយ ដែលសហព័ន្ធបានរៀបចំការប្រកួតប្រភេទវិញ្ញាសា AK ជាលក្ខណៈលីគ បន្ទាប់ពីសហព័ន្ធបានបង្កើតជាផ្លូវការ កាលពីចុងឆ្នាំ ២០១៤ កន្លងទៅ។ សង្រាមថ្មីនៅលើសមរភូមិដ៏ក្តៅគគុកមួយនេះ ជាសង្គ្រាមប្រមូលផ្តុំទៅដោយជើងខ្លាំងមកពីគ្រប់ទិសទីក្នុងប្រទេសកម្ពុជា នឹងត្រូវប្រកួតប្រជែងដណ្តើមដំណែងជើងឯក League កំពូលរបស់ AK2 ដែលរៀបចំឡើង។ ក្រុមចំនួន២០នឹងត្រូវមកតតាំងបង្ករព្យុះភ្លៀងក្នុងមហាព្រឹត្តិការណ៏ដ៏អស្ចារ្យរបស់ AK2 League រដូវកាលទី១នេះ។ ចង់ដឹងថាក្រុមមួយណាជាម្ចាស់ជើងឯករបស់យើង? កុំភ្លេចតាមដានទាំងអស់គ្នា!
1. របៀបចូលរួមប្រកួត
ចំនួនក្រុមសរុប ២០ក្រុមដោយជ្រើសដូចខាងក្រោម៖
- ១០ក្រុម ជ្រើសរើសពី Team Challenge League Score ដោយចាប់ផ្ដើមគិត ថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី៦ ខែមិនា ហើយក្រុមដែរនៅ Top 10 នឹងត្រូវបានជ្រើសរើស
- ១០ក្រុម ជ្រើសរើសតាមរយៈការចុះឈ្មោះចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី៤ ខែមិនា ប្រសិនបើការចុះឈ្មោះមានចំនួនលើសពី១០ក្រុម យើងនឹងធ្វើការប្រកួតដើម្បីជម្រុះយកតែ ១០ក្រុមប៉ុណ្ណោះ។ ការចុះឈ្មោះត្រូវ Login ចូល Mysabay ចុចលើ Tournament រួចចូលទៅកាន់ AK2 League បន្ទាបមកចុច Register ហើយបំពេញឈ្មោះក្រុម លេខទូរស័ព្ទ និងអញ្ជើញសមាជិកជាការស្រេច។
2.ច្បាប់ និងលក្ខខ័ណ្ឌនៃការប្រកួត
គ្រប់ក្រុមទាំងអស់ត្រូវប្រព្រឹត្តិទៅតាមលក្ខខ័ណ្ឌ និងច្បាប់នៃការប្រកួត បើក្រុមណាមួយដែលល្មើស និងត្រូវទទួលពិន័យ។ ព័ត៌មានលំអិតពីច្បាប់ និងលក្ខខ័ណ្ឌនៃការប្រកួត
4. រង្វាន់
- ជើងឯក៖ ១០០០០ Sabay Gold
- ជើងឯករង៖ ៥០០០ Sabay Gold
- រង្វាន់ប្រចាំសប្ដាហ៍
- ឈ្នះមួយប្រកួតទទួលបាន ២០០ Sabay Gold រាល់ការឈ្នះម្ដងៗ
- កីឡាករដែរសម្លាប់ច្រើនជាងគេ ទទួលបាន ១០០០ Sabay Gold ពិន្ទុគឺយក Kill-Death។ ករណីពិន្ទុសម្លាប់ស្មើគ្នាគឺត្រូវយក Sabay Gold ចែកអោយស្មើគ្នា
- ក្រុមដែលល្អជាងគេនឹងទទួលបាន ១០០០ Sabay Gold ដោយយកពិន្ទុ Killសរុប ដកនឹងពិន្ទុ Dead សរុប។ ករណីពិន្ទុសម្លាប់ស្មើគ្នាគឺត្រូវយក Sabay Gold ចែកអោយស្មើគ្នា
អត្ថបទចេញផ្សាយ: 26th Feb 2016