របៀបនៃការ Install AK2

March 1, 2016

ខាង​ក្រោមនេះជាការណែនាំក៏ដូចជាដំណាក់កាល​នីមួយៗនៃការទាញ​យក(Download) ក៏ដូចជាការតំឡើង(Install) AK2 ទៅក្នុង​ម៉ាស៊ីនកុំព្យូទ័ររបស់អ្នក។

ទស្សនាវីដេអូរបៀបនៃការ Install AK2 នៅត្រង់នេះ 

របៀបនៃការទាញយក

  • ជាដំបូង​អ្នក​ត្រូវ​ចូល​ទៅ​ក្នុង Website AK2 ដែលមានឈ្មោះថា ak.sabay.com.kh បន្ទាប់មកចុចលើពាក្យប៊ូតុង Download
  • បន្ទាប់មក​អ្នក​នឹង​ឃើញ​មាន​ File ចំនួន​ ៣ ដែល​ដាក់​ឱ្យ Download តែ​សូម​ធ្វើ​ការ Download File ទាំងនោះ​
  • នៅពេល​ដែល​អ្នក Download File ទាំង​ ៣ រួច​រាល់​ហើយ​សូម​ធ្វើ​ការ​បង្កើត Folder ថ្មី​មួយ​នៅ​ក្នុង Drive D ឬណា​ដែល​មាន​សុវត្ថិភាព​បន្ទាប់មក Copy File ទាំង​៣​នោះ​ចូល​ទៅ​ក្នុង Folder ថ្មី​នោះដោយ​ខ្ញុំ​កំណត់​ឈ្មោះ​ Folder ថ្មីនោះគឺ AK2 ONLINE ជា​មួយ​គ្នា​ដូចរូបឧទាហរណ៍ខាងក្រោម

    បញ្ជាក់៖ សម្រាប់​ File ដែល​មាន​ឈ្មោះ​ថា data.7z.001 និង data.7z.002 ដែល​អ្នក​បាន Download រួច​សូម​ធ្វើ​ការចុច Mouse ស្ដាំលើវា​រួច​ស្វែងរកពាក្យ Organize ចុចលើវាបន្ទាប់មកចុច Folder and search option

    បន្ទាប់មកទៀតចុចលើពាក្យ View ហើយ​ត្រូវ​ដកសញ្ញា ✓ នៅលើពាក្យថា Hide extension for known file types ចេញ​ប្រសិនបើមាន

    បន្ទាប់មកត្រូវមើលលើ file ទាំងពីរថាមាន extension បន្ថែមលើឈ្មោះចាស់ឬអត់ឧទារហណ៍ប្រសិនបើមានបន្ថែម extension .abc ត្រូវលុបចេញដោយរក្សាត្រឹមឈ្មោះ data.7z.001 និង data.7z.002 ឱ្យនៅដដែលជាការស្រេច។
      
  • បន្ទាប់​មក​ទៀត​ធ្វើ​ការ Extract File មួយ​ដែល​មាន​ឈ្មោះ​ថា MATOnline_2.1.6…. ដោយអ្នកគ្រាន់​តែ​ចុច​ Mouse  ខាងស្ដាំរួចជ្រើសរើសយកពាក្យថា  Extract Here ដូច​រូប​ខាង​ក្រោម​
  • បន្ទាប់​មក​អ្នក​នឹង​ទទួល​បាន File exe មួយ​ដើម្បី​ធ្វើ​ការ​តំឡើង​ទៅ​លើ PC របស់​អ្នក​

របៀបនៃការតំឡើង

  • ដើម្បី​ធ្វើ​ការ​ Install អ្នក​ត្រូវ​ចុច​ទៅលើ File ដែល​មាន​ឈ្មោះ​ថា MATOnline_2.1.6…. នោះ​ចំនួន ២ ដង​បន្ទាប់​មក​ជ្រើស​រើស​យក​ពាក្យ​ថា Run ដូចរូបខាងក្រោម
  • បន្ទាប់​មក​ទៀត​ជ្រើស​រើស​យក​ពាក្យ​ថា Next
  • បន្ទាប់​មក​ទៀត​ជ្រើស​រើស​យក​ពាក្យ​ថា I accept(N)>
  • បន្ទាប់​មក​ទៀត​អ្នក​នឹង​ឃើញ​ផ្ទាំង​មួយ​ដូច​ខាង​ក្រោម
  • បន្ទាប់​មក​ទៀត​អ្នក​ត្រូវ​ស្វែង​រក​ទី​តាំង​ដើម្បី​ផ្ទុក File AK2 ទាំង​អស់​ដូច្នេះ​ត្រូវ​ចុច​ពាក្យ Browse រួច​ហើយ​ស្វែង​រក​ Folder ដែល​យើង​បាន​បង្កើត​តាំង​ពី​ដំបូង​ដែល​មាន​ឈ្មោះ​ថា AK2 ONLINE
     
  • បន្ទាប់​មក​ទៀត​ចុច​ពាក្យ​ថា Install
  • បន្ទាប់​មក​រង់​ចាំ​រហូត​ដល់​វា​ដើរ​ពេញ​
  • ជាចុង​ក្រោម​សូម​ចុច​លើ​ពាក្យ Finish ជាការស្រេច
  • បន្ទាប់​មក​ទៀត​អ្នក​នឹង​ឃើញ​មាន Icon AK នៅ​លើ​ PC របស់​អ្នក​ដូច្នេះ​អ្នក​អាច​កម្សាន្ត​បាន​ហើយ​