ដំណឹងជ្រើសរើសពិធីករ

March 12, 2012

ក្រុមហ៊ុន Sabay យើងខ្ញុំត្រូវការជ្រើសរើសពិធីករ ឬពិធីការនីចំនួន៦រូប ដោយក្នុងនោះរួម មាន៖ ពិធីករសំរាប់ AK Online ចំនួន២រូប ពិធីករសំរាប់ JXII ចំនួន២រូប និង ពិធីករសំរាប់ Dota ចំនួន២រូប សំរាប់ការប្រកួតដ៏អស្ចារ្យប្រចាំឆ្នាំគឺ Sabay New Year Championship 2012 ដែលនឹងប្រព្រឹត្តទៅចំនួនបីថ្ងៃគឺនៅថ្ងៃទី៦ ៧ ៨ ខែមេសា ឆ្នាំ២០១២ ខាងមុខនេះនៅ កោះពេជ្រ ក្នុងពិព័រណ៍ ICT EXPO។ ពិធីករនិងពិធីការនីត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម:
១. មានរូបសម្បត្តិសមរម្យ
២. មានអាយុចាប់ពី​២០​ឆ្នាំ​ ទៅ ៣៥ឆ្នាំ
៣. ពូកែវោហាស័ព្ទ
៤. មានបទពិសោធន៍ធ្វើជាពិធីករនិងពិធីការនី
បញ្ជាក់: យើងខ្ញុំផ្តល់អទិភាពជូនចំពោះពិធីករ និងពិធីការនីដែលយល់ដឹងនិងស្គាល់អំពីសេវាកម្សាន្តរបស់ Sabay ទាំងបីខាងលើ។
ចាប់​ផ្ដើម​ទទួល​ពាក្យ​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ រហូត​ដល់​ថ្ងៃ​ទី​ ៣១ ខែ​មីនា ឆ្នាំ​២០១២ វេលា​ម៉ោង ៥ : ៣០ នាទី​ ល្ងាច ។ ព័ត៌មាន​លម្អិត​សូម​ទាក់​ទង​មក​ការិយាល័យ​របស់​ក្រុម​ហ៊ុន​ Sabay ផ្ទាល់​ តាម​រយៈ​អាស័យ​ដ្ឋាន​ អគារ​​លេខ​ 308 ​មហា​វិថី​ព្រះមុនីវង្ស​​ ​សង្កាត់​​​​ចតុមុខ​ ខណ្ឌ​ដូនពេញ​​ ឬ​ទាក់​ទង​មក​កាន់​លេខ​​ ០២៣ ២២៨ ០០០ ​ឬ​ ០១២ ៦៦៥ ៨៨៨។