G-Mission 6 មកដល់ហើយ!

March 13, 2012

ដើម្បីបង្កើននូវភាពសប្បាយរីករាយ AK Online បានធ្វើការ update នៅថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១២ខាងមុខនេះ​ នូវ Version​ 2.1.6.351 ដែលជា version ថ្មីមិនធ្លាប់​មានពី​មុនមកគឺ G-Mission 6 ។ នៅក្នុង Version នេះឆ្លុះបញ្ចាំងពីការប្រយុទ្ធគ្នាយ៉ាង​អស្ចារ្យ​រវាងតួអង្គមនុស្ស និង Mummies ដែលធ្វើអោយអ្នកកម្សាន្ដទាំងអស់កាន់តែរំភើបជាមួយនិង Version នេះ។ មិនតែប៉ុណ្ណោះនៅក្នុង version នេះក៏មានបន្ថែមនូវសំភារៈល្អៗ សព្វាវុធទំនើបៗ​ សំលៀកបំពាក់ស្អាតៗ និងផែនទីថ្មីៗដែលគួរអោយទាក់ទាញ។

  • សង្រ្គាមរវាងមនុស្ស និង Mummies (G-Mission 6)

គឺជាសមរភូមិសង្រ្គាមដ៏ក្ដៅគគុក និង​ព្រឺព្រួច​រវាងអ្នកកម្សាន្ដ និង Mummies ជាច្រើនប្រភេទដែល​ពោរ​ពេញ​​ទៅដោយជំនាញ (skill)​ ដ៏កាចសាហាវរៀងៗខ្លួនបញ្ជារដោយ Computer។

ដើម្បីយកជ័យជំនះលើ Mummies អ្នកកម្សាន្ដត្រូវកម្ទេច Mummies ចំនួន៥០០ អោយបាន​មុន​២០​នា​ទី​។ ផ្ទុយ​មកវិញប្រសិនបើដល់ពេលកំណត់ហើយ​អ្នកកម្សាន្ដទាំងអស់មិនទាន់កម្ទេច Mummies គ្រប់ចំនួនទេអ្នកនឹងបរាជ័យ។ ជាងនេះទៅទៀតប្រសិនបើ Mummies សម្លាប់អ្នក​គ្រប់ចំនួន​១០០ដង​វិញ​​ អ្នកនឹង​ចាញ់ដោយស្វ័យប្រវិត្ត។

  • ផែនទីថ្មីសម្រាប់ G-Mission 6

នៅក្នុង Version ថ្មីនេះដែលក៏មានបន្ថែមជូននូវផែនទីថ្មី២ទៀតគឺ Byland​ Terminal និង Osaka​Hospital

 

  • ចូលកម្សាន្ដទទួលរង្វាន់

នៅ Version ថ្មីនេះដែលអ្នកកម្សាន្ដទាំងអស់គ្រាន់តែចូលកម្សាន្ដភ្លាមនឹងទទួលបាន Mirang Mirror-Xm8(Assault) និង FreeStyle(Dance Card)។

  • សំភារៈថ្មីៗជាច្រើនដូចជា៖