របៀបតម្លើង Full Client និង Patch

May 12, 2016

ដើម្បីចូលកម្សាន្ដ AK2 បានអ្នកត្រូវតែមាន​ AK Full Client និង Internet សម្រាប់លេង។​ អ្នកអាចរក AK Full Client និង AK Patch បានយ៉ាងងាយស្រួល​ដោយ​អ្នក​គ្រាន់តែធ្វើការទាញយកពី link​: https://ak.sabay.com.kh/articles/134   នូវ Version នីមួយៗដើម្បីមក update អោយទាន់នូវ Version ថ្មី។

  • របៀបទាញយក និងតម្លើង​ AK Full Client

    ចុចលើប៊ូតុង “Download” ដែលមាននៅលើស្តាំវេបសាយ ak.sabay.com.kh នោះអ្នកនឹងឃើញផ្ទាំងខាងក្រោម។ សូមធ្វើការទាញយកនូវ Fileទាំងបីដែលមានឈ្មោះថា៖ AK Client Version 2.1.6.484   (1.82MB), dat.7z.001 (2.9GB) និង dat.7z.002 (2.1GB).

    បន្ទាប់ពីទាញយកបានFileទាំងបីខាងលើនេះហើយ សូមធ្វើការពន្លា File ខាងក្រោម ហើយ Double Click នៅលើ MATOnline_2.1.6.484.exe ដើម្បីតម្លើងវានឹងបង្ហាញផ្ទាំងខាងក្រោម ហើយសូមចុចប៊ូតុង “Next”

    – ចុចយក “I accept(N)”

    – ជ្រើសរើសទីតាំងសំរាប់ផ្ទុក AK Client ដោយចុចលើពាក្យ “Browse” ឬចុចពាក្យ “Install” ដើម្បីតម្លើងបើអ្នកចង់ដាក់នៅទីតាំងដែលមានស្រាប់

    • – ចុច “Finish” ដើម្បីបញ្ចប់ការតម្លើង ហើយបើអ្នកចង់អោយ Client ដំណើរការដោយស្វ័យប្រវត្តិពេលចុច “Finish”
    • សូម​ធីក​នូវ​ពាក្យ “Run Attack Online Client”

  • របៀបតម្លើង AK Patch នីមួយៗ

      • – បើសិន AK Client មិនទាន់ដល់ Version ចុងក្រោយនោះទេអ្នកត្រូវតែតម្លើង AK Patch រហូតដល់ Version ចុងក្រោយបង្អស់។ បើសិនជា Client​ របស់អ្នកនៅត្រឹម Version 2.1.6.482 នោះតម្រូវអោយអ្នកទាញយកនូវ AK Patch 2.1.6.482 to 2.1.6.483(1.8MB) និង​ AK Patch 2.1.6.483 to 2.1.6.484(93MB) ទាញយករួចហើយ សូមធ្វើការតម្លើង Patch ទាំងនោះ រួចជាការស្រេច។

 

 

  • ចំណាំៈ រាល់ការតម្លើង AK Patch ទាំងអស់ត្រូវតម្លើងចាប់ពី Versionដែលមានរហូតដល់ Version ចុងក្រោយនិងមិន​មានការ​ចន្លោះ​នូវ​ Version ណាមួយឡើយ។