វិធាន​ការណ៍​ពិន័យ​សម្រាប់​អ្នក​ប្រើប្រាស់ Hack !

April 10, 2012

ថ្មី​ៗ​នេះ Sabay ទើប​តែ​ធ្វើ​ការ​បិទ​កម្មវិធី​ជំនួយ ( Hack Tools )​ នៅ​ក្នុង​សេវា​កម្សាន្ត​ AK Online បាន​ស្ទើរ​តែ​ទាំងអស់​ហើយ ប៉ុន្តែនៅ​តែ​មាន​កម្មវិធី​មួយ​ចំនួន​តូច​ដែល​ Update ដើម្បី​​ធ្វើការHackបន្ត​ទៀត។ ដូច្នេះ​ AK Online នឹង​ចាត់​វិធានការ​ថ្មី​មួយ​ទៀត​បន្ថែម​ពីលើ​ការ​ការពារ​របស់​ APEX ដោយ​ចាប់​ផ្ដើម​អនុវត្តន៍​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា​ ឆ្នាំ​២០១២​ ខាង​មុខ​នេះ​តទៅ។

+វិធានការ
-គណនី​ដែល​ត្រូវ​បាន​រក​ឃើញ​លើក​ទី​១ ថា​បាន​ប្រើ​ប្រាស់​កម្មវិធី​ជំនួយ ​(Hack Tools)​​ និង​ លក់​ចែកចាយ​ នឹង​ត្រូវ​ពិន័យ​បិទ​គណនី​នោះ (Ban Account) ​រយៈ​ពេល​១ខែ

-គណនី​ដែល​ត្រូវ​បាន​រក​ឃើញ​លើក​ទី​២ ថា​បាន​ប្រើ​ប្រាស់​កម្មវិធី​ជំនួយ​( Hack Tools )​​ និង​​ លក់​ចែកចាយ​ នឹង​ត្រូវ​ពិន័យ​បិទ​គណនី​នោះ​ (Ban Account) រយៈ​ពេល​៣ខែ

-គណនី​ដែល​ត្រូវ​បាន​រក​ឃើញ​លើក​ទី​៣ ថា​បាន​ប្រើ​ប្រាស់​កម្មវិធី​ជំនួយ​( Hack Tools )​​ និង ​​លក់​ចែកចាយ​ នឹង​ត្រូវ​ពិន័យ​បិទ​គណនី​នោះ​ (Ban Account)ជាង​រៀង​រហូត​
បញ្ជាក់​៖ ចំពោះ​គណនី​ដែល​ត្រូវ​បាន​បិទ គ្រប់​ Services ទាំង​អស់​ដែល​នៅ​ក្នុង​នោះ​ក៏​ត្រូវ​បាន​បិទ​ដែរ​ ដូចជា​ការ​ Transfer Sabay Coin ជាដើម។

Hack ជា​ប្រភព​ Virus មាន​តែ​អ្នក​អន់​ទេ​ដែល​ប្រើ​Hack !