អ្វីដែលអ្នកកម្សាន្តទាំងអស់ទន្ទឹងរង់ចាំនោះបានមកដល់ក្នុង Version 2.1.6.353 នេះហើយគឺ សង្រ្គាមដណ្តើមទីតាំង(Occupy Mode)ដែល AK Online នឹងធ្វើការ update នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១២ខាងមុខនេះ។ នៅក្នុងវគ្គនេះគឺរចនាឡើងដើម្បីឲ្យអ្នកកម្សាន្តទាំងអស់ចេះប្រើប្រាស់ភាពឈ្លាសវៃក្នុងការវាយលុក និងការពារទីតាំងរបស់ខ្លួនពីការឈ្លានពានរបស់សត្រូវ។ ដូច្នេះអ្នកកម្សាន្តហាក់បីដូចជាកំពុងតែហ្វឹកហាត់ពីរបៀបធ្វើសង្គ្រាមពិតៗ និងផ្លាស់ប្ដូរនូវយុទ្ធសាស្ត្រថ្មីៗពីគ្នាទៅវិញទៅមកតាមរយៈការកម្សាន្តវគ្គថ្មីមួយនេះ។
គឺជាសមរភូមិសង្រ្គាមដែលត្រូវការសាមគ្គីភាព ភាពឈ្លាសវៃ រួមផ្សំជាមួយយុទ្ឋសាស្រ្តច្បាស់លាស់ទើបអាចប្រយុទ្ឋវាយដណ្តើមយកទីតាំងដោយជោគជ័យ។
ដើម្បីទទួលបានជ័យជំនះ ក្រុមទាំងពីរត្រូវវាយលុកកាន់កាប់ទីតាំងទាំងបីដែលមាននៅក្នុង ផែនទី ដោយគ្រាន់តែឈរនៅទីនោះរហូតដល់ចំណុចទាំងនោះប្ដូរពណ៌ទៅតាម ក្រុមរបស់ខ្លួន (ពណ៌ក្រហម ឬពណ៌ខៀវ) និងការពារទីតាំងនោះមិនឲ្យសត្រូវវាយដណ្ដើមវិញបាន ក្រុមណាដែលវាយកាន់កាប់ទីតាំងទាំងបីបាននោះទើបចាត់ទុកថាជា អ្នកឈ្នះ ។
នៅក្នុង Version ថ្មីនេះដែលក៏មានបន្ថែមជូននូវផែនទីថ្មី២ទៀតគឺ XingCheng Ancient Stree និង LouLan City។
នៅ Version ថ្មីនេះដែលអ្នកកម្សាន្ដទាំងអស់គ្រាន់តែចូលកម្សាន្ដភ្លាមនឹងទទួលបាន ។