សួស្តីអ្នកកម្សាន្តសេវាកម្សាន្តAK2 នឹងហេ្វនៗដែលគាំទ្រវិស័យកីឡាអេឡិចត្រូនិចកម្ពុជាទាំងអស់ សូមជូនដំណឹងដល់អ្នកទាំងគ្នាអោយបានជ្រាបថា៖ ការចូលរួមទស្សនាការប្រកួតកីឡាអេឡីចត្រូនិចថ្នាក់ជាតិ ២០១៧(NET2017) ដែលនឹងធ្វើឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ខាមុខនេះ នឹងតម្រូវអោយមានសំបុត្រទើបអាចចូលទស្សនាបាន។
-សូមសួររកពីខាងបុគ្គលិកសប្បាយដែលចាំនៅច្រកទ្វារចូល
-ទទួលបាន៖
+ខ្សែពាក់ដៃសម្រាប់សម្គាល់ពេលចូលរួមទស្សនា
+ការចូលរួមទស្សនារយៈពេល២ថ្ងៃ
-ទិញសំបុត្រតាមរយៈ mysabay ឬ Sabay Wallet តម្លៃ 599SC
-ទទួលបាន៖
+ខ្សែពាក់ដៃសម្រាប់សម្គាល់ពេលចូលរួមទស្សនា
+ការចូលរួមទស្សនារយៈពេល២ថ្ងៃ
+អាវយឺត AK2 ចំនួន១ (មកមុនអាចរើស ពណ៌ នឹងទំហំបានមុន)
+ការចូលរួមចាប់ឆ្នោត Goody-Draw យករង្វាន់ជាច្រើន(ឈ្នះ 100%)
+សម្ភារៈក្នុងសេវាកម្សាន្តAK មួយឈុតរយៈពេល១៥ថ្ងៃ
+ញាំភេសជ្ជៈ Mountain Dew ដោយឥតគិតថ្លៃ
សម្ភារៈសម្រាប់ Goody-Draw (ឈ្នះ ១០០%)
*បញ្ជាក់៖ សម្រាប់អ្នកដែលបានទិញ Premium Pass Early-Bird ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នឹងទទួលបានតម្លៃពិសេសត្រឹមតែ 399SC តែប៉ុណ្ណោះ ហើយទទួលបានដូចគ្នានឹង Premium Pass ដែរ។
-ចុចចូលហាងអនឡាញ ហើយយកពាក្យថា “ហាងឡាញ” នោះអ្នកនឹងឃើញពាក្យថា “Event Pass”ដូចរូបខាងក្រោម
បន្ទាប់ពីចូល”Event Pass”ហើយអ្នកអាចជ្រើសប្រភេទសំបុត្រដែលអ្នកចង់ទិញ នឹងមើលប្រវត្តិការទិញរបស់អ្នក
នោះវានឹងបង្ហាញផ្ទាំងសម្រាប់អោយអ្នកបំពេញព័ត៌មានដូចខាងក្រោមដូចជា៖
-ឈ្មោះរបស់អ្នក
-លេខទូរស័ព្ទ
-ប៊ូតុងសម្រាប់ឈ្មោះតួអង្គរបស់អ្នកផ្ទាល់ ឬចង់ដាក់ឈ្មោះតួអង្គរបស់មិត្តភក្តិក៏បាន
-ពណ៌អាវយឺតដែលអ្នកចង់បាន
-ទំហំអាវដែលអ្នកចង់បាន
បន្ទាប់មកអ្នកចុចប៊ូតុង “ទិញ” ជាការស្រេច
ដើម្បីពិនិត្យមើលការទិញរបស់អ្នកសូមចូលទៅក្នុង “ប្រវតិ្តការទិញ” វានឹងបង្ហាញដូចខាងក្រោម៖
-បើសិនជាអ្នកចង់ចូលមើលព័ត៌មានលំអិតអំពីសំបុត្ររបស់អ្នកនោះគ្រាន់តែចុចប៊ូតុង”លំអិត”ដូចរូបខាងក្រោម៖
-នោះវានឹងបង្ហាញព័ត៌មានលំអិតអំពីសំបុត្ររបស់អ្នកចេញមក
*បញ្ជាក់៖
-នៅពេលដែលអ្នកមកទទួលសំបុត្រ សូមបង្ហាញរូបភាពខាងលើជាមួយនឹង QR Code តាមរយៈ Mysabay ឬ Sabay Wallet app ដែលមានលើ App store និង Play store ដើម្បីប្តូរយកសម្ភារៈតាមប្រភេទសំបុត្រនីមួយៗ។
-បើអ្នកមិនចង់តម្រង់ជួរឈរចាំទេ សូមមកបើកសំបុត្រនៅក្រុមហ៊ុនសប្បាយអោយបានមុនថ្ងៃប្រកួតចាប់ផ្តើមណា៎!
-សំបុត្រដែលបានទិញហើយ មិនអាចប្តូរវិញបានទេ
-សំបុត្រមួយអាចប្រើបានតែមនុស្សម្នាក់ប៉ុណ្ណោះ ដូច្នេះសូមកុំព្យាយាមចែក QR Code អោយអ្នកដទៃ បើសិនជាមានការបាត់បង់ក្រុមហ៊ុនសប្បាយមិនទទួលខុសត្រូវឡើយ។
-ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការកែប្រែដោយពុំចាំបាច់ជម្រាបជាមុន
*សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់ក្រុមហ៊ុនសប្បាយតាមរយៈលេខទូរស័ព្ទ 089 777 693 និង 089 777 694 ឬតាមរយៈប្រអប់សំបុត្រក្នុងហ្វេសប៊ុកផេច https://www.facebook.com/efckhmer/
អត្ថបទចេញផ្សាយ : ៧ វិច្ឆិកា ២០១៧