ជើងឯក​ឆ្នាំចាស់ បរាជ័យ​ក្រោម​ដៃ Nevercare

December 5, 2017

ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​កីឡា​អេឡិចត្រូនិក​(E-Sports)​ប្រចាំ​ឆ្នាំ​២០១៧​ បានចាប់ផ្ដើម​ហើយ ​ដោយ​ក្រុម​ការពារតំណែង​ជើង​ឯក Successful បាន​បរាជ័យ​ក្រោម​ថ្វី​ដៃ​របស់​ក្រុម​ខ្លាំង Nevercare ​នៅ​មុន​នេះ​បន្តិច។

Successful ​កាល​ពី​ឆ្នាំ​មុន​ ក្នុង​ការ​ប្រកួត​​ជ្រើសរើស​ជើង​ឯក​ថ្នាក់​ជាតិ​នេះ ​ក្រុម Successful ​ធ្វើ​បាន​ល្អ ដោយ​បាន​យក​ឈ្នះ​លើ​ក្រុម Nevercare ​ក្នុង​លទ្ធផល​ ៧-៤។ ខណៈដែល​ឆ្នាំ​នេះ​វិញ ​ពួកគេ​ប៉ះ​គ្នា​នៅ​ថ្ងៃ​បើក​ឆាក​តែ​ម្ដង ហើយ​លទ្ធផល​វិញ គឺ​ក្រុម​ Nevercare អាច​សងសឹក​បាន​សម្រេច ដោយ​យក​ឈ្នះ ៣-០ ងាយ​ៗ​តែ​ម្ដង ដើម្បី​យក​ពិន្ទុ​ក្នុង​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​នេះ៕