ក្នុងអំឡុងពេលប្រកួត AK2 Summer Tournament ដែលរៀបចំឡើងដោយក្រុមហ៊ុនសប្បាយ មានការផ្ទុះអំពើហឹង្សា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ដែលបង្កឡើងដោយឈ្មោះ សឹម ចន្ទ័តារាវាសនា(ឈ្មោះតួអង្គ Asna-KlachEy) ជាសមាជិកក្នុងក្រុម The_Infinity និងឈ្មោះ សឿន សិលា(ឈ្មោះតួអង្គ C Me) ជាសមាជិកក្នុងក្រុម The_FiveMiracle។
យោងតាមការអង្កេតតាមដានយ៉ាងល្អិតល្អន់ ឃើញថាហឹង្សានេះបានកើតឡើងរវាងបុគ្គល និងបុគ្គល មិនពាក់ព័ន្ធជាមួយសមាជិកផ្សេងទៀតក្នុងក្រុម ដូច្នេះក្រុមហ៊ុនសប្បាយបានសម្រេចដកសិទ្ធិសមាជិកទាំងពីរខាងលើនេះចេញពីការប្រកួតទាំងស្រុង ជាការដាក់ពិន័យលើកដំបូង ដោយឡែកសមាជិក៤នាក់ផ្សេងទៀតនៃក្រុមទាំងពីរនៅតែអាចបន្តការប្រកួតជាធម្មតាដោយមានលក្ខខ័ណ្ឌដូចខាងក្រោម៖
-ក្រុមហ៊ុននឹងមិនសង Sabay Coin ដែលក្រុមទាំងពីរបានប្រើចុះឈ្មោះ
-ពេលប្រកួតតម្រូវអោយក្រុមទាំងពីរមានភាពរាក់ទាក់គ្នា ចាប់ដៃគ្នា ក្នុងស្មារតីជាកីឡាករកីឡាអេឡិចត្រូនិច
-ក្រុមទាំងពីរអាចរកសមាជិកម្នាក់ដែលមិនធ្លាប់ចូលរួមការប្រកួតនេះពីមុនមកជំនួស។
បើសិនជាកើតមានអំពើហឹង្សា ការមិនគោរពសិទ្ធិគ្នាទៅវិញទៅមក និងបញ្ហាផ្សេងដែលបង្កដោយសមាជិកឬក្រុមកីឡាករ ក្នុងការប្រកួតផ្សេងៗដែលរៀបចំឡើងដោយក្រុមហ៊ុនសប្បាយ ក្រុមហ៊ុនសប្បាយយើងខ្ញុំសូមរក្សាសិទ្ធិក្នុងការដកសិទ្ធិក្រុមកីឡាករនោះចេញពីការប្រកួតដោយស្វ័យប្រវតិ្ត។
សេវាកម្សាន្តAK2 បានបង្កើតការប្រកួតជាលក្ខណៈកីឡាអេឡិចត្រូនិចទាំងអស់នេះឡើងក្នុងគោលបំណងដើម្បីជំរុញអោយមានការធ្វើការសហការនិងហ្វឹកហាត់ជាក្រុម រាប់អានមិត្តថ្មីៗ បង្កើតភាពរួសរាយរាក់ទាក់ បង្កើនស្មារតីជាកីឡាករ ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។
បញ្ជាក់៖ សម្រាប់សហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជាជាស្ថាប័នផ្សេង ដូច្នេះសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជាមានសិទ្ធិក្នុងការដាក់ពិន័យដោយឡែកពីក្រុមហ៊ុនសប្បាយយើងខ្ញុំ។