លក្ខខណ្ឌ​ សព្វាវុធ និង​សម្ភារៈសំរាប់​ការ​ប្រកួត​​ NET ២០១៨

September 25, 2018

ល័ក្ខខណ្ឌនៃ​ការ​ប្រកួត៖

  • ក្នុង​១​ក្រុម​ត្រូវមានសមាជិក​​៥នាក់
  • ការចុះឈ្មោះតម្រូវអោយមានសមាជិកម្នាក់រស់នៅក្នុងខេត្តដែលប្រកួត
  • សមាជិកដែលជាប់មកភ្នំពេញគឺមិនមានសិទ្ធិចូលក្រុមផ្សេងឡើយ
  • ក្រុមប្រកួតអាចដូរសមាជិករបស់ខ្លួនបានពីដង (សមាជិកដែលដូរគឹមិនត្រូវអោយមានជាប់នៅក្នុងក្រុមប្រកួតណាជាប់មកភំ្នពេញឡើយ)
  • ក្រុមប្រកួតទាំងអស់ត្រូវប្រើតួអង្គដែលមានកម្រិតចាប់ពី​៥០ឡើងទៅក្នុងការប្រកួត
  • កីឡាករទាំងអស់ត្រូវអាចដើរបាននៅនាទី 2:55
  • ការបោះកាក់សំរាប់ការប្រកួត : ក្រុមដែលឈ្នះការបោះកាក់អាចរើសយក Pick និង Ban map មុនឬរើសពណ៌មុន

ច្បាប់នៃការប្រកួត៖

  • សព្វាវុធទាំងអស់មិនអនុញ្ញាតអោយដាក់បន្ថែមត្បូង(Gun Soul) និង​សត្វចិញ្ចឹម (Pet)​ឡើយ ។
  • ក្នុងលក្ខខ័ណដែល player មាន​ ACE ស្មើគ្នានោះត្រូវពិនិត្យទៅលើ Kill សរុបរបស់ player បើស្មើគ្នាទៀតនោះត្រូវពិនិត្យ Death បើស្មើគ្នាទៀតនោះត្រូវពិនិត្យ Team Ranking ។ សំរាប់ ACE player​ point គឺយកនៅពេលដែលធ្វើការប្រកួតចប់ (ការ Disconnect ឬ​ Restart game គឹមិនត្រូវបានគិតបញ្ចូលគ្នាឡើយ) ។
  • មានចេតនា ប្រើប្រាស់កំហុសផែនទី(Map Bug) នឹងត្រូវបានព្រមានលើកទី1 និងលើកទី2 នឹងត្រូវ​បាន​បណ្តេញចេញពីការប្រកួត។
  • ប្រសិនបើ Players ទាំង​អស់​មិន​អាច​បញ្ចប់​ដោយ​សារ​តែ​ហេតុ​ផល​ដោយ​អចេតនា និង​មិន​បាន​​រំពឹង​ទុក ដូច​ជា Server ​ឈប់​​​​ដំនើរ​​ការ​​ឬ​គាំង​ ពិន្ទុ​​ជុំ​​នោះ​នឹង​ត្រូវ​បាន​បោះ​បង់​ និង​ការ​ប្រកួត​នឹង​ចាប់​ផ្តើម​ឡើង​វិញ ។
  • ​បើ​ Player មាន​បញ្ហា (ស្ថានភាពកាយសម្បទា) មិន​អាច​បន្ត​​ការ​ប្រកួត អ្នក​​រៀប​ចំ​នឹង​​មិន​ទទួល​​ខុស​ត្រូវ​ទេ។ ​សមាជិក ២ក្នុងចំណោម ៥ អវត្តមានពីការប្រកួត​ សមាជិកក្រុមអាចពិចារណាបោះបង់ចោលការប្រកួត ឬបន្ត ។
  • ក្នុង​អំឡុង​ពេល​នៃ​ការ​ប្រកួត​ Hacks, Bugs, និងThird Party Tools ត្រូវបានហាមឃាត់។ ក្រុម​ណា​ដែល​ប្រើ​ប្រាស់​នឹង​បញ្ឈប់​ការ​ប្រកួត​ ។
  • អ្នក​ប្រកួត​អាច​ប្រើ​ប្រាស់​សម្ភារៈប្រកួត​ផ្ទាល់​ខ្លួន​បាន​ដូច​ជា​ Mouse, Keyboard និង​ Headset ក្នុង​ករណី​ដែល​កំពុង​ប្រកួតសម្ភារៈ​នោះ​មាន​បញ្ហា​ ការ​ប្រកួត​នៅ​តែ​បន្ត​ ។
  • ប្រសិន​បើ​មាន​បញ្ហា​ដូចជា​ Disconnect, Lag, Crashes និង​មាន​បញ្ហា​អ្វី​មួយ​ដែល​កើត​ឡើង​ដោយ​មិន​នឹក​ស្មាន​ដល់​ក្នុង​ពេលចាប់ផ្ដើម​​ប្រកួត​ដោយ​ពុំទាន់​មាន​ការ​ប្រយុទ្ធ​នោះនឹង​ធ្វើ​ការ​ប្រកួត​សារ​ជាថ្មី​ ដោយ​គិត​បន្ត​ទៅ​លើ​ពិន្ទុ​ឈ្នះ​ ។
  • ប្រសិន​បើ​មាន​បញ្ហា​ដូចជា​ Disconnect, crashesនិង​មាន​បញ្ហា​អ្វី​មួយ​ដែល​កើត​ឡើង​ដោយមានចេតនានោះការ​ប្រកួត​នៅ​តែ​បន្ត​​អ្នក​ដែលបានចេញនោះគឹត្រូវចូលមកក្នុងGame ​ប្រកួត​វិញ​ដោយខ្លួនឯង ។
  • ប្រសិន​បើ​មាន​បញ្ហា​ដូចជា​ Disconnect, crashesនិង​មាន​បញ្ហា​អ្វី​មួយ​ដែល​កើត​ឡើង​ដោយ​មិន​នឹក​ស្មាន​ដល់​ក្នុង​ពេលដែល​ក្រុម​ណា​មួយបាន​ដាក់​គ្រាប់បែក(C4)​ រួចរាល់ហើយ​នោះការ​ប្រកួត​នឹងនៅតែបន្ដ ។
  • ប្រសិនបើមានលទ្ធផលស្មើគ្នាយើងនឹងរាប់ពង់ឈ្នះថាក្រុមណាមានពង់ឈ្នះច្រើនជាងគេ។បើសិនជាស្មើទៀតយើងនឹងរាប់ពង់ចាញ់ថាក្រុមណាចាញ់តិចជាងគេ ។​
  • ត្រូវ​មាន​សុជីវធម៌​ និងគោរព​ពេលវេលា​ក្នុង​ការ​ប្រកួត​ ក្នុង​ករណី​ដែល​ក្រុម​ណាមួយ​មក​យឺត​រយៈពេល​ ១០នាទី​ នោះ​នឹង​ចាត់​ទុក​ថា​ចាញ់​ រី​ឯក្រុម​ម្ខាង​ទៀត​ជា​អ្នក​ឈ្នះ​ ។
  • គ្រប់​សមាជិក​ក្រុម​ទាំងអស់​ដាច់ខាត​ត្រូវ​រាយ​ការណ៍​ទៅ​ក្រុម​របស់​ខ្លួន​យ៉ាង​តិច​ ៣០នាទីមុន​ពេល​ការ​ប្រកួត​ចាប់​ផ្តើម។ ប្រសិន​បើ​​ដល់​ពេល​ប្រកួត​ហើយ​នៅ​តែមិន​ទាន់​បង្ហាញ​ខ្លួន​ ឬមាន​ការ​យឺតយ៉ាវ​នៅ​ពេល​ប្រកួតលើស​ពី​ ១០នាទី​ នោះ​គឺ​​ចាត់ទុក​ថាអវិជ្ជមាន ឬ​បោះ​បង់​ការ​ប្រកួត​។ ចំណែក​ឯ​ក្រុម​ម្ខាង​ទៀត​ចាត់​ទុក​ថា​ឈ្នះ​ ហើយ​រង់ចាំ​ការ​ប្រកួត​បន្ត ។

ការ​កំណត់​ក្នុង​ការ​ប្រកួត

  • ការ​ប្រកួត​ត្រូវ​បោះ​កាក់ ដោយ​អ្នក​ឈ្នះ​មាន​សិទ្ធ​​រើស​ព័ណ៌​ ឬ​ Ban map
  • ការ​ប្រកួត​សម្រាប់​វគ្គ​ជម្រុះ​តាម​ខេត្ត​គឺ​ប្រកួត​ការ​តាម​បែប​ចាញ់​ធ្លាក់ (Knock out)
  • ការ​ប្រកួតជ្រើស​ជើង​ឯក​​តាម​តំបន់​គឺ​ប្រកួត​តាម​បែប​ Group stage បែង​ចែក​​ជា ២​ពូល​ ដោយ
    • ​កំណត់​យក​ ៣ពិន្ទុ​ឈ្នះ​ ហើយ​ក្រុម​និមួយៗ ត្រូវ​សន្សំ​ពិន្ទុ​ ក្រុម​ដែល​មាន​ពិន្ទុ​ច្រើន​ជា​ក្រុម​ឈ្នះ​នៅ​ក្នុង​ពូល​
    • ក្រុម​ A ឈ្នះ​ 3 – 0​ ពី​ក្រុម​ B ក្រុម​ A ទទួល​បាន​ 3ពិន្ទុ​ ក្រុម​ B បាន ០​ ពិន្ទុ
    • ក្រុម​ A ឈ្នះ 3 -​​ 1  ពី​ក្រុម​ B ក្រុម​ A ទទួល​បាន​ 3ពិន្ទុ​ ក្រុម​ B បាន ០​ ពិន្ទុ
    • ក្រុម​ A ឈ្នះ​ 3 – 2  ពី​ក្រុម​ B ទទួល​បាន​ 2 ពិន្ទុ​ ក្រុម​ B បាន 1 ពិន្ទុ
    • ការ​ប្រកួត​នៅ​វគ្គ​ Semi Final និង​ Final កំណត់​យក​ ៥​ពិន្ទុ​ឈ្នះ​ (Knock out)

 

ផែន​ទី​ប្រកួត

សព្វាវុធ និង​សម្ភារៈប្រកួត

 

កាំភ្លើងផ្កាយ៨

 

កាំភ្លើងរះ

កាំភ្លើងSnipe

   

កាំភ្លើងSub-Gun

កាំភ្លើងខ្លី

គ្រាប់បែក

សម្លៀកបំពាក់

សម្ភារៈ

Low-Key Magnificence Quick Switch Gun Card Quick Reload Bullet Card M82A1 Bullet Card
C4 Pliers Lightning Protection Card Grenade Pack LV2 Protect Card LV2
DJ Dance Lightning Protection Card Silly Silly Sky Track
Lunar Love

 

យើង​ខ្ញុំ​សូម​រក្សា​សិទ្ធ​កែ​ប្រែ​ដោយ​មិន​ចាំ​បាច់​ជូន​ដំណឹង​មុន

សម្រាប់​ព័ត៌មាន​បន្ថែម​ 015 364 168 / 015 294 168