ការ​ប្រកួត​​ NET 2018 Final

December 18, 2018

ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​នឹង​ធ្វើ​ឡើង នៅ​រាជធានីភ្នំពេញ ដោយ​មាន​ 12ក្រុមសម្រាប់​វិញ្ញាសារ​ AK2 (Bomb Mode) ដោយ​ក្រុម​ទាំង​នេះ​បាន​មក​ពី​ការ​ជម្រុះ​តាម​ 5តំបន់​ខាង​លើ​ដើម្បី​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ស្វែង​រក​ជើង​ខ្លាំង​ថ្នាក់​ជាតិ​​2018

ល័ក្ខខណ្ឌនៃ​ការ​ប្រកួត៖

  • ក្រុមប្រកួតទាំងអស់ត្រូវប្រើServer MATIC ក្នុងការប្រកួត
  • កីឡាករទាំងអស់ត្រូវអាចដើរបាននៅនាទី 2:55
  • ការបោះកាក់សំរាប់ការប្រកួត : ក្រុមដែលឈ្នះការបោះកាក់អាចរើសយក Pick និង Ban map មុនឬរើសពណ៌មុន

ច្បាប់នៃការប្រកួត៖

  • សព្វាវុធទាំងអស់ត្រូវប្រើប្រាស់តាមតារាងកំណត់ខាងក្រោម ។
  • មានចេតនា ប្រើប្រាស់កំហុសផែនទី(Map Bug) នឹងត្រូវបានព្រមានលើកទី1 និងលើកទី2 នឹងត្រូវ​បាន​បណ្តេញចេញពីការប្រកួត។
  • ប្រសិនបើ Players ទាំង​អស់​មិន​អាច​បញ្ចប់​ដោយ​សារ​តែ​ហេតុ​ផល​ដោយ​អចេតនា និង​មិន​បាន​​រំពឹង​ទុក ដូច​ជា Server ​ឈប់​​​​ដំនើរ​​ការ​​ឬ​គាំង​ ពិន្ទុ​​ជុំ​​នោះ​នឹង​ត្រូវ​បាន​បោះ​បង់​ និង​ការ​ប្រកួត​នឹង​ចាប់​ផ្តើម​ឡើង​វិញ ។
  • ​បើ​ Player មាន​បញ្ហា (ស្ថានភាពកាយសម្បទា) មិន​អាច​បន្ត​​ការ​ប្រកួត អ្នក​​រៀប​ចំ​នឹង​​មិន​ទទួល​​ខុស​ត្រូវ​ទេ។ ​សមាជិក ២ក្នុងចំណោម ៥ អវត្តមានពីការប្រកួត​ សមាជិកក្រុមអាចពិចារណាបោះបង់ចោលការប្រកួត ឬបន្ត ។
  • ក្នុង​អំឡុង​ពេល​នៃ​ការ​ប្រកួត​ Hacks, Bugs, និងThird Party Tools ត្រូវបានហាមឃាត់។ ក្រុម​ណា​ដែល​ប្រើ​ប្រាស់​នឹង​បញ្ឈប់​ការ​ប្រកួត​ ។
  • អ្នក​ប្រកួត​អាច​ប្រើ​ប្រាស់​សម្ភារៈប្រកួត​ផ្ទាល់​ខ្លួន​បាន​ដូច​ជា​ Mouse, Keyboard និង​ Headset ក្នុង​ករណី​ដែល​កំពុង​ប្រកួតសម្ភារៈ​នោះ​មាន​បញ្ហា​ ការ​ប្រកួត​នៅ​តែ​បន្ត​ ។
  • ប្រសិន​បើ​មាន​បញ្ហា​ដូចជា​ Disconnect, Lag, Crashes និង​មាន​បញ្ហា​អ្វី​មួយ​ដែល​កើត​ឡើង​ដោយ​មិន​នឹក​ស្មាន​ដល់​ក្នុង​ពេលចាប់ផ្ដើម​​ប្រកួត​ដោយ​ពុំទាន់​មាន​ការ​ប្រយុទ្ធ​នោះនឹង​ធ្វើ​ការ​ប្រកួត​សារ​ជាថ្មី​ ដោយ​គិត​បន្ត​ទៅ​លើ​ពិន្ទុ​ឈ្នះ​ ។
  • ប្រសិន​បើ​មាន​បញ្ហា​ដូចជា​ Disconnect, crashesនិង​មាន​បញ្ហា​អ្វី​មួយ​ដែល​កើត​ឡើង​ដោយមានចេតនានោះការ​ប្រកួត​នៅ​តែ​បន្ត​​អ្នក​ដែលបានចេញនោះគឹត្រូវចូលមកក្នុងGame ​ប្រកួត​វិញ​ដោយខ្លួនឯង ។
  • ប្រសិន​បើ​មាន​បញ្ហា​ដូចជា​ Disconnect, crashesនិង​មាន​បញ្ហា​អ្វី​មួយ​ដែល​កើត​ឡើង​ដោយ​មិន​នឹក​ស្មាន​ដល់​ក្នុង​ពេលដែល​ក្រុម​ណា​មួយបាន​ដាក់​គ្រាប់បែក(C4)​ រួចរាល់ហើយ​នោះការ​ប្រកួត​នឹងនៅតែបន្ដ ។
  • ប្រសិនបើមានលទ្ធផលស្មើគ្នាយើងនឹងរាប់ពង់ឈ្នះថាក្រុមណាមានពង់ឈ្នះច្រើនជាងគេ។បើសិនជាស្មើទៀតយើងនឹងរាប់ពង់ចាញ់ថាក្រុមណាចាញ់តិចជាងគេ ។​
  • ត្រូវ​មាន​សុជីវធម៌​ និងគោរព​ពេលវេលា​ក្នុង​ការ​ប្រកួត​ ក្នុង​ករណី​ដែល​ក្រុម​ណាមួយ​មក​យឺត​រយៈពេល​ ១០នាទី​ នោះ​នឹង​ចាត់​ទុក​ថា​ចាញ់​ រី​ឯក្រុម​ម្ខាង​ទៀត​ជា​អ្នក​ឈ្នះ​ ។
  • គ្រប់​សមាជិក​ក្រុម​ទាំងអស់​ដាច់ខាត​ត្រូវ​រាយ​ការណ៍​ទៅ​ក្រុម​របស់​ខ្លួន​យ៉ាង​តិច​ ៣០នាទីមុន​ពេល​ការ​ប្រកួត​ចាប់​ផ្តើម។ ប្រសិន​បើ​​ដល់​ពេល​ប្រកួត​ហើយ​នៅ​តែមិន​ទាន់​បង្ហាញ​ខ្លួន​ ឬមាន​ការ​យឺតយ៉ាវ​នៅ​ពេល​ប្រកួតលើស​ពី​ ១០នាទី​ នោះ​គឺ​​ចាត់ទុក​ថាអវិជ្ជមាន ឬ​បោះ​បង់​ការ​ប្រកួត​។ ចំណែក​ឯ​ក្រុម​ម្ខាង​ទៀត​ចាត់​ទុក​ថា​ឈ្នះ​ ហើយ​រង់ចាំ​ការ​ប្រកួត​បន្ត ។

ការ​កំណត់​ក្នុង​ការ​ប្រកួត

  • ការ​ប្រកួត​ត្រូវ​បោះ​កាក់ ដោយ​អ្នក​ឈ្នះ​មាន​សិទ្ធ​​រើស​ព័ណ៌​ ឬ​ Ban map
  • ការ​ប្រកួតជ្រើស​ជើង​ឯក​​តាម​តំបន់​គឺ​ប្រកួត​តាម​បែប​ Group stage បែង​ចែក​​ជា ២​ពូល​ ដោយ
    • ​កំណត់​យក​ ៣ពិន្ទុ​ឈ្នះ​ ហើយ​ក្រុម​និមួយៗ ត្រូវ​សន្សំ​ពិន្ទុ​ ក្រុម​ដែល​មាន​ពិន្ទុ​ច្រើន​ជា​ក្រុម​ឈ្នះ​នៅ​ក្នុង​ពូល​
    • ក្រុម​ A ឈ្នះ​ 3 – 0​ ពី​ក្រុម​ B ក្រុម​ A ទទួល​បាន​ 3ពិន្ទុ​ ក្រុម​ B បាន ០​ ពិន្ទុ
    • ក្រុម​ A ឈ្នះ 3 -​​ 1  ពី​ក្រុម​ B ក្រុម​ A ទទួល​បាន​ 3ពិន្ទុ​ ក្រុម​ B បាន ០​ ពិន្ទុ
    • ក្រុម​ A ឈ្នះ​ 3 – 2  ពី​ក្រុម​ B ទទួល​បាន​ 2 ពិន្ទុ​ ក្រុម​ B បាន 1 ពិន្ទុ
    • ការ​ប្រកួត​នៅ​វគ្គ​​ Finalកំណត់​យក​ ៥​ពិន្ទុ​ឈ្នះ​ (Final Best of 3)

 

ផែន​ទី​ប្រកួត

សព្វាវុធ និង​សម្ភារៈប្រកួត

កាំភ្លើងផ្កាយ៨

 

កាំភ្លើងរះ

កាំភ្លើងSnipe

   

កាំភ្លើងSub-Gun

កាំភ្លើងខ្លី

 

កាំបិត

   

គ្រាប់បែក

សម្លៀកបំពាក់

Honor +50%, Silver +50%, Protect Explosion, Moving Speed +1%

សម្ភារៈ

Backdress: Moving Speed +3%, Silver +100%, Honor +50%, Fall no Damage, Quick Switch Gun
Dance Card: +5HP

Steel Blade Circling Dance Ghost Step Legendary Wind
Soul Flame (Dance Card) M82A1 Bullet Card Falling Star Sky Flutter
Spring Moon Flower Lightning Protection Card C4 Pliers Quick Switch Gun Card
Quick Reload Bullet Card Protect Card Lv3 Grenade Pack LV2 Low-Key Magnificence

រង្វាន់​សម្រាប់​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ

  • ជើង​ឯក​ទទួល​បាន​  2000$ + 40,000 Sabay gold
  • ជើង​ឯក​រង​ទទួល​បាន​ 1000$+ 40,000 Sabay gold
  • ជើង​ឯក​លេខ​ ៣​ ទទួល​បាន​ 40,000 Sabay gold

សំគាល់៖ មួយក្រុមដែល​ទទួលបានជើងឯកក្នុង​ការ​ប្រកួត​ National E-sports Tournament 2018 លើ​វិញ្ញា​សារ​ AK2 នឹង​ទទួល​បាន​ការស្នាក់​នៅ​(សម្រាប់ក្រុមមកពីតាមខេត្ត) ការ​ធ្វើ​ដំណើរ​ និង​​ម្ហូប​អាហារ ដើម្បី​ទៅ​ចូល​រួម​ការ​ប្រកួត​ MATIC 2019។

យើង​ខ្ញុំ​សូម​រក្សា​សិទ្ធ​កែ​ប្រែ​ដោយ​មិន​ចាំ​បាច់​ជូន​ដំណឹង​មុន

សម្រាប់​ព័ត៌មាន​បន្ថែម​ 015 364 168 / 015 294 168