របៀបបញ្ជារទិញមុន Jesey NET 2018

December 17, 2018

តើអ្នកជាអ្នកគាំទ្រការប្រកួតកីឡាអេឡិចត្រូនិចថ្នាក់ជាតិ NET2018ដល់កម្រិតណា? តើអ្នកចង់បានអាវយឺត Jersey NET 2018 ដែរឬទេ?

*បញ្ជាក់៖ ដើម្បីអោយហ្វេនៗទទួលបានមុនគេ យើងខ្ញុំបានដាក់អោយហ្វេនៗទាំងអស់អាចបញ្ជារទិញមុន(Pre-Order) Jersey NET 2018 នេះបានក្នុងតម្លៃត្រឹមតែ 320 Sabay Coin​ គឺចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី21 ធ្នូ 2018 ម៉ោង3រសៀល តែប៉ុណ្ណោះ ដែលសម្រាប់តម្លៃធម្មតានោះគឺ 399 Sabay Coin​។ ដើម្បីធ្វើការបញ្ជារទិញមុន(Pre-Order) NET2018 Final Jersey នេះអ្នកទាំងអស់គ្នាគ្រាន់តែធ្វើតាមរបៀបខាងក្រោមនេះ៖

-របៀបបញ្ជាទិញមុន(Pre-Order) mysabay ឬ Sabay Wallet៖

  1.  ដំបូងលោកអ្នកត្រូវចូលទៅក្នុងគេហទំព័រ mysabay.com
  2.  លោកអ្នកត្រូវបញ្ជូលគណនីសប្បាយជាមុនសិន​(បើគ្មានគណន័យសប្បាយលោកអ្នកត្រូវបង្កើតគណន័យសប្បាយជាមុនសិន)
  3. ពេលចូលគណនីរបស់លោកអ្នកហើយលោកអ្នកត្រូវចុចទៅលើពាក្យថាហាងអនឡាញ
  4. បន្ទាប់មកចុចទៅលើពាក្យហាងហ្គេមលោកអ្នកនឹងឃើញ NET2018 Final Jersey ចុចលើប៊ូតុងនោះអ្នកនឹងឃើញផ្ទាំងខាងក្រោមនេះ៖
  5. សូមបំពេញព័ត៌មានពិតប្រាកដរបស់អ្នកទាំងឈ្មោះនិងលេខទូរស័ព្ទដើម្បីងាយស្រួលក្នុងកាផ្ទៀងផ្ទាត់បើករង្វាន់រួមជាមួយនិង ទំហំអាវដែលអ្នកចង់បាន។ បន្ទាប់ពីបំពេញរួចរាល់ហើយសូមចុចលើពាក្យ ទិញ។
    ពេលដែអ្នកបានទិញរួចរាល់ ហើយចង់ចូលទៅអំពីព័ត៌មានពីការទិញសូមចូលទៅ ប្រវិត្តការទិញ(Purchase History)
    នៅអ្នកឃើញស្ថានភាព(Status) “Pending”មានន័យថាអ្នកអាចទៅយកអាវ NET2018 Final Jersey បានពីក្រុមការងារ។ ប៉ុន្តែបើអ្នកឃើញស្ថានភាព(Status) “Obtained” បានន័យអាវ NET2018 Final Jersey ត្រូវបើករួចហើយ។ ដូច្នេះសូមរក្សា QR Codeរបស់អ្នកអោយបានល្អ។ បើសិនជាមានការបាត់បង់ខាងយើងខ្ញុំមិនទទួលខុសត្រូវឡើយ។

    សូមចុចលើពាក្យ លំអិត(Detail)នោះ​វានឹងបង្ហាញផ្ទាំងព័ត៌មាន ជាមួយនឹងQR Codeដូចផ្ទាំងខាងក្រោមនេះ៖

    សូមរក្សាQR Codeនេះដើម្បីទុកបង្ហាញទៅក្រុមការងារនៅពេលដែលអ្នកទៅយកអាវ NET2018 Final Jersey ថ្ងៃទី 12 និង 13 មករា ឆ្នាំ2019 នៅផ្សារទំនើប AEON2 Sen Sok City។

*បញ្ជាក់៖

  • នៅពេលដែលលោកអ្នកធ្វើការបញ្ជាទិញមុន(Pre-Order)រួចរាល់​លោកអ្នកនឹងទទួលបាននូវQR Code សូមរក្សាQR Code​អោយបានល្អ ដើម្បីមកបើក NET2018 Final Jersey ។
  • សូមបង្ហាញរូបភាពខាងលើជាមួយនឹង QR Code​ តាមរយៈ Mysabay ឬ Sabay Wallet app ដែលមានលើ App store និង Play store ដើម្បីប្តូរយកNET2018 Final Jersey។
  • ខាងយើងខ្ញុំកំពង់តែបង្កើតជម្រើសដឹកជញ្ជូន(Delivery)សម្រាប់បង្កើនភាពងាយស្រួលដល់ហ្វេនៗដែលនៅតាមបណ្តារខេត្ត/ក្រុងនានាក្នុងព្រះរាជាណាចក្រកម្ពុជាអាចទិញនិងមានសាវាដឹកជញ្ជូនដល់កន្លែង។
  • ទំនិញដែលធ្វើការបញ្ជារទិញមុន(Pre-Order)រួចរាល់លោកអ្នកមិនអាចបញ្ឈប់ឬផ្លាស់ផ្តូរការបញ្ជាទិញមុន(Pre-Order)បានទេ។
  • សូមកុំព្យាយាមចែក QR Code អោយអ្នកដទៃ បើសិនជាមានការបាត់បង់ក្រុមហ៊ុនសប្បាយមិនទទួលខុសត្រូវឡើយ។
  • ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការកែប្រែដោយពុំចាំបាច់ជម្រាបជាមុន

*សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់ក្រុមហ៊ុនសប្បាយតាមរយៈលេខទូរស័ព្ទ 023 22 6000 ឬតាមរយៈប្រអប់សំបុត្រក្នុងហ្វេសប៊ុកផេច https://www.facebook.com/aksabay/

GM Kevin