ក្រុមហ៊ុន SABAY នឹងធ្វើការផ្លាស់ប្តូរទីតាំងការប្រកួតពី សាលតាំងពិព័រណ៏កោះពេជ្រ ទៅ MCT E-Sports Cambodia សម្រាប់ថ្ងៃដែលធ្វើការប្រកួតវិញប្តូរទៅ ថ្ងៃទី 13, 14 ខែ កក្កដា ឆ្នាំ 2019 ជំនួសវិញ ដោយមូលហេតុ ព្រឹត្តិការណ៍តាំងពិព័រណ៏ CIIME មានការផ្លាស់ប្តូរដោយលើកទៅឆ្នាំក្រោយវិញ ដែលនេះជាមូលហេតុដែលមិនអាចអោយការប្រកួតកីឡាអេឡិចត្រូនិក AK2 ALL STAR របស់ក្រុមហ៊ុន SABAY រៀបចំឡើងនៅទីនោះបានឡើយ។ ហេតុនេះទើបខាងក្រុមហ៊ុនមិនចង់អោយមានការខកខានចំពោះការប្រកួតនេះ ក៏សម្រេចផ្លាស់ប្តូរទីតាំង ដោយរៀបចំការប្រកួតនេះនៅ MCT E-Sports Cambodia វិញ។ ដូច្នេះហើយយើងខ្ញុំសូមអភ័យទោសចំពោះការផ្លាស់ប្តូរទីតាំងនេះផង។
សូមអរគុណ!!
នេះជាលិខិតបញ្ជាក់ពី សហព័ន្ធ កីឡា អេឡិចត្រូនិក កម្ពុជា
យើងខ្ញុំសូមរក្សាសិទ្ធកែប្រែដោយមិនចាំបាច់ជូនដំណឹងជាមុន
សម្រាប់ព័ត៌មានបន្ថែម 015 364 168/ 015 294 168