លក្ខខណ្ឌនៃការប្រកួត៖
- ក្នុង១ក្រុមត្រូវមានសមាជិក៥នាក់
- ការចុះឈ្មោះតម្រូវអោយមានសមាជិកម្នាក់រស់នៅក្នុងខេត្តដែលប្រកួត
- សមាជិកដែលជាប់មកភ្នំពេញគឺមិនមានសិទ្ធិចូលក្រុមផ្សេងឡើយ
- ក្រុមប្រកួតអាចដូរសមាជិករបស់ខ្លួនបានមួយដង (សមាជិកដែលដូរគឹមិនត្រូវអោយមានជាប់នៅក្នុងក្រុមប្រកួតណាជាប់មកភំ្នពេញឬក្រុមណាផ្សេងទៀត នៅពេលប្តូរសមាជិកត្រូវប្រាប់អ្នករៀបចំការប្រកួតមុនមួយអាទិត្យដោយប្រាប់ពីមូលហេតុសមស្រប)
- ក្រុមប្រកួតទាំងអស់ត្រូវប្រើតួអង្គដែលមានកម្រិតចាប់ពី៥០ឡើងទៅក្នុងការប្រកួត
- កីឡាករទាំងអស់ត្រូវអាចដើរបាននៅនាទី 2:55
- ការបោះកាក់សំរាប់ការប្រកួត : ក្រុមដែលឈ្នះការបោះកាក់អាចរើសយក Pick និង Ban map មុនឬរើសពណ៌មុន
ច្បាប់នៃការប្រកួត៖
- សព្វាវុធទាំងអស់មិនអនុញ្ញាតអោយដាក់បន្ថែមត្បូង (Gun Soul) និងសត្វចិញ្ចឹម (Pet)ឡើយ។
- មានចេតនា ប្រើប្រាស់កំហុសផែនទី (Map Bug) នឹងត្រូវបានព្រមានលើកទី1 និងលើកទី2 នឹង ត្រូវបានបណ្តេញចេញពីការប្រកួត។
- ប្រសិនបើ Players ទាំងអស់មិនអាចបញ្ចប់ដោយសារតែហេតុផលដោយអចេតនា និងមិនបានរំពឹងទុក ដូចជា Server ឈប់ដំនើរការឬគាំង ពិន្ទុជុំនោះនឹងត្រូវបានបោះបង់ និងការប្រកួតនឹងចាប់ផ្តើមឡើងវិញ ដោយយកច្បាប់ក្រុមហ៊ុនកំណត់រួចមកអនុវត្តន៍។
- បើ Player មានបញ្ហា (ស្ថានភាពកាយសម្បទា) មិនអាចបន្តការប្រកួត អ្នករៀបចំនឹងមិនទទួលខុសត្រូវទេ។ សមាជិក ២ក្នុងចំណោម ៥ អវត្តមានពីការប្រកួត សមាជិកក្រុមអាចពិចារណាបោះបង់ចោលការប្រកួត ឬបន្ត ។
- ក្នុងអំឡុងពេលនៃការប្រកួត Hacks, Bugs, និងThird Party Tools ត្រូវបានហាមឃាត់។ ក្រុមណាដែលប្រើប្រាស់នឹងបញ្ឈប់ការប្រកួត។
- អ្នកប្រកួតអាចប្រើប្រាស់សម្ភារៈប្រកួតផ្ទាល់ខ្លួនបានដូចជា Mouse, Keyboard និង Headset ក្នុងករណីដែលកំពុងប្រកួតសម្ភារៈនោះមានបញ្ហា ការប្រកួតនៅតែបន្ត។
- ប្រសិនបើមានបញ្ហាដូចជា Disconnect, Lag, Crashes និងមានបញ្ហាអ្វីមួយដែលកើតឡើងដោយមិននឹកស្មានដល់ក្នុងពេលចាប់ផ្ដើមប្រកួតដោយពុំទាន់មានការប្រយុទ្ធនោះនឹងធ្វើការប្រកួតសារជាថ្មី ដោយគិតបន្តទៅលើពិន្ទុឈ្នះ។
- ប្រសិនបើមានបញ្ហាដូចជា Disconnect, crashesនិងមានបញ្ហាអ្វីមួយដែលកើតឡើងដោយមានចេតនានោះការប្រកួតនៅតែបន្តអ្នកដែលបានចេញនោះគឹត្រូវចូលមកក្នុង Game ប្រកួតវិញដោយខ្លួនឯង។
- ប្រសិនបើមានបញ្ហាដូចជា Disconnect, crashesនិងមានបញ្ហាអ្វីមួយដែលកើតឡើងដោយមិននឹកស្មានដល់ក្នុងពេលដែលក្រុមណាមួយបានដាក់គ្រាប់បែក (C4) រួចរាល់ហើយនោះការប្រកួតនឹងនៅតែបន្ដ។
- ត្រូវមានសុជីវធម៌ និងគោរពពេលវេលាក្នុងការប្រកួត។ ក្នុងករណីដែលក្រុមណាមួយមកយឺតរយៈពេល ១០នាទី នោះនឹងចាត់ទុកថាចាញ់ រីឯក្រុមម្ខាងទៀតជាអ្នកឈ្នះ ។
- គ្រប់សមាជិកក្រុមទាំងអស់ដាច់ខាតត្រូវរាយការណ៍ទៅក្រុមរបស់ខ្លួនយ៉ាងតិច ៣០នាទីមុនពេលការប្រកួតចាប់ផ្តើម។ ប្រសិនបើដល់ពេលប្រកួតហើយនៅតែមិនទាន់បង្ហាញខ្លួន ឬមានការយឺតយ៉ាវនៅពេលប្រកួតលើសពី ១០នាទី នោះគឺចាត់ទុកថាអវិជ្ជមាន ឬបោះបង់ការប្រកួត។ ចំណែកឯក្រុមម្ខាងទៀតចាត់ទុកថាឈ្នះ ហើយរង់ចាំការប្រកួតបន្ត។
- ប្រសិនបើមានលទ្ធផល Point ស្មើគ្នាក្នុង Group Stage យើងនឹងធ្វើការប្រកួតវគ្គ Personal Mode ដែលយកសមាជិកក្នុងក្រុម 3នាក់ ដើម្បីធ្វើការប្រកួតដោយយក Kill បូកសរុប។ បើ Point Kill តិចជាងគេជាអ្ននចាញ់។
- ចំណាំ៖ កីឡាករណាដែលបានជាប់ប្រចាំតំបន់រួចហើយមិនមានសិទ្ធទៅប្រកួតនៅតំបន់ផ្សេងបានទេ។ ប្រសិនបើក្រុមការងារយើងចាប់បាននោះកីឡាកររូបនោះនឹងត្រូវដកចេញពីការប្រកួត NET 2019តែម្ដង រីឯក្រុមដែលអនុញ្ញាតអោយកីឡាករដែលជាប់ហើយមកចូលជាសមាជិកក្រុមនោះយើងនឹងដកសិទ្ធប្រកួតប្រចាំតំបន់នោះចេញ។
ការប្រកួត
ការប្រកួតជម្រុះតាមតំបន់
- តំបន់ទី១ មាន កំពង់ចាម, ក្រចេះ, ស្ទឹងត្រែង, រតនៈគិរី និងមណ្ឌលគិរី (ប្រកួតនៅថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៩)
- តំបន់ទី២ មាន កំពង់ធំ, ព្រះវិហារ, សៀមរាប និងឧត្តរមានជ័យ (ប្រកួតនៅថ្ងៃទី ១៩ខែតុលា ឆ្នាំ២០១៩)
- តំបន់ទី៣ មាន កំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង,ប៉ៃលិន និង បន្ទាយមានជ័យ (ប្រកួតនៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៩)
- តំបន់ទី៤ មាន តាកែវ, កំពត, ក្រុងព្រះសីហនុ, កោះកុង និងកំពង់ស្ពឺ (ប្រកួតនៅថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០១៩)
- តំបន់ទី៥ មានរាជធានីភ្នំពេញ, កណ្ដាល, ព្រៃវែង និងស្វាយរៀង (ប្រកួតនៅថ្ងៃទី ១៦ ខែវិច្ចកា ឆ្នាំ២០១៩)
ការកំណត់ក្នុងការប្រកួត
- ការប្រកួតត្រូវបោះកាក់ ដោយអ្នកឈ្នះមានសិទ្ធរើសព័ណ៌ ឬ Ban map
- ការប្រកួតសម្រាប់វគ្គជម្រុះតាមខេត្តគឺប្រកួតការតាមបែបចាញ់ធ្លាក់ (Knock out)
- ការប្រកួតជ្រើសជើងឯកតាមតំបន់គឺប្រកួតតាមបែប Group stage បែងចែកជា ២ពូល ដោយ
- កំណត់យក ៣ពិន្ទុឈ្នះ ហើយក្រុមនិមួយៗ ត្រូវសន្សំពិន្ទុ ក្រុមដែលមានពិន្ទុច្រើនជាក្រុមឈ្នះនៅក្នុងពូល
- ក្រុម A ឈ្នះ 3 – 0 ពីក្រុម B ក្រុម A ទទួលបាន 3ពិន្ទុ ក្រុម B បាន ០ ពិន្ទុ
- ក្រុម A ឈ្នះ 3 - 1 ពីក្រុម B ក្រុម A ទទួលបាន 3ពិន្ទុ ក្រុម B បាន ០ ពិន្ទុ
- ក្រុម A ឈ្នះ 3 – 2 ពីក្រុម B ទទួលបាន 2 ពិន្ទុ ក្រុម B បាន 1 ពិន្ទុ
- ការប្រកួតនៅវគ្គ Semi Final និង Final កំណត់យក ៥ពិន្ទុឈ្នះ (Knock out)
8Stars Assault Weapon
Assault
Sniper
Sub-Gun
Pistol
Melee
Throw
Items
Clothes
យើងខ្ញុំសូមរក្សាសិទ្ធកែប្រែដោយមិនចាំបាច់ជូនដំណឹងមុន
សម្រាប់ព័ត៌មានបន្ថែម 015 364 168 / 015 294 168