ការប្រកួតវគ្គផ្ដាច់ព្រ័ត្ត NET​​​2019 FINAL បានមកដល់ហើយ !!

November 29, 2019

ការប្រកួតវគ្គផ្ដាច់ព្រ័ត្ត NET​​​ 2019 សំរាប់វិញ្ញាសារ​ AK2 នឹងត្រូវធ្វើឡើងនៅរាជធានីភ្នំពេញដោយមានចំនួន 12 ​ក្រុមមកពី៥តំបន់ខុសៗគ្នា ហើយក្រុមនីមួយៗជាក្រុមដែលទទួលបានជ័យជំនះពីការប្រកួតជម្រុះតាមតំបន់ ដើម្បីមកធ្វើការប្រកួតស្វែងរកក្រុមដែលជាម្ចាស់ជើងឯកតំណាងអោយព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅប្រកួត ជាលក្ខណៈអន្តរជាតិ ​MATIC នាពេលខាងមុខនេះ។

ពិសេសផងដែរនោះក៏មានការប្រកួតបែបលក្ខណៈ ( Personal Mode ) ដោយការប្រកួតត្រូវកំណត់សមាជិកនៅក្នុងក្រុមទាំង១២ ។ ក្នុង១ក្រុមតម្រូវអោយសមាជិកចូលរួមចំនួន ៣នាក់ដោយធ្វើការចុះឈ្មោះអោយបានជាក់លាក់តាមការកំណត់របស់ក្រុមការងារដែលបានដាក់។​ ដោយការប្រកួតក្នុង១ប្រកួតមានកីឡាករចំនួន ១២នាក់ជម្រុះក្នុងរយៈពេល ២០នាទី ដោយយក ៣នាក់ឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ ដោយកំណត់លេងក្នុងវគ្គ ( វគ្គជម្រុះ Map Nile City ) ចំណែកវគ្គផ្ដាច់ព្រ័ត្រ (Map Lebration Square).

ក្រុមដែលចូលរួមក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្ត​ NET 2019​ នៅរាជធានីភ្នំពេញមាន ១២ក្រុមមកពី៥​ តំបន់ដែលតំបន់ទាំងនោះរួមមាន:

តំបន់ទី១

  • ក្រុមចំណាត់ថ្នាក់លេខ​ ១​: BattleFight           តំណាងអោយខេត្ត កំពង់ចាម
  • ក្រុមចំណាត់ថ្នាក់លេខ ២​: FiveShooter       តំណាងអោយខេត្ត រតនគិរី

តំបន់ទី​

  • ក្រុមចំណាត់ថ្នាក់លេខ​ ១: Incredible_Gaming       តំណាងអោយខេត្ត សៀមរាប
  • ក្រុមចំណាត់ថ្នាក់លេខ​ ២: KLACH_EY                    ​តំណាងអោយខេត្ត សៀមរាប

តំបន់ទី

  • ក្រុមចំណាត់ថ្នាក់លេខ ១: NeverCare           តំណាងអោយខេត្ត បាត់ដំបង
  • ក្រុមចំណាត់ថ្នាក់លេខ ២: The_Michael      តំណាងអោយខេត្ត បាត់ដំបង

តំបន់ទី

  • ក្រុមចំណាត់ថ្នាក់លេខ ១: Successful          តំណាងអោយខេត្ត កំពង់ស្ពឺ
  • ក្រុមចំណាត់ថ្នាក់លេខ ២: Stable_Force    តំណាងអោយខេត្ត ព្រះសីហនុ

តំបន់ទី​

  • ក្រុមចំណាត់ថ្នាក់លេខ ១:​ NeverCare ll         តំណាងអោយ រាជធានីភ្នំពេញ
  • ក្រុមចំណាត់ថ្នាក់លេខ ២: SamMes                តំណងអោយខេត្ត កណ្ដាល

 

រឺឯ​ ២ក្រុមទៀតជាក្រុមមកពីតំបន់ទី ៥​ តំណាងអោយខេត្ត កណ្ដាល ដែលទទួលបានសិទ្ធអាទិភាពមានកៅអីឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្ត NET​​ 2019​​ នៅរាជធានីភ្នំពេញបានទៅលើក្រុម Will_Show_You និង​ The_Mythical​ ។

 

សម្រាប់ការប្រកួតតាមតំបន់ និងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ( NET2019 )

សំរាប់ក្រុមទទួលបានចំណាត់ថ្នាក់លេខ១​ លេខ២ និង​លេខ៣ នឺងត្រូវទទួលបាន​រង្វាន់ដែលរៀបចំឡើងដោយ Sabay ។

ក្នុងនោះដែរក៏មានការគាំទ្រ ពីសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាដែលហៅកាត់ថា (EFC) E-SPORT FEDERATION CAMBODIA ។ ពិសេសនោះ ក៏មានដៃគូសហការពីខាង MCT-Esports Cambodia ផងដែរ ។

រង្វាន់សរុបចំនួន​ ៧៦,០០០,០០០៛​

រង្វាន់​សម្រាប់​ការ​ប្រកួត​​តាម​តំបន់៖

  • ជើងឯកទទួលបាន 1000$ + 20,000 Sabay Gold
  • ជើងឯករងទទួលបាន​​ 500$ + 20,000 Sabay Gold

 

រង្វាន់សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្ត៖

  • ជើងឯកទទួលបាន​ 2000$ + 40,000 Sabay Gold
  • ជើងឯករងទទួលបាន 1000$ + 40,000 Sabay Gold
  • បាន 40,000 Sabay Gold

 

រង្វាន់ក្នុងវគ្គ​ MVP (Personal Mode)

  • ជ័យលាភីលេខ​ ១​ ទទួលបាន ១០,០០០ Sabay gold​
  • ជ័យលាភីលេខ ២​ ទទួលបាន ៦,០០០ Sabay gold
  • ជ័យលាភីលេខ ៣ ទទួលបាន ៤,០០០ Sabay gold

 

កុំភ្លេចតាមដាន​ Page AK Sabay *Official Page* ទាំងអស់គ្នាដើម្បីមានឧ៍កាសឈ្នះរង្វាន់ក្នុងការ Live និងទទួលបានពត៍មានបន្ថែមអំពីព្រ័ត្តការប្រកួត។

យើង​ខ្ញុំ​សូម​រក្សា​សិទ្ធ​កែ​ប្រែ​ដោយ​មិន​ចាំ​បាច់​ជូន​ដំណឹង​មុន

សម្រាប់​ព័ត៌មាន​បន្ថែម​ 015 364 168 / 015 294 168