I.លក្ខខណ្ឌនៃការប្រកួត៖
- ក្រុមប្រកួតទាំងអស់ត្រូវប្រើ Server MATIC ក្នុងការប្រកួត
- មាន៤ប្រទេសដែលចូលរួមប្រកួតគឺ ប្រទេសកម្ពុជា (1ក្រុម) ប្រទេសចិន (1ក្រុម) ប្រទេសម៉ាឡេស៊ី (1ក្រុម) និងប្រទេសថៃ (1ក្រុម) ហើយក្នុង១ក្រុមត្រូវមានសមាជិកចំនួន៥នាក់
- វិញ្ញាសារនៃការប្រកួតៈ វិញ្ញាសារ Bomb Mode (សព្វាវុធ និងសម្ភារៈប្រកួតប្រើតាមការកំណត់)
- លក្ខខណ្ឌនៃការប្រកួត៖
ការប្រកួតគឺចែកជា ៤ ក្រុម A B C D
វគ្គសន្សំពិន្ទុ: មានសរុប 6 ជុំ៖
A VS B |
C VS D |
ប្រកួតដំណាលគ្នា |
C VS B |
A VS D |
ប្រកួតដំណាលគ្នា |
B VS D |
A VS C |
ប្រកួតដំណាលគ្នា |
ការកំណត់ក្នុងការប្រកួត៖
- ត្រូវធ្វើការបោះកាក់ ដោយអ្នកឈ្នះមានសិទ្ធរើសពណ៌ ឬBan Map
- របៀប Ban Map អ្នកចាញ់ Ban 1 Map , អ្នកឈ្នះ Ban 2 Map អ្នកចាញ់ Ban 1 Map និងអ្នកឈ្នះBan ផែនទីដែលនៅសល់ចុងក្រោយនឹងក្លាយទៅជាផែនទីដែលធ្វើការប្រកួតសម្រាប់ក្រុមនោះ
ល័ក្ខខ័ណ្ឌ ៖ 3ជុំ 2ឈ្នះ (Best of 3)
- ក្រុម A ឈ្នះ 2 – 0 ពីក្រុម B ក្រុម A ទទួលបាន 2ពិន្ទុ ក្រុម B បាន ០ ពិន្ទុ
- ក្រុម A ឈ្នះ 2 – 1 ពីក្រុម B ក្រុម A ទទួលបាន 2ពិន្ទុ ក្រុម B បាន 1 ពិន្ទុ
ប្រសិនបើមានលទ្ធផលស្មើគ្នា យើងនឹងរាប់ពិន្ទុឈ្នះថាក្រុមណាមានពិន្ទុឈ្នះច្រើនជាងគេ(ក្រុមដែលមានពិន្ទុឈ្នះច្រើនជាងគេជាអ្នកឈ្នះ) បើសិនស្មើទៀត យើងនឹងរាប់ពិន្ទុចាញ់ថាក្រុមណាចាញ់តិចជាងគេ(ក្រុមណាដែលចាញ់តិចជាងគេជាអ្នកឈ្នះ)។បើសិនជានៅតែស្មើគ្នាទៀតយើងនឹងយកអ្នកឈ្នះទាំងសងខាងមកធ្វើការប្រកួត(ជ្រើសរើសក្រុមដែលឈ្នះ)។ឆ្លងកាត់តាមការប្រកួតក្រុមតូចៗរកឃើញអ្នកលេខ1 លេខ2 លេខ3រួចហើយយកមកប្រកួតរកជើងឯក។
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង វគ្គផ្តាច់ព្រ័ត្រ
ផែនទីប្រកួត:
- របៀប Ban Map អ្នកចាញ់ Ban 1 Map , អ្នកឈ្នះ Ban 2 Map អ្នកចាញ់ Ban 1 Map និងអ្នកឈ្នះBan ផែនទីដែលនៅសល់ចុងក្រោយនឹងក្លាយទៅជាផែនទីដែលធ្វើការប្រកួតសម្រាប់ក្រុមនោះ
ល័ក្ខខ័ណ្ឌ៖ 3ជុំ 2ឈ្នះ (Best of 3)
ព័ត៌មានដែលអ្នកប្រកួតត្រូវដឹង
- .សម្រាប់ការចូលរួមប្រកួតនៅប្រទេសចិន កីឡាករត្រូវតែមានអាយុយ៉ាងតិច ១៨ ឆ្នាំឡើង ហើយត្រូវបង្ហាញអត្តសញ្ញាណប័ណ្ណច្បាប់ដើម (ច្បាប់ថតចម្លងមិនមានសុពលភាព) ។ ប្រសិនជាមិនអាចបង្ហាញអត្តសញ្ញាណប័ណ្ណដើមនោះទេ ក្រុមការងារនឹងមានសិទ្ធិបដិសេធមិនឲ្យកីឡាករចូលរួមការប្រកួត។ សម្រាប់កីឡាករមកពីប្រទេសក្រៅត្រូវស្ថិតនៅក្រោមលក្ខខណ្ឌជាតិ។
- ហាមប្រើភាសាអសុរោះ និងកាយវិការមើលងាយទៅលើដៃគូរប្រកួត ប្រសិនបើអ្នកប្រកួតបំពាននឹងត្រូវព្រមានជាលើកទីមួយ។ ការព្រមានជាលើកទីពីរ នឹងត្រូវបានដកសិទ្ធិក្នុងកាប្រកួត និងមានការពិន័យថែមទៀតផង។
- ប្រសិនបើអ្នកប្រកួតមានអាកប្បកិរិយាមិនសមរំ ឬប្រើប្រាស់ហឹង្សាក្នុងអំឡុងពេលការប្រកួតអ្នកត្រួតពិនិត្យនិងពិភាក្សាដកសិទ្ធិក្រុមនេះចេញពីការប្រកួត។
- ហាមប្រើឈ្មោះក្រុមដែលមានពាក្យ៖ មើលងាយ, ការប្រមាថដែលប៉ះពាល់ដល់ពូជសាសន៍ ,ភេទ, សាសនា ឬ ភាសាអាសអាភាស។
- ប្រធានក្រុម គឺជាអ្នកទំនាក់ទំនង ដែលមានទទួលខុសត្រូវលើក្រុម។ ការសម្រេចចិត្តរបស់ប្រធានក្រុមតំណាងអោយសមាជិកក្រុមទាំងមូល។ ប្រសិនបើមានបញ្ហាណាមួយអ្នកត្រួតពិនិត្យរៀបចំ នឹង ធ្វើការសម្របសម្រួលជាមួយប្រធានក្រុម។ បើសមាជិកក្នុងក្រុមធ្វើការចរចារជាមួយអ្នកត្រួតពិនិត្យ នោះការចរចារនោះពុំមានប្រសិទ្ធភាពបានឡើយ ។
- ប្រសិនបើបានរកឃើញចំពោះកុំព្យូទ័ររបស់គូរប្រកួតដទៃមានបញ្ហាឬមានការតវ៉ាណាមួយ សូមជូនដំណឹងជាមុនទៅដល់អ្នកត្រួតពិនិត្យ អ្នកត្រួតពិនិត្យនឺងមានវិធានការហាមឃាត់មិនឲ្យប្រើប្រាស់កុំព្យូទ័រដែលមានការសង្ស័យនោះទេ។ ប្រសិនបើមានបញ្ហានៅពាក់កណ្តាលទីនៃការប្រកួត អ្នកត្រួតពិនិត្យមិនទទួលយកការតវ៉ាណាមួយអំពីកុំព្យូទ័រនោះទៀតឡើយ ។ អ្នកគួរតែរាយការណ៍ដោយផ្ទាល់ទៅកាន់អ្នកត្រួតពិនិត្យ។បន្ទាប់ពីចប់ការប្រកួតនីមួយៗប្រធានក្រុមនឹងមានការព្រមព្រៀងលើលទ្ធផលបញ្ជាក់ពីពិន្ទុហើយចុះហត្ថលេខាលើវា។ បន្ទាប់ពីចុះហត្ថលេខារួចគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍នឹងមិនទទួលយកពាក្យបណ្តឹងតវ៉ាណាមួយដែលពាក់ព័ន្ធនឹងដំណើរការឬពិន្ទុនៃការប្រកួតឡើយ ។
- អ្នកប្រកួតអាចយកសម្ភារៈប្រកួតផ្ទាល់ខ្លួនបានដូចជា Mouse, Keyboard និង Headset។បើសិនជានៅក្នុងអំឡុងពេលដែលសាកឧបករណ៍ សម្ភារៈណាមួយមានបញ្ហានោះ នឹងត្រូវប្រើសប្រាស់ឧបករណ៍ដែលផ្តល់ដោយអ្នកត្រួតពិនិត្យ។
- មុនពេលប្រកួតត្រូវកំណត់់ឲ្យច្បាស់នូវកីឡាករ5រូបដែលត្រូវបានចូលរួមក្នុងការប្រកួត ។នៅក្នុងអំឡុងពេលប្រកួតមិនអាចធ្វើការផ្លាស់ប្ដូរសមាជិកណាម្នាក់បានឡើយ(ប្រសិនបើកីឡាករណាមួយមានករណីសង្រ្គោះបន្ទាន់អ្នកត្រួតពិនិត្យមានសិទ្ធិក្នុងការសម្រេចចិត្ត(។
- ការណែនាំអំពីការរបំពានអំឡុងពេលប្រកួត
- មុនពេលការប្រកួតចាប់ផ្តើម កីឡាករទាំងសងខាងត្រូវពិនិត្យនិងសាកល្បងសម្ភារៈរបស់ខ្លួន។ ប្រសិនបើមានបញ្ហាក្នុងកំឡុងពេលប្រកួត និងមិនត្រូវផ្អាកការប្រកួតឡើយ។ បញ្ហានិងត្រូវបានដោះស្រាយបន្ទាប់ពីបញ្ចប់ជុំដែលមានបញ្ហានោះ ពិន្ទុនៅគិតដដែល។
②មិនត្រូវប្រើ BUG ក្នុងការប្រកួតទេ
ប្រសិនបើកីឡាករណាមួយបានបំពាន ក្រុមនោះ នឹង ចាត់ទុកថាជាចាញ់។កីឡាករទាំងអស់ត្រូវអាចដើរបាននៅនាទី 2:55 ។ ប្រសិនបើកីឡាករណាម្នាក់ដើរចេញមុនពេលកីឡាករផ្សេងទៀតនឹងត្រូវចាត់ទុកថាចាញ់ក្នុង Round នោះ។
- ការណែនាំពីការ Disconnect និងបញ្ហាផ្សេងទៀតក្នុងការប្រកួត:
រាល់ការប្រកួត ក្រោយពីចូល Map បានពេល5វិនាទី(មុនពេលដែលតួអង្គអាចមានចលនា)ប្រសិនបើក្រុមណាមួយមានបញ្ហាបច្ចេកទេសនៅក្នុងការប្រកួតនោះ អ្នកត្រួតពិនិត្យនិងពិចារណាចាប់ផ្តើមការប្រកួតឡើងវិញបន្ទាប់ពីអ្នកត្រួត ពិនិត្យបានបញ្ជាក់ថាបញ្ហាត្រូវបានដោះស្រាយ ហើយនឹងចាប់ផ្តើមការប្រកួតសារឡើងវិញ បន្ទាប់លើសពី5វិនាទី(តួអង្គអាចមានចលនា)។ ប្រសិនបើក្រុមណាមួយមានបញ្ហាបច្ចេកទេសនៅពេលកំពុងធ្វើការប្រកួត នោះការប្រកួតនិងត្រូវបានបន្ត ពិន្ទុត្រូវបានគិត កីឡាករត្រូវជូនដំណឹងដល់អ្នកត្រួតពិនិត្យ ហើយព្យាយាមចូលទៅកាន់ការប្រកួតដើម្បីបន្តការប្រកួត។ ប្រសិនបើបញ្ហានៅតែបន្តកើតមានដដែល អ្នកត្រួតពិនិត្យនិងធ្វើការកត់ត្រាពិន្ទុ ការប្រកួតត្រូវបានពន្យារពេល ហើយរង់ចាំការចាប់ផ្តើមការប្រកួតបន្ទាប់ពីបញ្ហាត្រូវបានដោះស្រាយរួចរាល់។
④ ការប្រើប្រាស់ Hack និងឧបករណ៍ជំនួយផ្សេងទៀតត្រូវបានហាមឃាត់ (ប៉ះពាល់ដល់ភាពយុត្តិធម៌នៃការប្រកួត)។ ប្រសិនបើគេរកឃើញថាត្រូវបាន ប្រើប្រាស់ នឹងត្រូវវិនិច្ឆ័យថាជាការចាញ់។
⑤ឧបករណ៍ទំនាក់ទំនងសំលេងនៅក្នុងការប្រកួតទាំងអស់ត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការរៀបចំ។បើកីឡាករយកឧបករណ៍ទំនាក់ទំនងប្រភេទផ្សេងទៀតមកប្រើក្នុងការប្រកួត ត្រូវតែមានការអនុញ្ញាតពីគណៈកម្មាធិការរៀបចំការប្រកួតជាមុនសិន ។
- រូបថតឬវីដេអូនៃការប្រកួតនិងធនធានផ្សេងៗទៀតដែលបង្កើតឡើងដោយអ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Kingsoft ។ កីឡាករទាំងអស់ត្រូវទទួលយកលក្ខខណ្ឌនេះមុនពេលចូលរួមក្នុងការប្រកួត។
- រាល់ការសម្រេចចិត្តទាំងអស់នៃការប្រកួត គឺជាការសម្រេចរបស់ក្រុមហ៊ុន Kingsoft ។
II.ព័ត៌មានអំពីការប្រកួត
- ប្រកួតនៅថ្ងៃទី11ខែមករាឆ្នាំ2020
- នៅទីក្រុងប៉េកាំង នៃសាធារណរដ្ធប្រជាមានិតចិន
សព្វាវុធ និងសម្ភារៈប្រកួត
8Stars Assault Weapon
Assault
Sniper & Sub-Gun
Pistol
Melee
Throw
Items
Clothes
Backdress
III.រង្វាន់
- ជើងឯក: 5000ដុល្លារ
- ជើងឯករង: 3000ដុល្លារ
- រង្វាន់លេខ៣: 2000ដុល្លារ
- ប្រាក់រង្វាន់មានគិតពន្ធ 20%
យើងខ្ញុំសូមរក្សាសិទ្ធកែប្រែដោយមិនចាំបាច់ជូនដំណឹងមុន
សម្រាប់ព័ត៌មានបន្ថែម 015 364 168 / 015 294 168