ការប្រកួតកីឡាអេឡិចត្រូនិច MATIC 2020 កាន់តែខិតជិតមកដល់

December 20, 2019

បន្ទាប់ពីការប្រកួត National Esports Tournament 2019 Final បានបញ្ចប់រួចរាល់  ជ័យលាភីជាម្ចាស់ជើងឯក NET2019 បានទៅលើក្រុម KLACH-EY​​ នេះជាលើកទី2 របស់ក្រុម KLACH-EY​​ ដែលបានរក្សាតំណែងជាក្រុមម្ចាស់ជើងឯងម្ដងទៀតផងដែរ។​ ក្នុងនោះដែរក្រុម KLACH-EY នឹងត្រូវតំណាងអោយព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងការប្រកួតកីឡាអេឡិចត្រូនិកបែបអន្តរជាតិ MATIC 2020 នៅប្រទេសចិនខាងមុននេះ និងសូមជូនពរ​ទៅដល់ក្រុម  KLACH-EY ទទួលបាននូវជ័យជំនះក្នុងការប្រកួតដណ្ដើមពានរង្វាន់ខ្នាតអន្តរជាតិ​​ MATIC 2020 សម្រាប់វិស័យកីឡាអេឡិចត្រូនិកនៃព្រះរាជាណាចក្រកម្ពុជា ។

នេះជាក្រុមម្ចាស់ជើងឯក KLACH-EY

ក្នុងឳកាសឆ្នាំថ្មីខិតជិតចូលមកដល់ សូមប្រសិទ្ធពរជ័យជូនដល់ក្រុម KLACH-EY ទទួលបាននៅកម្លាំងកាយ កម្លាំងស្មារតី រួមទាំងយុទ្ធសាស្ត្រឈ្នះរាល់ការប្រកួត សូមអោយអ្នកតែងតែស្រឡាញ់រាប់អាន និង ចូលចិត្តវិស័យកីឡាអេឡិចត្រូនិកកម្ពុជាជួយផ្ដល់ជាកម្លាំងចិត្តដល់ពួកគាត់ផង។

HAPPY NEW YEAR

សូមអគុណ!

 

 

អត្ថបទដោយៈ Lawli YA