កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២០ កន្លងថ្មីៗនេះ ការប្រកួតកីឡាអេឡិចត្រូនិក E-Sports លើវិញ្ញាសារ AK2 MATIC2020 នៃប្រទេសចិន ទើបតែបញ្ចប់ដោយស្វែងរកម្ចាស់ពានរង្វាន់ Champion MATIC2020 បានទៅលើក្រុម EDP TEAM AK មកពីប្រទេស ម៉ាឡេស៊ី ( Malaysia ) និង ជើងឯករងបានទៅលើក្រុម KLACH-EY មកពីប្រទេស កម្ពុជា ( Cambodia ) ។ ក្នុងការប្រកួតនោះដែរសម្រាប់ក្រុមរបស់កម្ពុជាយើងមានការខិតខំព្យាយាមអស់ពីកម្លាំងកាយ, កម្លាំងក្លាំងចិត្ត និងស្មារតីតស៊ូណាស់ តែនៅតែមិនទទួលបានជើងឯក MATIC2020 ដដែល។ យ៉ាងណាមិញ សម្រាប់ក្រុម KLACH-EY ក៏នៅតែទទួលបានលទ្ធផលល្អផងដែរក្នុងចំណាត់ថ្នាក់ជាជើងឯករងសម្រាប់កម្ពុជា ពិសេសនោះ ពួកគេបានបង្ហាញពីភាពជាកីឡាករសម្រាប់ការប្រកួតកីឡាអេឡិចត្រូនិក E-Sports បែបលក្ខណៈជាក្រុមដោយភាពសាមគ្គី និងយុទ្ធសាស្ត្រជាច្រើនផងដែរនៅលើឆាកអន្តរជាតិ MATIC2020 នៃប្រទេសចិន ក្នុងទីក្រុមប៉េកាំង ( Beijing ) ។
សម្រាប់ការប្រកួតកីឡាអេឡិចត្រូនិកអន្តរជាតិ MATIC ឆ្នាំ ២០២១ ដោយម្ចាស់ផ្ទះ គឺបានទៅលើប្រទេសម៉ាឡេស៊ី ( Malaysia MATIC2021 ) ។ សម្រាប់ម៉ាឡេស៊ី ក៏បានត្រៀមខ្លួនជាស្រេចក្នុងនាមជាម្ចាស់ផ្ទះសារជាថ្មីផងដែរបន្ទាប់ពីប្រទេសចិន ។
សម្រាប់លទ្ធផល MATIC2020 ក្រុម៖
រូបខាងក្រោមជារូបអនុស្សាវរី៍យរបស់ MATIC2020:
ជាចុងក្រោយ សូមថ្លែងអំណរគុណដល់ សហព័ន្ធកីឡាជាតិកម្ពុជាដែលតែងតែគាំទ្រដល់ការប្រកួតកីឡាអេឡិចត្រូនិក និងមិត្តៗដែលជាអ្នកគាំទ្ររបស់ AK2 ដែលបានគាំទ្រទៅដល់ក្រុមកម្ពុជាយើង KLACH-EY តាំងពីដើមរហូតបញ្ចប់ការប្រកួត MATIC2020 នៃប្រទេសចិន។
សម្រាប់ឆ្នាំ២០២១ តើអ្នកបានរៀបចំក្រុមរបស់អ្នករួចរាល់ហើយឬនៅ ក្នុងនាមជាកីឡាករប្រកួតជាក្រុម?
យើងខ្ញុំសូមរក្សាសិទ្ធកែប្រែដោយមិនចាំបាច់ជូនដំណឹងមុន
សម្រាប់ព័ត៌មានបន្ថែម 015 364 168 / 015 294 168