ដោយសារតែពេលនេះ AK2 បានពន្យាពេលការប្រកួត AK2 Cyber Showdown 2020 ពេលនេះ AK2 បានចេញមកនៅការប្រកួត Online ដែលនឹងអោយអ្នកលេងទាំងអស់បានចូលរួមប្រកួត Live ដើម្បីឈ្នះ Sabay Gold ផងដែរ ។ ការប្រកួតនេះគឺអ្នកលេងនឹងត្រូវប្រកួតជាមួយក្រុម GM Sabay របស់យើងក្នុងវគ្គផ្តាច់ព្រ័ត្រក្នុងសប្តាហ៍ទី៤ ដើម្បីទទួលបានរង្វាន់ Sabay Gold ចំនួន 4,000 Sabay Gold ។
ដោយការចុះឈ្មោះការប្រកួតអាចចុះឈ្មោះបានរហូតដល់ ៦ ក្រុម សម្រាប់សប្ដាហ៍ទី២ និងទី៣ ការជម្រុះនោះគឺយកតែ ២ ក្រុមតែប៉ុណ្ណោះក្នុង១សប្ដាហ៍ ។ សម្រាប់សប្ដាហ៍ទី៤ ៤ក្រុមដែលជាប់ក្នុងសប្ដាហ៍ទី២ និងទី៣ និងធ្វើការប្រកួតជម្រុះចុងក្រោយ ដើម្បីឡើងទៅប៉ះជាមួយក្រុម GM Sabay ដើម្បីទទួលបានរង្វាន់Sabay Gold ចំនួន 4,000 Sabay Gold បើចាញ់ក្រុម GM Sabay ក្រុមនឹងទទួលបានរង្វាន់ចំនួន 800 Sabay Gold ។ សម្រាប់ក្រុមដែលទទួលបានជ័យលាភីក្នុងសប្ដាហ៍ទី២ និងទី៣ នឹងទទួលបានជា Item ក្នុង AK2 ។
កុំភ្លេចចូលរួមប្រកួតនិងទស្សនាយករង្វាន់ទាំងអស់គ្នានៅលើ Facebook page “AK Sabay *OfficialPage”

ចុះឈ្មោះឥតគិតថ្លៃបាននៅទីនេះ mysabay ។ បញ្ចាក់យកតែ4ក្រុមទេ ចុះឈ្មោះមុនមានឱកាសចូលរួមមុន
លក្ខខណ្ឌក្នុងការប្រកួត
- ក្នុង១ក្រុមត្រូវមានសមាជិក៥នាក់
- ក្រុមប្រកួតមិនអាចដូរសមាជិករបស់ខ្លួនបានឡើយ
- ក្រុមប្រកួតទាំងអស់ត្រូវប្រើតួអង្គដែលមានកម្រិតចាប់ពី៨០ឡើងទៅក្នុងការប្រកួត
- ក្រុមប្រកួតទាំងអស់សូមអោយមានឈ្មោះតួអង្គសមរម្យ
- កីឡាករទាំងអស់ត្រូវអាចដើរបាននៅនាទី 2:55
- ការបោះកាក់សំរាប់ការប្រកួត : ក្រុមដែលឈ្នះការបោះកាក់អាចរើសយក Pick និង Ban map មុនឬរើសពណ៌មុន
- សម្រាប់សប្ដាហ៍ទី២ និងទី៣ ៨ក្រុមត្រូវលេងតាមពូល ហើយ Top 2 team ពីពូលនីមួយៗ ឡើងទៅប្រកួតវគ្គ Knock Out
- សម្រាប់សប្ដាហ៍ទី៤ ក្រុមដែលជាប់នៅសប្ដាហ៍ទី២ និងទី៣ចំនួន4ក្រុម ត្រូវឡើងមកប្រកួតជំរុះ Knock Out ហើយឡើងមកប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយក្រុម GM Sabay
ការប្រកួតសប្ដាហ៍ទី២ និងទី៣


ការប្រកួតសប្ដាហ៍ទី៤

ច្បាប់ក្នុងការប្រកួត
- សព្វាវុធទាំងអស់មិនអនុញ្ញាតអោយដាក់បន្ថែមត្បូង (Gun Soul) និងសត្វចិញ្ចឹម (Pet)ឡើយ។
- ប្រសិនបើមានចេតនា ប្រើប្រាស់កំហុសផែនទី (Map Bug) នឹងត្រូវបានព្រមានលើកទី1 និងលើកទី2 នឹង ត្រូវបានបណ្តេញចេញពីការប្រកួត។
- ប្រសិនបើ Players ទាំងអស់មិនអាចបញ្ចប់ដោយសារតែហេតុផលដោយអចេតនា និងមិនបានរំពឹងទុក ដូចជា Server ឈប់ដំនើរការឬគាំង ពិន្ទុជុំនោះនឹងត្រូវបានបោះបង់ និងការប្រកួតនឹងចាប់ផ្តើមឡើងវិញ ដោយយកច្បាប់ក្រុមហ៊ុនកំណត់រួចមកអនុវត្តន៍។
- ប្រសិនបើមានបញ្ហាដូចជា Disconnect, crashesនិងមានបញ្ហាអ្វីមួយដែលកើតឡើងដោយមិននឹកស្មានដល់នោះក្រុមត្រូវផ្តលសញ្ញាឬ Chat All ថា “DC ឬ Disconnect”។
- បើ Player មានបញ្ហា (ស្ថានភាពកាយសម្បទា) មិនអាចបន្តការប្រកួត អ្នករៀបចំនឹងមិនទទួលខុសត្រូវទេ។ សមាជិក ២ក្នុងចំណោម ៥ អវត្តមានពីការប្រកួត សមាជិកក្រុមអាចពិចារណាបោះបង់ចោលការប្រកួត ឬបន្ត ។
- ក្នុងអំឡុងពេលនៃការប្រកួត Hacks, Bugs, និងThird Party Tools ត្រូវបានហាមឃាត់។ ក្រុមណាដែលប្រើប្រាស់នឹងបញ្ឈប់ការប្រកួត។
- ប្រសិនបើមានបញ្ហាដូចជា Disconnect, Lag, Crashes និងមានបញ្ហាអ្វីមួយដែលកើតឡើងដោយមិននឹកស្មានដល់ក្នុងពេលចាប់ផ្ដើមប្រកួតដោយពុំទាន់មានការប្រយុទ្ធនោះនឹងធ្វើការប្រកួតសារជាថ្មី ដោយគិតបន្តទៅលើពិន្ទុឈ្នះ។
- ប្រសិនបើមានបញ្ហាដូចជា Disconnect, crashesនិងមានបញ្ហាអ្វីមួយដែលកើតឡើងដោយមានចេតនានោះការប្រកួតនៅតែបន្តអ្នកដែលបានចេញនោះគឹត្រូវចូលមកក្នុង Game ប្រកួតវិញដោយខ្លួនឯង។
- ប្រសិនបើមានបញ្ហាដូចជា Disconnect, crashesនិងមានបញ្ហាអ្វីមួយដែលកើតឡើងដោយមិននឹកស្មានដល់ក្នុងពេលដែលក្រុមណាមួយបានដាក់គ្រាប់បែក (C4) រួចរាល់ហើយនោះការប្រកួតនឹងនៅតែបន្ដ។
- ត្រូវមានសុជីវធម៌ និងគោរពពេលវេលាក្នុងការប្រកួត។ ក្នុងករណីដែលក្រុមណាមួយមកយឺតរយៈពេល ១០នាទី នោះនឹងចាត់ទុកថាចាញ់ រីឯក្រុមម្ខាងទៀតជាអ្នកឈ្នះ ។
- គ្រប់សមាជិកក្រុមទាំងអស់ដាច់ខាតត្រូវរាយការណ៍ទៅក្រុមរបស់ខ្លួនយ៉ាងតិច ៣០នាទីមុនពេលការប្រកួតចាប់ផ្តើម។ ប្រសិនបើដល់ពេលប្រកួតហើយនៅតែមិនទាន់បង្ហាញខ្លួន ឬមានការយឺតយ៉ាវនៅពេលប្រកួតលើសពី ១០នាទី នោះគឺចាត់ទុកថាអវិជ្ជមាន ឬបោះបង់ការប្រកួត។ ចំណែកឯក្រុមម្ខាងទៀតចាត់ទុកថាឈ្នះ ហើយរង់ចាំការប្រកួតបន្ត។
ផែនទីសម្រាប់ការប្រកួត

សព្វាវុធ និងសម្ភារៈប្រកួត









យើងខ្ញុំសូមរក្សាសិទ្ធកែប្រែដោយមិនចាំបាច់ជូនដំណឹងមុន
សម្រាប់ព័ត៌មានបន្ថែម 015 364 168 / 015 294 168