លទ្ធផល​ប្រកួត​CNC ជុំ​ទី ១

June 25, 2012

ការ​ប្រកួត​បើក​ឆាក​រវាង​NeverCare និង​FightUntill The End បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ក្រុម​ខ្លាំង NeverCare បាន​សម្រុក​ផ្ទួនៗ មិន​ឲ្យ​គូបដិបក្ខ​របស់​ខ្លួន​តដៃ​រួច ដោយ​ឈ្នះ​ពង្ស​ដាច់ 6-០ ខណៈ​ដែលគូទីពីរ Terminal វាយ​បំបាក់​ Jek Kjey ដោយ​លទ្ធផល 10​ ទល់​នឹង​ 4។

លទ្ធផល​ ១ក្រុម​ផ្សេង​ទៀត​ក៏​បាន​បង្ហាញ​បន្ទាប់​ពី​មួយ​ម៉ោង នៃ​ការ​ប្រកួត​បាន​កន្លង​ផុត​ទៅ។ ក្រុម​ខ្លាំង GreatSe7en បាន​បង្ហាញ​ថា ខ្លួន​មិន​ចាញ់​NeverCare ព្រោះ​បាន​យក​ឈ្នះ​ FantaFamily ដោយ​លទ្ធផល 6-0។ ដោយ​ឡែក​ក្រុម​ដែល​មាន​ទឹកដៃ​ប្រហាក់ប្រហែល​គ្នា និង​អូស​បន្លាយ​ពេល​វេលា​ប្រយុទ្ធ​យូរ​ជាង​ក្រុម​មុនៗ នោះ​គឺ PowerofCBD ជួប​ជាមួយ Jek Ktis។ ក្រោយ​​បញ្ចប់​ការ​ប្រកួត​Jek Ktis និង​Sloy9 បាន​ចាញ់​ក្រោម​ដៃ​ក្រុម​PowerofCBD និង​TheHellGate ដោយ​ពិន្ទុ 7-9 និង​ 4-7។

អីយ៉ា! ២​ក្រុម​​ផ្សេង​ទៀត​ដែល​ត្រូវ​ធ្លាក់ និង​ឡើង​ទៅ​វគ្គ​បន្ត​ក៏​បាន​បង្ហាញ​មុខ​ហើយ​ដែរ។​ សឹង​តែ​មិន​គួរ​ឲ្យ​ជឿ​សោះ​ថា ២ប្រកួត​ផ្សេង​គ្នា ប៉ុន្តែ​លទ្ធផល បែរ​ជា​ដូចគ្នា។ ៤ក្រុម ​ក្នុង​ចំណោម ២ប្រកួត​មាន TeamMaMat ជួប​នឹង​ WorldNet ខណៈ​ដែល​Kamongdo ជួប​នឹង​Legend of CRP។ លទ្ធផល​TeamMaMat និង​Legend of CPR ទទួល​បាន​លទ្ធផល​ដូច​គ្នា គឺ​ផ្ដួល​សត្រូវ​លើ​ទីផ្សារ​អនឡាញ ដោយ​ពិន្ទុ 7-5។

ដូច្នេះ 7គូ​ដែល​ទៅ​អង្គុយ​ចាំ​នៅ​វគ្គ ១/៤ គឺ​មាន NeverCare, ​Terminal, ​GreatSe7en, ​PowerofCBD, TheHellGate, TeamMaMat និង​Legend of CPR។

ការ​ប្រកួត​ជុំទី១

Match Date Time Team Name Result VS Result Team Name
A1 23/06/2012 8h:00 NeverCare 6 Vs 0 Fight Until The End
A2 23/06/2012 8h:00 Terminal 10 Vs 4 Jek Kjey
A3 23/06/2012 9h:00 Jek Ktis 7 Vs 9 PowerofCBD
A4 23/06/2012 9h:00 GreatSe7en 6 Vs 0 FantaFamily
A5 23/06/2012 10h:00 Sloy9 4 Vs 7 TheHellGate
A6 23/06/2012 10h:00 TeamMaMat 7 Vs 5 WorldNetPP
A7 23/06/2012 11h:00 Kamongdo 5 Vs 7 Legend of CPR
A8 23/06/2012 11h:00 Extreme X Events 2 Vs 7 BornofPvP

ការ​ប្រកួត​ជុំទី២(វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ)

Match Date Time Team Name Result VS Result Team Name
B1 23/06/2012 14h:00 NeverCare 8 Vs 5 TerMinal
B2 23/06/2012 14h:00 PowerofCBD 2 Vs 8 Greatse7ven
B3 23/06/2012 15h:00 TheHellGate 9 Vs 2 TeamMaMat
B4 23/06/2012 15h:00 LegendofCPR 0 Vs 6 Born of PvP

ការ​ប្រកួត​ជុំទី៣(វគ្គផ្ដាច់ព្រ័ត្រ)

Match Date Time Team Name Result VS Result Team Name
C1 23/06/2012 16h:00 NeverCare 10 Vs 4 GreatSe7ev
C2 23/06/2012 16h:00 TheHellGate 9 Vs 4 Born of PvP

បន្ទាប់​ពី​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​​បាន​បញ្ចប់​ទៅ ៤​ ក្រុម​ចុង​ក្រោយ​ដែល​មាន​សមត្ថភាព​ឆ្លង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ បាន​បន្ត​ការ​ប្រកួត​របស់​ខ្លួន យ៉ាង​ស្វិតស្វាញ តាម​រយៈ​ការ​សហការ​គ្នា​ជា​ក្រុម ដើម្បី​ស្វែង​រក​ភាព​ជោគជ័យ​មួយ។ គូទី ១នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ជា​ការ​ប្រកួត​រវាង​ក្រុម NeverCare និង​ GreatSe7en ។ ការ​ចាប់​ផ្ដើម​បើក​ឆាក​សង្កេត​ឃើញ​ថា GreatSe7en  ប្រកៀកប្រកិត​គ្នា​ជាមួយ NeverCare តែ​នៅ​ទី​បញ្ចប់​ NeverCare បាន​ប្រើយុទ្ធសាស្រ្ដ​បំបែក​ក្រុម GreatSe7en បាន​សម្រេច​ ដោយ​ទទួល​បាន​ពិន្ទុ ១០ ទល់​នឹង ៤ ។

ងាក​មក​រក​អតីត​ក្រុម​ជើង​ឯក​ CNC 2011 វិញ TheHellGate ជាគូ​ទី ២ ត្រូវ​ប៉ះ​នឹង​ Born of PvP បាន​ធ្វើ​ឲ្យ​សំលេង​ហ៊ោរ​កញ្ជ្រៀវលឺ​លាន់​រំពង​ចេញ​ពី​មិត្ត​គាំ​ទ្រ​របស់​ក្រុម​ទាំង ២ ផ្អើល Enter Cyber ល្ងាចមិញ​នេះ។ ទៅ​បញ្ចប់​លទ្ធផល​នៃ​គូ​ទី ២ នេះ ជ័យ​ជំនះ​ត្រូវ​បាន​ទៅ​លើក្រុម TheHellGate ដោយ​ពិន្ទុ ៩ ទល់​នឹង ៤ ជាមួយ​នឹង Born of PvP  ដោយ​ផ្អែក​ទៅ​លើ​យុទ្ធសាស្រ្ដយល់​ចិត្ត​គ្នា​នៃ​អតីត​ជើង​ខ្លាំង CNC 2011 The Hell’sGate។

ការ​ប្រកួត​ CNC 2012 ជុំ​ទី ១ ត្រូវ​បាន​ធ្វើ​ឡើង​ត្រឹម​តែ​រយៈ​ពេល​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ គឺ​នៅ​ថ្ងៃ​ទី ២៣ ខែមិថុនា​នេះ ដោយ​ជ្រើស​ទី​តាំង​ប្រកួត​នៅ Enter Cyber សាខា​មុនីវង្ស​ ដោយ​មាន​វត្តមាន​ក្រុម​ខ្លាំង​ចូល​រួម​ប្រកួត​ទាំង​អស់​មាន​ចំនួន ១៦ ក្រុម។ ក្នុង​ចំណោម ១៦ក្រុម​ខាង​លើ​នេះ គឺ​ជម្រុះ​យក​តែ ២ ក្រុម​ខ្លាំង​ចុងក្រោយ​បណ្ណោះ​ដោយ​ឆ្លងកាត់​ការ​ជម្រុះ​វគ្គ១/៨, ១/៤ និង​ចុងក្រោយ​វគ្គ ១/២។