ជាការពិតណាស់អ្នកទាំងអស់គ្នាកំពុងតែរង់ចាំការប្រកួតកីឡាអេឡិចត្រូនិក AK2 Online ថ្នាក់ជាតិ ឥឡូវបានមកដល់ហើយ។ ថ្វីត្បិតតែការរង់ចាំនោះមានរយៈពេលយូយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុន SABAY នៅតែមិនភ្លេចពីការប្រតួតមួយនេះផងដែរសម្រាប់អ្នកទាំងអស់គ្នា។ ដោយមានការគាំទ្រពីប្រិយមិត្ត AK2 ជាច្រើនផងដែរនោះ ការប្រកួតវគ្គជម្រុះ N.E.T 2020 នឹងប្រព្រឹត្តធ្វើឡើងដែលមាន ៤សប្ដាហ៍ ចាប់ពីថ្ងៃទី៧ ខែធ្នូ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ នេះតទៅ ។ ការប្រកួតនេះ ពុំមានធ្វើការចុះឈ្មោះនោះទេ គឺធ្វើការប្រកួតដោយសេរី អាស្រ័យលើការកំណត់ការប្រកួតនៅលើ Point Team Challenge ។ សំរាប់ការប្រកួត ROAD TO MATIC 2021 នេះគឺមានរង្វាន់សរុបចំនួន $27,000 ។
សម្រាប់ការប្រកួតនេះផងដែរដោយគិតពីគោលការណ៍របស់ក្រសួងសុខាភិបាល ដោយតម្រូវអោយមានការប្រកួតធ្វើឡើងជាលក្ខណៈ Online ដើម្បីបញ្ជាសពីការរីករាលដាលនៃការឆ្លងជម្ងឺ កូវីត ១៩ ( COVID-19 ) ។
សម្រាប់ការប្រកួតវគ្គជម្រុះថ្នាក់ជាតិ N.E.T 2020 នេះ នឹងកំណត់យកកំពូលពិន្ទុ Clan ទាំង ១០ ប្រចាំសប្តាហ៍(អំឡុងពេល ៤សប្ដាហ៍ )។ Clan ទាំង ១០ នឹងយកតែ ៨ ក្រុម ប៉ុណ្ណោះក្នុងសប្ដាហ៍ចុងក្រោយ ដើម្បីយកទៅប្រកួតជម្រុះ Offline LAN Tournament ហើយយកជើងខ្លាំងចំនួន ២ក្រុម ដែលតំណាងអោយព្រះរាជាណាចក្រកម្ពុជា ទៅចូលរួមការប្រកួត MATIC 2021 ជាមួយបណ្ដារប្រទេសចំនួន ៣ទៀត មានដូចជា៖
*ចំណាំ សម្រាប់ច្បាប់និងលក្ខខណ្ឌនៃការប្រកួត MATIC 2021 នឹងចេញនៅពេលខាងមុខ
ការដេញពិន្ទុនៅក្នុង Team Challenge ដែលមាន ៤សប្ដាហ៍ ដោយបូកពិន្ទុក្នុង ១សប្តាហ៍ម្ដងៗ ហើយក្រុមការងារធ្វើការរក្សាពិន្ទុរបស់ Clan នីមួយៗ ទុកបូកចូលទាំង ៤ សប្តាហ៍។
ក្រុមទាំង ៨ គឺត្រូវអោយ Captain Clan នីមួយៗកំណត់សមាជិករបស់ខ្លួនប្រចាំ Clan ដើម្បីចូលរួមការប្រកួតជម្រុះវគ្គ ៨ក្រុម Offline LAN Tournament រីឯការប្រកួតគិតយកកំពូល Clan ដែលមានពិន្ទុកខ្ពស់ជាងគេ ឬ High Point Clan Ranking ដែលមាននៅក្នុងតារាង Team Challenge ។
ការកំណត់ដេញពិន្ទុយក ១០ Clan ធ្វើការដេញគ្នាយក ៨ក្រុម និងជម្រុះទម្លាក់ ២ក្រុមចេញ ហើយក្នុង ១ Clan តម្រូវអោយចំរាញ់ចេញពីសមាជិក ក្នុងមួយ Clan នោះ យកបានតែសមាជិកចំនួន ៥នាក់សម្រាប់ចូលរួមការប្រកួតជម្រុះថ្នាក់ជាតិ Offline LAN Tournament N.E.T 2020 ។
ការប្រដេញពិន្ទុគ្នានៃក្រុមទាំង១០ សម្រាប់ការរាប់ពិន្ទុ នឹងធ្វើឡើងចាប់ពីថ្ងៃ ច័ន្ទ ដល់ថ្ងៃ អាទិត្យ ពីម៉ោង ១ៈ០០ រសៀល ដល់ម៉ោង ៦ៈ០០ ល្ងាច ។
Rank | Point |
1 | 25 N.E.T point |
2 | 18 N.E.T point |
3 | 15 N.E.T point |
4 | 12 N.E.T point |
5 | 10 N.E.T point |
6 | 8 N.E.T point |
7 | 6 N.E.T point |
8 | 4 N.E.T point |
9 | 2 N.E.T point |
10 | 1 N.E.T point |
No | Clan Name | Clan Point | N.E.T Point |
1 | Clan A | 100000 Clan point | 25 N.E.T point |
2 | Clan B | 90000 Clan point | 18 N.E.T point |
3 | Clan C | 80000 Clan point | 15 N.E.T point |
4 | Clan D | 70000 Clan point | 12 N.E.T point |
5 | Clan E | 60000 Clan point | 10 N.E.T point |
6 | Clan F | 50000 Clan point | 8 N.E.T point |
7 | Clan G | 40000 Clan point | 6 N.E.T point |
8 | Clan H | 30000 Clan point | 4 N.E.T point |
9 | Clan I | 20000 Clan point | 2 N.E.T point |
10 | Clan J | 10000 Clan point | 1 N.E.T point |
ប្រាក់រង្វាន់នៃការប្រកួតជម្រុះ N.E.T 2020
-ជើងឯកទទួលបាន $2,000 + 40,000 Sabay Gold + MATIC Ticket ដែលមានតម្លៃស្មើនឹង $2,000
-ជើងឯករងទទួលបាន $1,000 + 30,000 Sabay Gold+ MATIC Ticket ដែលមានតម្លៃស្មើនឹង $2,000
-ជើងឯកលេខ ៣ ទទួលបាន $500 + 20,000 Sabay Gold
-លេខ ៤ ដល់ លេខ ៨ 10,000 Sabay Gold
*ចំណាំ 4,000 Sabay Gold = $100
ប្រាក់រង្វាន់នៃការប្រកួត MATIC 2021
-ជើងឯកទទួលបាន $8,000
-ជើងឯករងទទួលបាន $4,000
-ជើងឯកលេខ ៣ ទទួលបាន $2,000
-លេខ ៤ ដល់ លេខ ៨ $400
យើងខ្ញុំសូមរក្សាសិទ្ធកែប្រែដោយមិនចាំបាច់ជូនដំណឹងមុន
សម្រាប់ព័ត៌មានបន្ថែម 015 364 168 / 015 294 168
សូមអគុណ!