AK នឹងធ្វើការ Update នៅថ្ងៃទី២៩ខែតុលានេះហើយ!

February 1, 2012

AK ធ្វើការ Update ទៀតហើយដោយលើកនេះបានននាំមក​នូវ​ព្រឹត្តិការណ៍​ដ៏អស្ចារ្យ​ជា​ច្រើន​ដែរ​ធ្វើ​ អោយ​អ្នក​កំសាន្ត​ទាំងអស់​ទទួល​បាន​នូវ​ភាព​សប្បាយ​រីយរាយ ដោយ​ក្នុង​នោះ​មាន​ដូចជា៖ ការ​បើក​អោយ​ដំណើរ​ការ​នូវ​វគ្គ​ថ្មី​គឺ​វគ្គ​បំបាំង​កាយ​(Ghost Mode) មាន​បន្ថែម​ផែន​ទី​ថ្មីៗ​ជា​ច្រើន មាន​បន្ថែម​សភាវុធ​ថ្មី និង​មាន​បន្ថែម​ព្រឹត្តិការណ៍​ដូចជា…

• ការបន្ថែមវគ្គបំបាំងកាយ(Ghost Mode)

គឺជាវគ្គកំសាន្តដែរប្រើយុទ្ធសាស្រ្តដាក់គ្រាប់បែកដោយ​ក្រុម​ខៀវ​ជា​ក្រុម ​ការពារ​បន្ទាយ និង​ក្រុម​ក្រហម​ជា​ក្រុម​ដែរ​មាន​គោល​បំណង​ចង់​ដាក់​គ្រាប់​បែក​កំទេច​ បន្ទាយ។
គួរបញ្ជាក់ផងដែរថា ក្រុមខៀវអាចប្រើប្រាស់សភាវុធ​គ្រប់​ប្រភេទ​បាន រី​ឯ​ក្រុម​ក្រហម​អាច​ប្រើ​បាន​តែ​កាំបិត​ប៉ុណ្ណោះ ប៉ុន្តែ​ក្រុម​នេះ​មាន​លក្ខណៈ​ពិសេស​ត្រង់​អាច​បំបាំង​កាយ​បាន។

• ចូលកំសាន្តជាមួយ AK រាល់ថ្ងៃដើម្បីទទួលរង្វាន់

ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី១៨ ខែវិច្ឆិកានេះ អ្នក​កំសាន្ត​ទាំងអស់​គ្រាន់​តែ​ចូល​កំសាន្ត​ជា​មួយ AK អោយ​បាន​ចំនួន ១០ថ្ងៃ​ជាប់​គ្នា​នឹង​ទទួល​បាន AWP(Sniper) ភ្លាម។

• ចូលកំសាន្តក្នុង AK ភ្លាមទទួលបានរង្វាន់ភ្លាម

អ្នកកំសាន្តទាំងអស់គ្រាន់តែចូលកំសាន្តក្នុងសេវាកំសាន្ត AK នៅ​ថ្ងៃ​ទី៣១ ខែ​តុលា​ភ្លាម​នឹង​ទទួល​បាន​កញ្ចប់​មួយ​ភ្លាម​ដែរ​ក្នុង​កញ្ចប់​នោះ​មាន​ សំភារៈ​ល្អៗ​ជា​ច្រើន។

• បន្ថែមសំភារៈដើម្បីចូលរួចអបអរជាមួយពិធីបុណ្យ Halloween

• ការកែរប្រែចំណុចអសកម្ម (Bug)

ធ្វើការបង្កើនការការពារលើ Server ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជា​មួយ​ចំនុច​អសកម្ម​មួយ​ចំនួន​ដូចជា ការ​ហោះ​ហើរ ការ​ជ្រែក​ដី…