ច្បាប់ និងលក្ខខណ្ឌនៃការ​ប្រកួត N.E.T 2020

March 1, 2021

សួស្ដីប្រិយមិត្តទាំងអស់ដែលគាំទ្រលើវិស័យកីឡាអេឡិចត្រូនិកកម្ពុជា Attack Online 2 ។

ការប្រកួតកីឡាអេឡិចត្រូនិកនៃវិញ្ញា N.E.T 2020 នឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះហើយ។ សម្រាប់ថ្ងៃប្រកួត និងទីតាំងនៃការប្រកួតពួកយើងនឹងប្រកាសជូននៅពេលក្រោយ។

 

សម្រាប់ Clan ទាំង ៨ យើងបានដឹងរួចមកហើយដោយមានក្រុមតំណាងដូចខាងក្រោម៖

  • Clan CriminalX              ក្រុមតំណាង             Ort Jes Klach
  • Clan The..Michael         ក្រុមតំណាង              The Michael
  • Clan Team_Kos_Jub    ក្រុមតំណាង              Incridible Gaming
  • Clan King_Over            ក្រុមតំណាង              The SamMes
  • Clan The_MurDereR    ក្រុមតំណាង              Never Care
  • Clan V-Gang                 ក្រុមតំណាង              V-Gang
  • Clan 乃aramey              ក្រុមតំណាង              Baramey
  • Clan Reboot-5Star        ក្រុមតំណាង              Five Star

 

I.លក្ខខណ្ឌនៃការប្រកួត៖

  • វិញ្ញាសារនៃការប្រកួតៈ វិញ្ញាសារ Bomb Mode (សព្វាវុធ និងសម្ភារៈប្រកួតប្រើតាមការកំណត់)
  • ក្រុមប្រកួតទាំងអស់អាចមានសមាជិក 5+1 នាក់ សម្រាប់ធ្វើការផ្លាស់ប្ដូរ ដោយការផ្លាស់ត្រូវផ្ដល់ព័ត៌មានដល់ក្រុមការងារ ឬអ្នកគ្រប់គ្រងការប្រកួតមុនការប្រកួត ហើយតម្រូវអោយក្រុមការងារថតរូបទុកបញ្ចាក់សម្រាប់ក្រុមនោះ នឹងមិនអាចយកសមាជិកណាម្នាក់ពីក្រុមដទៃទៀតបានទេ ។
  • សម្រាប់សមាជិកមកពីខេត្ត យើងនឹងមានការផ្ដល់កន្លែងស្នាក់នៅ ម្ហូបអាហារ នឹងការធ្វើដំណើរផងដែរ។ ( សម្រាប់សមាជិកទី ៦ របស់ក្រុម យើងពុំមានការផ្ដល់ជូនឡើយ ) ។

របៀបចាប់គូរ:

ការចាប់ក្រុមត្រូវបានកំណត់ដោយការចាប់ឆ្នោតបែងចែកជាក្រុម A / B ។ ប្រទេសនីមួយៗត្រូវបានចាប់យកទៅពូល A ឬពូល B ហើយក្រុមទី ២ ត្រូវបានបញ្ចូលទៅក្នុងក្រុមផ្សេងទៀតដោយស្វ័យប្រវត្តិ។ មិនអោយប្រទេសតែមួយមាន ២ ក្រុមក្នុងពូលតែមួយទេ។

ការប្រកួតជំុទី១ /Group Stage

 

  1. ដើម្បីកំណត់ផ្នែកពណ៌ក្រហម ពណ៌ខៀវ និងសម្លៀកបំពាក់តួអង្គ ជាមួយនិងការបិទផែនទី (Ban Map)ដំបូងក្រុមទាំងពីរត្រូវរៀបចំការបោះកាក់ដែលដឹកនាំដោយអ្នករៀបចំការប្រកួត ។
  2. ក្រុមអ្នកឈ្នះអាចជ្រើសរើសខាង (ពណ៌ក្រហម ឬ ក្រុមខៀវ) ជាមុនសិនទើបអាចជ្រើសរើសផែនទីហាម និងសំលៀកបំពាក់តួអង្គចំនួន ១ លើកដំបូង។
  3. មានកាផ្លាស់ប្តូរដោយស្វ័យប្រវត្តិនៅពេលប្រកួតចប់ 1 Round (Auto Switch)
  4. ការជ្រើសរើសផែនទីហាមឃាត់:

               .ក្រុមដែលឈ្នះកាក់មានជម្រើសដំបូងក្នុងការជ្រើសរើសពណ៌សម្រាប់ក្រុម (ខៀវ / ក្រហម)

               .បោះកាក់ចាញ់ នឹងជ្រើសរើសការ Ban Map ហើយសំលៀកបំពាក់សម្រាប់តួអង្គ១

               .បន្ទាប់មកក្រុមដែលឈ្នះការបោះកាក់ និងត្រូវធ្វើការ Ban Map ចំនួនពីរ (២)

               .ក្រុមដែលបោះកាក់ចាញ់នោះ និងត្រូវធ្វើការ Ban Map ចុងក្រោយ (១)

               .ផែនទីដែលនៅសល់ចុងក្រោយគឺ ជាផែនទីសម្រាប់ធ្វើការប្រកួត

 

  • របៀបនៃការគិតពិន្ធុ

ចំំណាំ:ក្រុមដំបូងដែលទទួលបាន ៥ ពិន្ទុនឹងត្រូវបានចាត់ទុកថាជាអ្នកឈ្នះ។

  • ការរាប់ពិន្ទ

5:0 ក្រុមដែលឈ្ទទួលបាន 5 ពិន្ទុ, ក្រុមដែលចាញ់ទទួលបាន 0 ពិន្ទុ

5:1 ក្រុមដែលឈ្ទទួលបាន  5 ពិន្ទុ, ក្រុមដែលចាញ់ទទួលបាន 1 ពិន្ទុ

5:2 ក្រុមដែលឈ្ទទួលបាន 5 ពិន្ទុ, ក្រុមដែលចាញ់ទទួលបាន 2 ពិន្ទុ

5:3 ក្រុមដែលឈ្ទទួលបាន 5 ពិន្ទុ , ក្រុមដែលចាញ់ទទួលបាន 2 ពិន្ទុ

5:4 ក្រុមដែលឈ្ទទួលបាន 4 ពិន្ទុ, ក្រុមដែលចាញ់ទទួលបាន 3 ពិន្ទុ

ក្រុមដែលទទួលបានពិន្ទុខ្ពស់ជាងគេចំនួន ២ក្រុម នឹងឈានទៅប្រកួតបន្តទៀត
  • ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ/Best of 3 (Semi Final​ & Final)
  1. បើសិនក្រុមណាឈ្នះ ២ប្រកួតមុនត្រូវបានចាត់ទុកថាជាអ្នកឈ្នះតែម្ដង

  2. មានកាផ្លាស់ប្តូរដោយស្វ័យប្រវត្តិនៅពេលប្រកួតចប់ 1 ប្រកួត
  3. ក្រុមដែលឈ្នះបោះកាក់អាចជ្រើសរើសខាង (ពណ៌ក្រហម ឬ ពណ៌ខៀវ) ជាមុនសិន ទើបអាចជ្រើសរើសការ Ban Map នឹងការរើសយកសំលៀកបំពាក់សម្រាប់តួអង្គចំនួន ១ លើកដំបូង។
  4. ការជ្រើសរើសការ Ban Map:

             .ក្រុមដែលឈ្នះកាក់មានជម្រើសដំបូងក្នុងការជ្រើសរើសពណ៌សម្រាប់ក្រុម (ខៀវ / ក្រហម)

              .ក្រុមដែលបោះកាក់ចាញ់ និងធ្វើការ Ban Map ហើយរើសសំលៀកបំពាក់សម្រាប់តួអង្គ ១

              .ភាគីឈ្នះកាក់ និងហាមឃាត់ផែនទីចនួនពីរ (២)

              .ចោលកាក់ចាញ់ និងហាមឃាត់ផែនទីចុងក្រោយ (១)

              .ផែនទីចុងក្រោយដែលនៅសល់គឺជាផែនទីសម្រាប់នៃការប្រកួត

  1. ក្រុមដែលប្រកួតឈ្នះពីរដងនឹងក្លាយជាក្រុមដែលឈ្នះឈានទៅវគ្គផ្តាច់ព្រ័ត្រ (សម្រាប់ក្រុមប្រកួតដែលឈ្នះ)
  2. ក្រុមដែលប្រកួតឈ្នះពីរដងនឹងក្លាយជាក្រុមដែលឈ្នះឈានទៅវគ្គផ្តាច់ព្រ័ត្រ (សម្រាប់ក្រុមប្រកួតដែលចាញ់)

ផែនទី

៥​ ផែនទីសម្រាប់ធ្វើការប្រកួត (៤ ផែនទីត្រូវបានហាមឃាត់ និង១ ផែនទី ត្រូវបានបើកអោយប្រកួត)

 

 

សព្វាវុធ និងសម្ភារៈប្រកួត

Assault 8 Star

Assault 7 Star

Pistol

 

Sniper​ & Shout gun

Melee

Throw

Suit

Backdress

 

Tool & Dance

 

ច្បាប់នៃការប្រកួត

  1. មុនពេលការប្រកួតចាប់ផ្តើម ក្រុមនីមួយៗត្រូវណែនាំកូនក្រុមរបស់ខ្លួនអំពីការប្រកួត។
  2. ប្រធានក្រុមត្រូវតែជាមនុស្សតែមួយក្នុងកំឡុងពេលការប្រកួតទាំងមូល។ ប្រធានក្រុមគឺជាអ្នកទទួលខុសត្រូវក្នុងការប្រកួត។
  3. ក្រុមប្រកួតមិនត្រូវអោយចាកចេញពីការប្រកួតដោយគ្មានការអនុញ្ញាតពីអ្នករៀបចំការប្រកួតទេ។ ត្រូវរង់ចាំការប្រកួតនោះត្រូវបានបញ្ឈប់សព្វគ្រប់សិន។
  4. ក្រុមកីឡាករត្រូវបានហាមមិនអោយប្រមាថដៃគូប្រជែងក្នុងអំឡុងពេលប្រកួត។ ក្នុងករណីមានការប្រព្រឹត្តិ ឬរំលោភបំពានដោយប្រការណាមួយ អ្នកទទួលខុសត្រូវដែលមានសិទ្ធិធ្វើការដកសិទ្ធិកីឡាករចេញពីក្រុមដែលចូលរួមផ្ទាល់នោះ។ គណៈកម្មាធិការរៀបចំការប្រកួត នឹងសំរេចថា តើដាក់ទណ្ឌកម្មបន្ថែមទៀតចំពោះការប្រព្រឹត្តមិនត្រឹមត្រូវបន្ទាប់ពីការប្រកួត។ ប្រសិនបើអ្នកដែលមានការជំទាស់ណាមួយចំពោះការប្រកួត សូមលើកវាឡើងមុនពេលការប្រកួតចាប់ផ្ដើម។
  5. បន្ទាប់ពីការប្រកួតចប់ អ្នករៀបចំ និងគណៈកម្មាធិការរៀបចំការប្រកួតមិនទទួលយកពាក្យបណ្តឹង (ការតវ៉ា)អំពីមេកានិចហ្គេម ឬការប្រកួតនោះទេ។ ប្រសិនបើមានបញ្ហានៅពាក់កណ្តាលការប្រកួតអ្នកគួរតែរាយការណ៍ទៅប្រធានក្រុមរបស់អ្នក ឬអ្នករៀបចំការប្រកួតភ្លាមៗ។ បញ្ជាក់សមាជិកក្រុមត្រូវមានចំនួន ៥នាក់ មុនពេលការប្រកួតត្រូវបានហាមមិនឱ្យផ្លាស់ប្តូរសមាជិកក្រុមក្នុងពេលប្រកួត (ប្រសិនបើមានឧប្បត្តិហេតុកើតឡើងភ្លាមៗនោះមេក្រុម នឹងធ្វើការសម្រេចចិត្តធ្វើបន្តការប្រកួត ឬក៌បញ្ចប់ការប្រកួត)។
  6. កំហុសអំពីការរំលោភបំពានក្នុងពេលប្រកួតដូចខាងក្រោម៖
    • ក) អ្នកលេងត្រូវរៀបចំឧបករណ៍ផ្ទាល់ខ្លួនអោយហើយរបស់ខ្លួនក្នុងរយៈពេល ១៥ នាទីមុនពេលប្រកួតហើយត្រូវជូនដំណឹងទៅដល់អ្នករៀបចំការប្រកួតដែលត្រូវប្រាកដថាឧបករណ៍ដំណើរការល្អ លើកលែងតែការពន្យាពេលដែលបណ្តាលមកពីការចាក់ផ្សាយ ឬបញ្ហាបច្ចេកទេស។ ប្រសិនបើអ្នកប្រកួតត្រូវបានរកឃើញថាមានចេតនាពន្យាពេលការប្រកួតដោយគ្មានបច្ចេកទេសការប្រកួតនោះ អ្នករៀបចំមានសិទ្ធិបញ្ចប់ការប្រកួតបរបស់ក្រុមភ្លាមៗតែម្ដង។
    • ខ) Bug ត្រូវហាមឃាត់យ៉ាងតឹងរឹង ប្រសិនបើវាកើតឡើងពួកគេនឹងត្រូវបានផាកពិន័យដោយផ្ទាល់។
    • គ) ការប្រើប្រាស់ឧបករណ៍ hack /កម្មវិធីផ្សេងៗណាមួយដែលធ្វើឱ្យប៉ះពាល់ដល់ភាពយុត្តិធម៌នៃការប្រកួត នឹងត្រូវបានរាប់ថាចាញ់ការប្រកួត ក្នុងករណីបើពួកគេត្រូវបានគេរកឃើញថាបានធ្វើផ្ទុយអំពីលក្ខខណ្ឌខាងលើនោះ។ បន្ទាប់ពីការព្រមានលើកទី ១ ហើយរកឃើញចំណុចខាងលើម្តងទៀត ក្រុមនោះនិងត្រូវដកហូតពីការប្រកួតតែម្ដង។
    • ឃ) ក្នុងរយៈពេលណាមួយ ប្រសិនបើមានបញ្ហាអេក្រង់ខ្មៅ ឬការដាច់ភ្លើងជាដើមប្រធានក្រុម /អ្នកគ្រប់គ្រងត្រូវជូនដំណឹងដល់អ្នកសម្របសម្រួល /ចាត់តាំងឱ្យផ្អាក នឹងចាប់ផ្តើមការប្រកួតឡើងវិញ។
    • ង) ប្រសិនបើអ្នកប្រកួតក្នុងក្រុមបានជួប និងបញ្ហាប៉ុន្តែមិនបានផ្តល់សញ្ញាណាមួយនៅពេលដំណើរការប្រកួតមកដល់ពាក់កណ្តាល ឬលើសពី ១ៈ៣០ នាទីនោះ ការប្រកួតនិងត្រូវបានបន្តរហូតដល់ជុំបន្ទាប់។
    • ច) បន្ទាប់ពីការចាប់ផ្តើមជុំបន្ទាប់ ហើយអ្នកចូលរួមនៅតែមានបញ្ហាដដែលបន្ទាប់មកការប្រកួតនឹងត្រូវបញ្ឈប់ជាបណ្តោះអាសន្ន រហូតដល់បញ្ហានោះត្រូវបានដោះស្រាយ ឬជួសជុលរួចរាល់ ហើយពិន្ទុត្រូវបានបន្តអាស្រ័យយោងទៅតាមការរាប់ចុងក្រោយ។
    • ឆ) ប្រសិនបើអ្នកលេងម្នាក់ត្រូវបាន Disconnect អំឡុងពេលប្រកួត៖
      • 1. អ្នកលេងដែល Disconnect តួអង្គបាននៅរស់មុនរយៈពេល ១ៈ៣០ នាទី ៈ ពិន្ទុនៅជុំដែលកំពុងប្រកួតនោះនឹងត្រូវបានផ្អាក ហើយចាប់ផ្តើមការប្រកួតឡើងវិញជាមួយពិន្ទុសារជាថ្មីឡើងវិញ ។
      • 2. អ្នកលេងដែល Disconnect តែតួអង្គត្រូវបានស្លាប់: ជុំដែលកំពុងប្រកួតនោះត្រូវបានបន្ត។
      • 3 ក្រុមទាំងអស់អាចអនុញ្ញាតអោយ Restart Match ចំនួន ២ដង នៅពេលដែលមានបញ្ហា Disconnect ហើយបើនៅតែបន្តសម្រាប់ក្រុមដែលកំពុងប្រកួតនោះនៅតែមានការដាច់ទៀត នោះការប្រកួតនៅតែបន្តទៅមុខតែម្ដង ។
  7. អ្នកលេងត្រូវបានហាមមិនឱ្យរំលោភបំពានបទប្បញ្ញត្តិណាមួយខាងលើនោះទេ។ អ្នករៀបចំត្រូវមានសេចក្តីសំរេចចុងក្រោយសំរាប់បញ្ហាខាងលើ។ ក្រុមប្រកួតត្រូវបានប្រកាសថា បាត់បង់ដោយគ្មានលក្ខខណ្ឌនៅក្នុងការប្រកួតនីមួយៗប្រសិនបើស្ថានភាពទាំងនេះកើតឡើង៖
    1. ក) ប្រសិនបើក្រុមនៅតែមិនទាន់រួចរាល់ក្នុងរយៈពេល ១៥ នាទីបន្ទាប់ពីពេលការប្រកួតប្រជែងចាប់ផ្តើមក្រុមដែលពាក់ព័ន្ធនិង ត្រូវចាញ់ការប្រកួតដំបូង ហើយការប្រកួតផ្សេងទៀតប្រសិនបើបញ្ហានេះបានកើតឡើងច្រើនដង។
    2. ខ) ប្រសិនបើនៅដំណាក់កាលចុងក្រោយក្រុមនៅតែមិនទាន់រួចរាល់ក្នុងរយៈពេល ៣០ នាទីនៅពេលការប្រកួតជិតចាប់ផ្តើមបន្ទាប់មកក្រុមមិនទាន់រួចរាល់នឹងត្រូវបានដកសិទ្ធិ
  8. សិទ្ធិប្រើប្រាស់រូបថតរូបភាពក្រុមកីឡាករ ការនិយាយផ្សព្ធផ្សាយផ្ទាល់ជាកម្មវិធីផ្សេងៗទៀតដែលត្រូវបានបង្កើតដោយក្រុមអ្នករៀបចំការប្រកួតរបស់ក្រុមហ៊ុន SABAY ហើយក្រុមដែលប្រកួតទាំងអស់ត្រូវទទួលយកសិទ្ធិរបស់ក្រុមហ៊ុននេះ។

 

សម្រាប់ការប្រកួតគ្រប់វិញ្ញាសាររបស់ AK2 នេះផងដែរ ដោយមានស្មារតីទំនួលខុសត្រូវ គិតពីគោលការណ៍របស់ក្រសួងសុខាភិបាល ដោយតម្រូវអោយមានការប្រកួតធ្វើឡើងជាលក្ខណៈ Offline  ដោយតម្រូវអោយមានការការពារខ្លួន ដោយពាក់ម៉ាស់ លាងដៃជាមួយសាប៊ូ/លាងអាល់កុល និងរក្សារគម្លាតគ្នា ដើម្បីបញ្ជាសពីការរីករាលដាលនៃការឆ្លងជម្ងឺ កូវីត ១៩ ( COVID-19 ) ក្នុងសហគមន៍ ។

 

យើង​ខ្ញុំ​សូម​រក្សា​សិទ្ធ​កែ​ប្រែ​ដោយ​មិន​ចាំ​បាច់​ជូន​ដំណឹង​មុន

សម្រាប់​ព័ត៌មាន​បន្ថែម​ 015 364 168 / 015 294 168

 

សូមអគុណ