កំពូល Clan AK2 ទាំង១០ ប្រចាំតារាង Team Challenge សប្ដាហ៍ទី២

December 21, 2020

ការប្រកួតកីឡាអេឡិចត្រូនិកAK2 ក្នុងវគ្គជម្រុះដេញពិន្ទុគ្នាក្នុង Team Challenge សប្ដាហ៍ទី២ ត្រូវបានបញ្ចប់ ដោយបានស្វែងរកឃើញកំពូល Clan ទាំង១០ សុទ្ធសឹងតែជា Clan ដែលមានពិន្ទុច្រើនប្រចាំសប្ដាហ៍ទី២ នេះ។ យ៉ាងណាមិញ នៅសល់តែ ២សប្ដាហ៍ទៀតសម្រាប់ Clan ដទៃទៀតអាច នឹងធ្វើការលេងប្រដេញពិន្ទុជាបន្តនៅក្នុងការជម្រុះនោះដូចបានរៀបរាប់រួចមកហើយ ចាប់តាំងពី ២សប្ដាហ៍មុនមកម្លេះ ដោយកំណត់បូកពិន្ទុចំនួន១០ Clan តែប៉ុណ្ណោះ ហើយការកំណត់យក Clan ទៅប្រកួតនោះត្រឹមតែ ៨ Clan នោះទេ។​

ការប្រកួតសប្ដាហ៍ទី៣ ប្រព្រឹត្តនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២០ រហូតដល់ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២០ នេះសម្រាប់Clan ទាំង១០ ដេញពិន្ទុគ្នា។ ការប្រកួតនេះ ពុំមានធ្វើការចុះឈ្មោះនោះទេ គឺធ្វើការប្រកួតដោយសេរី អាស្រ័យលើការកំណត់ការប្រកួតនៅលើ Point Team Challenge ។​ សំរាប់ការប្រកួត ROAD TO MATIC 2021 នេះគឺមានរង្វាន់សរុបចំនួន $27,000 ។

សម្រាប់ការប្រកួតដេញពិន្ទុ Team Challenge នេះផងដែរដោយគិតពីគោលការណ៍របស់ក្រសួងសុខាភិបាល ដោយតម្រូវអោយមានការប្រកួតធ្វើឡើងជាលក្ខណៈ Online ដើម្បីបញ្ជាសពីការរីករាលដាលនៃការឆ្លងជម្ងឺ កូវីត ១៩ ( COVID-19 ) ។

សម្រាប់ការប្រកួតវគ្គជម្រុះថ្នាក់ជាតិ N.E.T 2020 នេះ នឹងកំណត់យកកំពូលពិន្ទុ Clan ទាំង ១០​ ប្រចាំសប្តាហ៍(អំឡុងពេល​ ៤សប្ដាហ៍ )។ Clan ទាំង ១០ នឹងយកតែ ៨ ក្រុម ប៉ុណ្ណោះក្នុងសប្ដាហ៍ចុងក្រោយ ដើម្បីយកទៅប្រកួតជម្រុះ​ Offline LAN Tournament ហើយយកជើងខ្លាំងចំនួន ២ក្រុម ដែលតំណាងអោយព្រះរាជាណាចក្រកម្ពុជា ទៅចូលរួមការប្រកួត  MATIC 2021 ជាមួយបណ្ដារប្រទេសចំនួន ៣ទៀត មានដូចជា៖

  • ប្រទេស ម៉ាឡេស៊ី
  • ប្រទេស ថៃ និង
  • ប្រទេស ចិន 

 

*ចំណាំ សម្រាប់ច្បាប់និងលក្ខខណ្ឌនៃការប្រកួត MATIC 2021 នឹងចេញនៅពេលខាងមុខ ។

នេះជារូបភាពដែលតំណាងអោយក្រុមទាំង ១០ ដែលជាប់ក្នុងសប្ដាហ៍ទី២ នេះ

 

 

យើង​ខ្ញុំ​សូម​រក្សា​សិទ្ធ​កែ​ប្រែ​ដោយ​មិន​ចាំ​បាច់​ជូន​ដំណឹង​មុន

សម្រាប់​ព័ត៌មាន​បន្ថែម​ 015 364 168 / 015 294 168

 

សូមអគុណ!