ការប្រកួតកីឡាអេឡិចត្រូនិកAK2 ក្នុងវគ្គជម្រុះដេញពិន្ទុគ្នាក្នុង Team Challenge សប្ដាហ៍ទី៤ ត្រូវបានបញ្ចប់សព្វគ្រប់ ដោយបានស្វែងរកឃើញកំពូល Clan ទាំង១០ សុទ្ធសឹងតែជា Clan ដែលមានពិន្ទុច្រើនប្រចាំសប្ដាហ៍ទី៤ ហើយក៌ជាសប្ដាហ៍ដែលត្រូវបូកពិន្ទុក្រុមទាំងអស់ ដោយកំណត់យក ៨ក្រុមតែប៉ុណ្ណោះដើម្បីធ្វើការប្រកួត N.E.T 2020 នាពេលខាងមុខ។ សម្រាប់ការប្រកួត ROAD TO MATIC 2021 គឺមានរង្វាន់សរុបដល់ទៅ 27000$ ។
សម្រាប់ការប្រកួតវគ្គជម្រុះថ្នាក់ជាតិ N.E.T 2020 នេះ នឹងកំណត់យកកំពូលពិន្ទុ Clan ទាំង ១០ ប្រចាំសប្តាហ៍(អំឡុងពេល ៤សប្ដាហ៍ ) ។ Clan ទាំង ១០ នឹងយកតែ ៨ ក្រុម ប៉ុណ្ណោះក្នុងសប្ដាហ៍ចុងក្រោយ ដើម្បីយកទៅប្រកួតជម្រុះ Offline LAN Tournament ហើយយកជើងខ្លាំងចំនួន ២ក្រុម ដែលតំណាងអោយព្រះរាជាណាចក្រកម្ពុជា ទៅចូលរួមការប្រកួត MATIC 2021 ជាមួយបណ្ដារប្រទេសចំនួន ៣ទៀត មានដូចជា៖
សម្រាប់ការប្រកួតគ្រប់វិញ្ញាសាររបស់ AK2 នេះផងដែរ មានស្មារតីទំនួលខុសត្រូវ ដោយគិតពីគោលការណ៍របស់ក្រសួងសុខាភិបាល ដោយតម្រូវអោយមានការប្រកួតធ្វើឡើងជាលក្ខណៈ Online ដើម្បីបញ្ជាសពីការរីករាលដាលនៃការឆ្លងជម្ងឺ កូវីត ១៩ ( COVID-19 ) ។
*ចំណាំ សម្រាប់ច្បាប់និងលក្ខខណ្ឌនៃការប្រកួត MATIC 2021 នឹងចេញនៅពេលខាងមុខ ។
នេះជារូបភាពដែលតំណាងអោយក្រុមទាំង ១០ ដែលជាប់ក្នុងសប្ដាហ៍ទី ៤ នេះ
សម្រាប់ក្រុមទាំង ៨ ដែលត្រូវបានបូកពិន្ទុនោះ នឹងចេញលិទ្ធផលនៅពេលខាងមុខនេះ ។
យើងខ្ញុំសូមរក្សាសិទ្ធកែប្រែដោយមិនចាំបាច់ជូនដំណឹងមុន
សម្រាប់ព័ត៌មានបន្ថែម 015 364 168 / 015 294 168
សូមអគុណ!