ការប្រកួត N.E.T 2020 និងការប្រកួត MATIC 2021 មកដល់ក្នុងខែ មីនា ឆាប់ៗនេះហើយ

January 22, 2021

សួស្ដីប្រិយមិត្តរបស់ AK2 ទាំងអស់គ្នា ក៏ដូចជាប្រិយមិត្តបានដឹងស្រាប់ហើយថា ក្រោយពីការប្រកួតក្នុងវគ្គជម្រុះដេញពិន្ទុ Team Challenge បានបញ្ចប់សព្វគ្រប់ទៅ ដោយបានស្វែងរក Clan កំពូលចំនួន ៨ Clan ដែលបានប្រដេញពិន្ទុចាប់តាំងពីសប្ដាហ៍ទី១ រហូតដល់សប្ដាហ៍ទី៤ មកម្ល៉េះ ។ ក្នុងនោះផងដែរក៏មានការកំណត់ Clan ទាំង ៨នោះដោយអោយ Captain Clan នីមួយៗកំណត់ក្រុមរបស់ខ្លួន ឬសមាជិកចំនួន ៥នាក់ សម្រាប់តំណាងអោយ Clan ឆ្ពោះទៅកាន់ការប្រកួត N.E.T 2020 ។

 

សម្រាប់ Clan ក៏ដូចជាសមាជិកតំណាង ដែលនឹងត្រៀមចូលរួមក្នុងការប្រកួតកីឡាអេឡិចត្រូនិកកម្ពុជា Attack Online 2 ដោយនៅក្នុងខែ មីនា សម្រាប់ការប្រកួត N.E.T 2020 ហើយនឹងការប្រកួត MATIC 2021 នឹងមកដល់ក្នុងពេលឆាប់ៗនេះសម្រាប់កីឡាកររបស់ AK2 នៃព្រះរាជាណាចក្រកម្ពុជា។

សម្រាប់ក្រុមទាំង ៨ ដែលតំណាងអោយ Clan  នឹងត្រូវធ្វើការប្រកួត Offline LAN Tournament ហើយយកជើងខ្លាំងចំនួន ២ក្រុម ដែលតំណាងអោយព្រះរាជាណាចក្រកម្ពុជា ទៅចូលរួមការប្រកួត  MATIC 2021 ជាមួយបណ្ដារប្រទេសចំនួន ៣ទៀត មានដូចជា៖

  • ប្រទេស ម៉ាឡេស៊ី
  • ប្រទេស ថៃ និង
  • ប្រទេស ចិន 

 

សម្រាប់ការប្រកួតគ្រប់វិញ្ញាសាររបស់ AK2 នេះផងដែរ ដោយមានស្មារតីទំនួលខុសត្រូវ គិតពីគោលការណ៍របស់ក្រសួងសុខាភិបាល ដោយតម្រូវអោយមានការប្រកួតធ្វើឡើងជាលក្ខណៈ Online ដើម្បីបញ្ជាសពីការរីករាលដាលនៃការឆ្លងជម្ងឺ កូវីត ១៩ ( COVID-19 ) ។

*ចំណាំ សម្រាប់ច្បាប់និងលក្ខខណ្ឌនៃការប្រកួត MATIC 2021 នឹងចេញនៅពេលខាងមុខ ។

 

យើង​ខ្ញុំ​សូម​រក្សា​សិទ្ធ​កែ​ប្រែ​ដោយ​មិន​ចាំ​បាច់​ជូន​ដំណឹង​មុន

សម្រាប់​ព័ត៌មាន​បន្ថែម​ 015 364 168 / 015 294 168

 

សូមអគុណ