ព័ត៌មានថ្មីសម្រាប់ការប្រកួត N.E.T 2020 នឹង MATIC 2021

March 22, 2021

 

សួស្ដីប្រិយមិត្ត AK2 ទាំងអស់គ្នា! ដោយមានការទន្ទឹងរង់ចាំយូពីសំណាក់ប្រិយមិត្ត នឹងកីឡាកររបស់កម្ពុជាយើងសម្រាប់ការប្រកួតលើ វិញ្ញាសារ MATIC 2021 ក្រុមហ៊ុន សប្បាយ សូមជម្រាបជូនថា កម្ពុជាបានដកខ្លួនចេញពីការប្រកួតវិញ្ញាសារ MATIC 2021 នេះដោយមូលហេតុដូចខាងក្រោម៖

  • បច្ចុប្បន្ន <<ព្រឹត្តិការណ៍សហគមន៍ 20 កុម្ភ:>> កំពុងតែរីករាលដាលកាន់តែខ្លាំង។ ដោយហេតុនេះក្រុមហ៊ុន សប្បាយ ពុំអាចរៀបចំការប្រកួតជាសាធារណ:បាន ដោយយោងលើសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល​ ដែលមិនអនុញ្ញាតអោយមានការជួបជុំ ឬធ្វើកម្មវិធីជួបជុំណាមួយ ​​ ដើម្បីបញ្ជាសពីការឆ្លងរីករាលដាលនៃជំងឺកូវីត 19
  • ប្រទេសជាសមាជិកដែលបានចូលរួមប្រកួតលើវិញ្ញាសារ MATIC 2021 បានសម្រេចជ្រើសរើសថ្ងៃប្រកួត MATIC 2021 នៅថ្ងៃទី 10-11 ខែមេសា ខាងមុខនោះ ដោយពុំអាចធ្វើការពន្យារពេលការប្រកួតនេះ    តទៅទៀតបាន

ហេតុដូច្នេះហើយ ក្រុមហ៊ុន សប្បាយ សូមអភ័យទោសចំពោះកីឡាករដែលបានចូលរួមប្រកួតវិញ្ញាសារ MATIC 2021 ក៏ដូចជាប្រិយមិត្តគាំទ្រសេវាកំសាន្ត AK2 ទាំងអស់គ្នាផងដែរ។

ក៏ប៉ុន្តែសម្រាប់ប្រកួតលើវិញ្ញសារកីឡាអេឡិចត្រូនិក N.E.T 2020 ក្រុមហ៊ុន សប្បាយ នៅតែបន្តធ្វើការប្រកួតនេះ ដោយរង់ចាំការអនុញ្ញាតពីក្រសួងសុខាភិបាល និងសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា ឲ្យមានការរៀបចំការជួបជុំព្រឹត្តិការណ៍ផ្សេងៗជាសាធារណ:ឡើងវិញ ដើម្បីបញ្ជៀសការរីករាលដាលនៃជំងឺកូវីត 19 នេះ។

ជាថ្មីម្តងទៀត ក្រុមហ៊ុន សប្បាយ សូមអភ័យទោសចំពោះការអាក់ខានការប្រកួតនេះ និងសូមអរគុណដល់កីឡាករទាំងអស់ដែលបានចូលរូមការប្រកួតនេះ។

ក្រុមហ៊ុន សប្បាយបានធ្វើការកែប្រែបន្ថែមប្រាក់រង្វាន់សម្រាប់ក្រុមជ័យលាភីលើវិញ្ញាសារការប្រកួត N.E.T 2020 ដូចខាងក្រោម៖

-ជើងឯកទទួលបាន   $4,000 + 40,000 Sabay Gold

-ជើងឯករងទទួលបាន   $3,000 + 30,000 Sabay Gold

-ជើងឯកលេខ 3​ ទទួលបាន  $500 + 20,000 Sabay Gold

-លេខ 4 ដល់ លេខ 8   10,000 Sabay Gold

ក្រុមហ៊ុន សប្បាយ រក្សាសិទ្ធិប្រកាសថ្ងៃប្រកួត នឹងទីតាំងនៅពេលក្រោយ។ សូមអរគុណ។