រីករាយថ្ងៃបុណ្យនៃក្តីស្រលាញ់ជាមួយ AK

February 1, 2012

នៅថ្ងៃទី១៤ ខែកុម្ភះខាងមុខនេះ Attack Online នឹងធ្វើការ Update version 2.1.6.325 ថ្មី​របស់​ខ្លួន​ដើម្បី​ចូល​រួម​រីករាយ​ជា​មួយ​ទិវា​នៃ​ក្តី​ស្រលាញ់! តួអង្គ​ទាំងអស់​អាច​បំភ្លេច​ពី​ការ​ប្រយុទ្ធ​មួយ​រយៈ​សិន​ដើម្បី​បង្ហាញ​នូវ ​ក្តី​ស្រលាញ់​របស់​ខ្លួន​ជា​មួយ​មនុស្ស​ជា​ទី​ស្រលាញ់ និង​រៀប​អាពាហ៍ពិពាហ៍​ដើម្បី​ធ្វើ​ជា​គូ​ស្នេហ៍​មួយ​គូ​ដែល​អ្នក​ដទៃ​កោត​ ស្ញប់ស្ញែង ហើយ​ថែម​ទាំង​ទទួល​បាន​សម្ភារៈ​ដ៏​អស្ចារ្យ​ថែម​ទៀត​ផង!!!

ព្រឹត្តិការណ៍រៀប​អាពាហ៍ពិពាហ៍

ព្រឹត្តិការណ៍​រៀប​អាពាហ៍ពិពាហ៍ គឺធ្វើ​ឡើង​ដើម្បី​ឲ្យ​តួអង្គ​ប្រុស​ និង​ស្រី​អាចរៀប​អាពាហ៍ពិពាហ៍​ជាមួយ​អ្នក​ដែល​ខ្លួន​ស្រឡាញ់​បាន​។ មិន​តែ​ប៉ុណ្ណោះ​សម្រាប់​គូស្នេហ៍​ដែល​បាន​រៀប​អាពាហ៍ពិពាហ៍​រួច​នឹង​ទទួល​ បាន​កញ្ចប់​សំណាង​ម្នាក់​១​ ដែល​នៅ​ក្នុង​នោះ​មាន​សម្ភារៈល្អៗ និង​សំលៀក​បំពាក់​គូរស្នេហ៍​ដ៏​ស្រស់​ស្អាត​ថែម​ទៀត​ផង។ ខាង​ក្រោម​គឺ​ជា​ការ​ណែនាំ​ពី​វិធី​សាស្រ្ត​ក្នុង​ការ​រៀប​អាពាហ៍ពិពាហ៍៖

  • ជាដំបូង​គូស្នេហ៍​និមួយៗ​ត្រូវ​មាន​កាត​រៀបការ​ ដោយ​កាត​រៀបការ​នោះ​អាច​ប្រើ​បាន​តែ​ម្តង​ប៉ុណ្ណោះ
  • បន្ទាប់​មក​គូស្នេហ៍​ទាំងពីរ​ត្រូវ​បង្កើត​បន្ទប់​ជជែក​កម្សាន្ត​ (Chat Room) និង​ចូល​ទៅ​កាន់​បន្ទប់​ជជែក​កម្សាន្ត​នោះ
  • នៅ​ពេល​ដែល​ចូល​ទៅ​ដល់​កន្លែង​នោះ​ ត្រូវមានតួអង្គមួយ (ខាងប្រុស ឫខាងស្រី) ​ជ្រើស​យក​ពាក្យ​ “បង្ហាញ​ស្នេហ៍” ដែល​នៅ​ខាង​លើ​ និង​ខាង​ស្តាំដៃ​ ដើម្បី​បង្ហាញ​ពី​សេចក្តី​ស្រឡាញ់​របស់​អ្នក​ទៅ​កាន់​ដៃគូ
  • ចំណែក​ឯភាគី​ម្ខាង​ទៀត​ត្រូវ​ជ្រើស​រើស​យក​ពាក្យ​ “យល់ព្រម​” ដើម្បី​ក្លាយ​ទៅ​ជា​ស្វាមី​ និង​ភរិយា​ស្របច្បាប់
  • គូសបញ្ជាក់ផងដែរថា តួអង្គដែលមានភេទដូចគ្នា ឫ​បាន​រៀប​ការ​រួច​ហើយ​មិន​ទាន់​លែង​លះ គឺ​មិន​អាច​រៀប​អាពាហ៍ពិពាហ៍​បាន​ទេ

អត្ថប្រយោជន៍នៅពេលដែលរៀបអាពាហ៍ពិពាហ៍រួច៖

  • នៅពេលគូស្នេហ៍ទាំងពីនាក់ចូលប្រយុទ្ធក្នុងក្រុមតែមួយ​នឹង​ទទួល​បាន​ Exp និង Silver ចំនួន ២០% បន្ថែម​ទៀត​នៅ​ពេល​បញ្ចប់​ការ​ប្រយុទ្ធ​ម្តងៗ
  • គូស្នេហ៍ទាំងពីនឹងទទួល​បាន​សម្ភារៈ​ដែល​មាន​នៅ​ក្នុង​កញ្ចប់​​សំណាង​​គឺ ​អាច​ប្រើ​បាន​រយៈ​ពេល ៣០ថ្ងៃ​៖

 

ការបន្ថែម​ផែន​ទី​ថ្មី (Old Kingdom Garden)

ធ្វើការ​បន្ថែម​សំភារៈថ្មីៗ​ជាច្រើន​ទៀត