ការចុះឈ្មោះប្រកួតនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១០ ដល់ ២០ ខែមិនា ម៉ោង១២:០០ថ្ងៃត្រង់។ ក្រុមប្រកួតទាំងអស់មានចំនួន៣៥ក្រុមសម្រាប់ការប្រកួតនិមួយៗ ដោយ៣២ក្រុមដែរបានចុះឈ្មោះមុនគេគឺជាក្រុមមានសិទ្ធិចូលរួមប្រកួត និង៣ក្រុមទៀតគឺជាក្រុមបម្រុងទុកនៅពេលណាដែលមានក្រុមណាមួយ អវត្តមាន។
ចំណាំៈ ក្រុមដែរចាត់ទុកថាជាក្រុមដែលចុះឈ្មោះបានសម្រេច គឺត្រូវបង្កើតក្រុម អញ្ជើញសមាជិកចូលក្រុមអោយគ្រប់ចំនួន និងទទួលបានការយល់ព្រមពីសមាជិកទាំងអស់នោះ!
របៀបចុះឈ្មោះបងើ្កតក្រុមប្រកួត
មេក្រុម៖
- ត្រូវចុចលើពាក្យ ចុះឈ្មោះប្រកួតនេះ រួចបញ្ចូលគណនី និងលេខសំងាត់អោយបានត្រឹមត្រូវ
- ចុចលើពាក្យ Sabay Contest ដែលស្ថិតនៅខាងលើផ្នែកខាងស្តាំដៃ រួចជ្រើសរើសការប្រកួតមួយណាដែរអ្នកចង់បង្កើតក្រុម ប្រកួត
- បំពេញនូវពត៌មានសំខាន់ៗមូយចំនួនដូចជា ឈ្មោះក្រុម(Team Name) លេខទូរសព្ទ័មេក្រុម (Team leader’s phone number) …
- បន្ទាប់មក ធ្វើការអញ្ជើញសមាជិកក្រុមដទៃទៀតដោយបញ្ចូលឈ្មោះគណនីរបស់ សមាជិកក្រុម (Team Member Accounts)
- ធ្វើការរង់ចាំការយល់ព្រមពីសមាជិកដែលត្រូវបានអញ្ជើញអោយ ចូលរួមក្រុម
- ក្រោយពីទទួលបានការយល់ព្រមពីសមាជិករួចហើយ ក្រុមនោះនឹងក្លាយជាក្រុមដែរចុះឈ្មោះបានសម្រេច
បញ្ជាក់ៈ គណនីមេក្រុមត្រូវតែមាន Sabay Coins ចំនួន២០០ ទើបអាចបង្កើតក្រុមចូលរួមប្រកួតបាន។
សមាជិកក្រុម៖
- ត្រូវចុចលើពាក្យ ចុះឈ្មោះប្រកួតនេះ រួចបញ្ចូលគណនី និងលេខសំងាត់អោយបានត្រឹមត្រូវ
- ចុចលើពាក្យ Sabay Contest ដែលស្ថិតនៅខាងលើផ្នែកខាងស្តាំដៃដើម្បីបង្ហាញលិខិតអញ្ជើញ ចូលរួមក្រុម
- ចុចលើពាក្យ Agree ប្រសិនបើអ្នកយលព្រម ឬក៏ចុចលើពាក្យ Reject ប្រសិនបើអ្នកមិនព្រម
បញ្ជាក់ៈ គណនីមួយអាចបង្កើតក្រុម ឬចូលរួមក្រុម ក្នុងការប្រកួតទាំងពីរបាន (AK និង WC3)។