សេចក្ដីជូនដំណឹងដល់កីឡាករ AK2 N.E.T 2020

September 22, 2021

សួស្ដីប្រិយមិត្ត AK2

​​​​​​​​

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់ប្រិយមិត្តដែលតែងតែគាំទ្រ AK2 នឹង កីឡាករ AK2 ទាំងអស់ដែលបានចូលរួមប្រកួត​ N.E.T 2020 តាំងពីវគ្គជម្រុះ​រហូតដល់វគ្គ 8 ក្រុមចុងក្រោយ​​ ដោយមានការរង់ចាំការប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងអំឡុងពេលមាន ជំងឺ COVID-19 រាតត្បាតនេះ។

ដោយយោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាទាក់ទងទៅ និងការរីករាលដាលនៃជំងឺ COVID-19​ នៅតែបន្ត ដែលជាមូលហេតុសម្រាប់ពួកយើងពុំអាចដំណើរការការប្រកួត​បែបលក្ខណៈ Offline បាន។ ការប្រកួត N.E.T 2020​​ នឺង ត្រូវបានរំសាយ​។

ដើម្បីរក្សានូវយុត្តិធម៌​ និងតម្លាភាព AK2 Online នឹងផ្ដល់ជូន Sabay Gold ជាការលើកទឹកចិត្តទៅកាន់ក្រុមទាំង 8 ដែលបានជាប់មកកាន់ការប្រកួត N.E.T 2020 នូវចំនួន 30 ,000 Sabay Gold

សម្រាប់ការទទួលយក Sabay Gold តម្រូអោយមានប្រធានក្រុម (Captain Clan)  ដែលមានភ្ជាប់ជាមួយឯកសារបញ្ជាក់ផ្ញើមកកាន់ Page GM – AK ដូចជាៈ

  • អត្តសញ្ញាប័ណ្ណ
  • រូបភាពសម្គាល់តួអង្គជាប្រធានក្រុម( Captain Clan)
  • លេខទំនាក់ទំនងផ្ទាល់ខ្លួន
  • ឈ្មោះ Account សម្រាប់ទទួលរង្វាន់

គណៈកម្មការរៀបចំការប្រកួត N.E.T 2020 សូមធ្វើការថ្លែងអំណរគុណដល់កីឡាករទាំងអស់ដែលបានចូលរួមការប្រកួតនេះតាំងពីដើមរហូតមក ហើយសង្ឃឹមថាអ្នកទាំងអស់គ្នាហ្នឹងបន្តគាំទ្រ នឹង ហ្វឹកហាត់វិញ្ញាសារកីឡាអេឡិចត្រូនិក AK2 Online នេះយ៉ាងមុតមាំ ដើម្បីត្រៀមចូលរួមការប្រកួតដ៏ធំ ពុំធ្លាប់មានពីមុនមកក្នុងពេលខាងមុខនេះ!

​​​​​​​​​​​​​​​

យើង​ខ្ញុំ​សូម​រក្សា​សិទ្ធ​កែ​ប្រែ​ដោយ​មិន​ចាំ​បាច់​ជូន​ដំណឹង​មុន

សម្រាប់​ព័ត៌មាន​បន្ថែម​ 015 364 168 / 015 294 168

សូមអគុណ