ដើម្បីផ្តល់ជូននូវភាពសប្បាយរីករាយជាងនេះទៅទៀត Attack Online នឹងធ្វើការ update version ថ្មីនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា នេះ នោះគឺ ព្រឹត្តិការណ៍ រៀបអាពាហ៍ពិពាហ៍ វគ្គ២ ដូច្នេះអ្នកកម្សាន្តទាំងអស់ដែលមានតួអង្គប្រុស ស្រី អាចរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាបានយ៉ាងរីករាយ និងប្រកបដោយភាពផ្អែមល្ហែម មិនតែប៉ុណ្ណោះថែមទាំងទទួលបានសម្ភារៈថ្មីៗថែមទៀតផង។
ព្រឹត្តិការណ៍រៀបអាពាហ៍ពិពាហ៍ វគ្គ២ គឺធ្វើឡើងក្នុងគោលបំណងឲ្យអ្នកចូលរួមកម្សាន្តដែលមានតួអង្គជា ប្រុស និងតួអង្គស្រី អាចរៀបអាពាហ៍ពិពាហ៍មួយគ្នាបានយ៉ាងរីករាយ ហើយលើកនេះមានភាពខុសប្លែកពីការរៀបអាពាហ៍ពិពាហ៍លើកមុនដោយមាន ផែនទីសម្រាប់រៀបអាពាហ៍ពិពាហ៍ថ្មីទេសភាព និងបរិយាកាសដ៏ស្រស់ត្រកាល ប្រកបដោយភាពផ្អែមល្ហែម សុទ្ធតែត្រូវបានរចនាឡើងដើម្បីឆ្លុះបញ្ចាំងពីសេចក្ដីស្នេហារបស់ តួអង្គប្រុសស្រីដែលមានបំណងចង់រៀបអាពាហ៍ពិពាហ៍នឹងគ្នា។
ដើម្បី រៀបអាពាហ៍ពាហ៍បាន តួអង្គទាំងពីរត្រូវមាន Intimate Rate ឬហៅថា Love level កម្រិត level 10 ទើបទិញ Ocean Heart ម្នាក់មួយៗ បន្ទាប់មកបង្កើតបន្ទប់ដែលមានឈ្មោះថា Sabay Cathedral (ជាបន្ទប់ថ្មីសម្រាប់រៀបមង្គលការ) ។ លុះបង្កើតបន្ទប់រួច តួអង្គប្រុស និងតួអង្គស្រីត្រូវចូលទៅខាងក្នុងបន្ទប់នោះចុច លើ NPC ដើម្បីយល់ព្រមធ្វើជាគូស្វាមី ភរិយាស្របច្បាប់ជាមួយគ្នា។ គូស្វាមី ភរិយាដែលបានរៀបអាពាហ៍ពិពាហ៍រួចអាចមានឱកាសទទួលបានរង្វាន់ដោយយោង ទៅតាមកម្រិត Level របស់ Intimate Rate ដូចខាងក្រោម៖
1- រៀបអាពាហ៏ពិពាហ៍ភ្លាមទទួលបាន Wedding Gift ដែលនៅក្នុងនោះមានដូចជា Golden AK47 (៣០ថ្ងៃ), Forever Love Background (៣០ថ្ងៃ), I Love You Spray (៣០ថ្ងៃ)
2- Intimate Rate level 6 ទទួលបាន Advance Love Gift ដែលនៅក្នុងនោះមានដូចជា សម្លៀកបំពាក់ Edge Of Love (ប្រុស និងស្រី) Pink M4A1, Pink AK, I Love You (Spray), Unrequite love (Glove), Happiness Logo (Name Card), Edge of Life (Background) ដែលអាចប្រើបាន ៣០ថ្ងៃ
3- Intimate Rate level 10 ទទួលបាន Endless Love Gift ដែលនៅក្នុងនោះមានដូចជា សម្លៀកបំពាក់ Endless Love ប្រុស និងស្រី(៣០ថ្ងៃ), កាតប្តូរសម្ភារៈក្នុង Window (១០ថ្ងៃ), Pink Eagle(៣០ថ្ងៃ), Marry Me (Spray), Love Shout Speaker (Glove), Red Couple (Name Card), Red Couple (Spray)
គឺជាផែនទីសម្រាប់រៀបអាពាហ៍ពិពាហ៍ដែលមានទេសភាព និងបរិយាកាសដ៏ស្រស់ត្រកាល ។
នៅថ្ងៃទី២៣ ខែសីហានេះ សម្រាប់អ្នកចូលកម្សាន្តថ្មីនឹងទទួលបាន Wedding Invitation Card (៣ថ្ងៃ) និងកាំជ្រួច All Season Love អាចប្រើបានចំនូន៣ដង ដោយស្វ័យប្រវត្តិ ។
ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី ១៤ ខែតុលា បន្ទាប់ពី Version 2.1.6.338 ចាប់ផ្តើមដំណើរការ អ្នកចូលរួមកម្សាន្តដែលបានបញ្ចូល AK Gold នឹងទទួលបានសម្ភារៈល្អៗដូចខាងក្រោម៖
បញ្ជាក់ : បញ្ចូល AK Gold ប៉ុន្មានដងក៏បាន នឹងបូកបន្ថែមជាចិន្ចរៀងរាល់ការបញ្ចូលម្តងៗ
* ចំណាយ AK Gold ចំនួន ៤០០ ទទួលបាន Tactical M4A1 (៣០ថ្ងៃ)
ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី២០ ខែតុលា អ្នកចូលកម្សាន្តទាំងអស់នឹងទទួលបានរង្វាន់ដូចខាងក្រោម៖
Online តាមម៉ោង
១- Online រយៈពេល ១ម៉ោង ទទួលបាន Weapon Casting Machine (១ដង)
២- Online រយៈពេល ២ម៉ោង ទទួលបាន Dance Card Free (៣០ថ្ងៃ)
៣- Online រយៈពេល ១០ម៉ោង ទទួលបាន Green Soul Type 85 (១០ថ្ងៃ)
Online តាមថ្ងៃ
១- Online រយៈពេល ៧ថ្ងៃ ទទួលបាន Blue Evil M4A1 (៧ថ្ងៃ)
២- Online រយៈពេល ១៤ថ្ងៃ ទទួលបាន Window Item Coupon ដែលអាចប្តូរអាវុធបានចំនួន ១០ថ្ងៃ
៣- Online រយៈពេល ២១ថ្ងៃ ទទួលបាន AK47U (៧ថ្ងៃ)
៤- Online រយៈពេល ២៨ថ្ងៃ ទទួលបាន Widow Item Coupon ដែលអាចប្តូរអាវុធបានចំនួន ១០ថ្ងៃ
១- ឈ្នះ ២ដង ទទួលបាន Grenade Pack Lv1 (៣ថ្ងៃ)
២- ឈ្នះ ៥ដង ទទួលបាន Protection Card L1 (៥ថ្ងៃ)
៣- ឈ្នះ ១០ដង ទទួលបាន Platinum AK47 (៧ថ្ងៃ)