មានអ្វីប្លែក! សម្រាប់​ការ​ Update ថ្មី​នៅ​ថ្ងៃទី៧ ខែតុលានេះ!!

February 1, 2012

Attack Online នឹងធ្វើការ update version ថ្មី​នៅ​​ព្រឹក​ថ្ងៃទី៧ ខែកញ្ញា នេះ នោះ​គឺ​ G-mission វគ្គ៤ ដូច្នេះ​អ្នក​កម្សាន្ត​ទាំងអស់​​អាច​ចូល​រួម​កម្សាន្ត​បាន​យ៉ាង​រីករាយ​ នឹង​ទទួល​បាន​នូវ​សម្ភារៈល្អៗ ថ្មីៗ​ថែម​ទៀត​ផង។

 • Gmission វគ្គ៤

  Gmission វគ្គ៤ គឺជា​បេសកកម្ម​ថ្មី​មួយ​ដែល​អ្នក​កម្សាន្ត​អាច​ធ្វើ​ការ​ប្រយុទ្ធ​ជា​មួយ​ មនុស្សយន្ត​ដែល​បញ្ជា​ដោយ​ប្រព័ន្ធកុំព្យូទ័រ ។ នៅ​ក្នុង​វគ្គ​នេះ​ អ្នក​កម្សាន្ត​ និង​មនុស្ស​យន្ត​សុទ្ធ​តែ​អាច​ប្រើ​អាវុធបាន​គ្រប់​ប្រភេទ ដូច្នេះ​អ្នក​កម្សាន្ត​ទាំង​អស់​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​កម្ទេច​ មនុស្ស​យន្ត​ទាំងនោះ​។

  ដើម្បីទទួល​បាន​ជោគជ័យ​ អ្នក​កម្សាន្ត​ត្រូវ​តែ​កម្ទេច​ក្បាល​មនុស្ស​យន្ត​ទាំង​នោះ​ឲ្យ​គ្រប់​ទៅ​ តាម​ចំនួន​កំណត់ក្នុង​ពេលវេលា​ជាក់លាក់ ប៉ុន្តែ​ប្រសិន​បើ​ដល់​ពេល​កំណត់​ហើយ អ្នក​កម្សាន្ត​នៅ​តែ​មិន​ទាន់​គ្រប់​នោះ​នឹង​ទទួល​បរាជ័យ​ ឬអ្នក​កម្សាន្ត​ត្រូវ​មនុស្ស​យន្ត​កម្ទេច​គ្រប់​ចំនួន​កំណត់​វិញក៏​ពុំ​អាច​ ទទួល​បាន​ជ័យជំនះ​បានដែរ។

 • ផែនទីសម្រាប់​ Gmission វគ្គ៤

  គឺ​ជា​ផែនទី​សម្រាប់ Gmission វគ្គ៤

 • ចូល​កម្សាន្ត​ទទួល​រង្វាន់

  នៅ​ថ្ងៃ​ទី​៧ ខែ​តុលា​នេះ​ ចូល​កម្សាន្តនឹង​ទទួល​បាន​ Headshot Honor Card Lv1។

 • បញ្ចូល​ AK Gold ដើម្បី​ទទួល​រង្វាន់

  ចាប់ពីថ្ងៃទី២៣ ខែកញ្ញា​ ដល់ថ្ងៃទី ១៤ ខែតុលា បន្ទាប់​ពី​ Version 2.1.6.338 ចាប់​ផ្តើម​ដំណើរ​ការ អ្នក​ចូល​រួម​កម្សាន្តដែល​បាន​បញ្ចូល​ AK Gold នឹង​ទទួល​បាន​សម្ភារៈល្អៗ​ដូច​ខាង​ក្រោម៖

  1. បញ្ចូល​ AK Gold គ្រប់​ចំនួន ៤០០ ទទួល​បាន​ Golden Dragon Blade (៦០ថ្ងៃ)
  2. បញ្ចូល​ AK Gold គ្រប់​ចំនួន ៦០០ ទទួល​បាន​ Golden M500 (៦០ថ្ងៃ)
  3. បញ្ចូល​ AK Gold គ្រប់​ចំនួន ៨០០ ទទួល​បាន​ Golden M4A1 (៦០ថ្ងៃ)

  បញ្ជាក់ : បញ្ចូល AK Gold ប៉ុន្មាន​ដង​ក៏​បាន ​នឹង​បូក​បន្ថែម​ជាចិន្ច​រៀង​រាល់​ការ​បញ្ចូល​ម្តងៗ

  • Online ទទួល​រង្វាន់

   ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់​ថ្ងៃ​ទី២០ ខែតុលា ​អ្នក​ចូល​កម្សាន្ត​ទាំងអស់​នឹង​ទទួល​បាន​រង្វាន់​ដូច​ខាង​ក្រោម៖
   Online តាម​ថ្ងៃ
   ១- Online រយៈពេល​ ៧ថ្ងៃ ទទួលបាន Blue Evil M4A1 (៧ថ្ងៃ)
   ២- Online រយៈពេល​ ១៤ថ្ងៃ ទទួលបាន Window Item Coupon ដែល​អាច​ប្តូរ​អាវុធបាន​ចំនួន ១០ថ្ងៃ
   ៣- Online រយៈពេល​ ២១ថ្ងៃ ទទួលបាន AK47U​ (៧ថ្ងៃ)
   ៤- Online រយៈពេល​ ២៨ថ្ងៃ ទទួលបាន Widow Item Coupon​ ដែល​អាច​ប្តូរ​អាវុធបាន​ចំនួន ១០ថ្ងៃ

  • ធ្វើ​ការ​បន្ថែម​សំភារៈ​ថ្មីៗ​ជា​ច្រើន​ទៀត