ការ​ប្រកួត​កីឡា​អេឡិច​ត្រូនិក​ AK2 2022 League ឆ្ពោះ​ទៅ​កាន់​ MATIC 2022 និង SEA GAMES 2023

December 27, 2021

សួស្ដីប្រិយមិត្ត និង​កីឡាករ​ទាំង​អស់​គ្នា​ដែល​និយម​គាំទ្រ​លើ​វិស័យ​កីឡា​អេឡិច​ត្រូនិក​ AK2 Online ដោយ​សារ​តែ​មាន​ការ​ទន្ទឹង​រង់​ចាំ​អស់​រយៈ​ពេល​យ៉ាង​យូរ​របស់​អ្នក​គាំទ្រ​ និង​កីឡាករ​​ AK2 Online នៅ​ពេល​នេះ​ បាន​ពាំ​នាំ​មក​នូវ​ការ​ប្រកួត​ AK2 2022 League ឆ្ពោះ​ទៅ​កាន់​ MATIC 2022 និង SEA GAMES 2023

AK2 2022 League

AK2 2022 League ជាការប្រកួតដែលមាន 4 រដូវកាល ដោយជើងឯក និងជើងឯករងរដូវកាលទី1 មានសិទ្ធិចូលរួមប្រកួត MATIC 2022។

ការប្រកួត AK2 2022 League ចែកជា 2ដំណាក់កាល មានវគ្គសន្សំពិន្ទុ AK2 Online Team Challenge និងការប្រកួតផ្ទាល់ 16ក្រុម នៅហាង Internet Café ( Offline )។

វគ្គសន្សំពិន្ទុ AK2 Online Team Challenge មួយរដូវកាលមានចំនួន 8 សប្តាហ៍ ដើម្បីលេងសន្សំពិន្ទុយក 16 Clans។ ពិន្ទុរាប់តែ Clan ដែលស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង 16 ពី Team Challenge ប៉ុណ្ណោះ ប្រចាំសប្តាហ៍។ ក្រោយបញ្ចប់ 8 សប្តាហ៍ Clan កំពូលទាំង 16 ដែលមានពិន្ទុច្រើនជាងគេនឹងឡើងទៅការប្រកួតជើងឯក AK2 2022 League។ ខាងក្រោមជាតារាងសន្សំពិន្ទុ Clan

***រូបតារាងសន្សំពិន្ទុ Clan

ក្រុមទាំង 16 ដែលបានមកពីការប្រកួត Team Challenge នឹងចូលរួមការប្រកួតប្រជែងដែលមានការផ្សាយបន្តផ្ទាល់​ ដោយការប្រកួតមានរយៈពេល 2 ថ្ងៃ។ ទម្រង់​នៃ​ការ​ប្រកួត​ត្រូវ​បាន​បែង​ចែក​ជា​ពីរ ការ​ប្រកួត​វគ្គ​ Group Stage និង​ការ​ប្រកួត​វគ្គ Knockout Stage។

***រូបការ​ប្រកួត​វគ្គ​ Group Stage និង​ការ​ប្រកួត​វគ្គ Knockout Stage។

នៅក្នុងរដូវកាលនីមួយៗ នឹងមានប្រព័ន្ធសន្សំពិន្ទុដែលផ្ដល់ទៅអោយ 16ក្រុម ដែលជាប់មកប្រកួត AK2 2022 League ពីរដូវកាលទី1 ដល់រដូវកាលទី4 ។ នៅពេលដែលបានបញ្ចប់ទាំង 4រដូវកាល ក្រុមចំនួន 4 ដែលមានពិន្ទុច្រើនជាងគេ នឹងមានសិទ្ធិចូលរួមប្រកួតជម្រុះជើងឯកឡើងទៅ SEA GAMES 2023 ដោយស្វ័យប្រវត្តិ។

***តារាងពិន្ទុរដូវកាល

ចំណាត់​ថ្នាក់​ពិន្ទុ
#1100
#270
#350
#4 – #830
#9 – #1615

***ច្បាប់នៃការប្រកួត AK2 2022 League នឹងជំរាបជូននៅពេលខាងមុខ

នៅក្នុងរដូវកាលទី 1៖​ ក្រុមជើងឯក 1ក្រុម និងក្រុមជើងឯករង 2ក្រុម ក្នុងរដូវកាលទី 1 នឹងត្រូវបានឡើងទៅកាន់រដូវកាលទី 2 ដោយស្វ័យប្រវត្តិ។
ចាប់ពីរដូវកាលទី 2 ដល់រដូវកាលទី 4៖ ដំណើរការនៃការប្រកួតដូចគ្នាទៅនិងរដូវកាលទី 1 ដែរ  ប៉ុន្តែយើងយកតែ 13 Clans ប៉ុណ្ណោះដែលមានពិន្ទុច្រើនជាងគេអាចបង្កើតជា 13ក្រុម ដើម្បីចូលរួមការប្រកួតជាមួយ 3ក្រុម ក្នុងរដូវកាលមុន។

ច្បាប់ និងលក្ខខណ្ឌក្នុងការប្រកួត Team Challenge

  • ក្នុង​ការប្រកួត Team Challenge តម្រូវអោយមាន Clan។
  • ក្រុមប្រកួតទាំងអស់ត្រូវប្រើតួអង្គដែលមានកម្រិតចាប់ពី​ 30ឡើងទៅទើបអាចចូល Clan បាន។
  • Clan ទាំងអស់ត្រូវមានឈ្មោះអោយបានសមរម្យ ក្នងករណីដែលក្រុមការងារបានពិនិត្យឃើញថាមានឈ្មោះមិនសមរម្យ ក្រុមការងាររបស់ SABAY មានសិទ្ធិមិនរាប់ពិន្ទុ Clan នោះ ក្នុងសប្ដាហ៍នោះតែម្ដង។
  • ត្រូវប្រកួតតាមស្តង់ដានៃការលេងនៅក្នុងវគ្គ Team Challenge។
  • ការប្រកួត Team Challenge ចាប់ផ្តើមពីថ្ងៃច័ន្ទ ដល់ ថ្ងៃអាទិត្យ ចាប់ពីម៉ោង 1រសៀល ដល់​ ម៉ោង 6ល្ងាច។
  • សូម Clan ដែលចូលរួមការប្រកួត Team Challenge កុំធ្វើការផ្លាស់ប្តូរឈ្មោះ Clan របស់ខ្លួនក្នុងអំឡុងពេលប្រកួតនេះ។
  • មានតែប្រធាន Clan ឬ Captain Clan តែម្នាក់ប៉ុណ្ណោះដែលមានសិទ្ធិក្នុងការសម្រេចកំណត់ជ្រើសរើសក្រុម។
  • ប្រសិនបើដឹងថាក្រុមរបស់ខ្លួនជាប់ទៅកាន់ការប្រកួត AK2 2022 League នោះប្រធាន Clan ឬ Captain Clan ត្រូវបំពេញអោយច្បាស់ ឬផ្ដល់ព័ត៌មានអោយបានច្បាស់ទៅកាន់ភ្នាក់ងារ Sabay អោយបានត្រឹមត្រូវ និងជ្រើសរើសសមាជិកដោយមានឈ្មោះអោយបានត្រឺមត្រូវ ( អត្តសញ្ញាណប័ណ្ណ, លេខទំនាក់ទំនង, ឈ្មោះសាមី ឬឯកសារដែលពាក់ព័ន្ធដែលកំណត់ទទួលស្គាល់បាន )។
  • ក្នុងករណីដែលភ្នាក់ងារ Sabay មិនអាចទំនាក់ទំនងបាន ឬមានការយឺតយ៉ាវខ្លាំងនោះក្រុមភ្នាក់ងាររៀបចំការប្រកួតមានសិទ្ធិទំលាក់ ឬដកពិន្ទុ Clan នោះតែម្ដង។
  • ក្រុមប្រកួតមិនអាចទំនាក់ទំនងក្រៅផ្លូវការណ៍ពីការប្រកួតបានឡើយ ( ឧទាៈ សួរនាំអំពីនេះពីនោះជាមួយភ្នាក់ងារ Sabay )

MATIC 2022

នៅក្នុងរដូវកាលទី1 ក្រុមដែលជាជើងឯក និងជើងឯករង មានសិទ្ធិចូលរួមប្រកួត MATIC 2022 ដែលមានប្រទេសចំនួន 4 ចូលរួម៖

  • ប្រទេស កម្ពុជា
  • ប្រទេស ថៃ
  • ប្រទេស​ ចិន
  • ប្រទេស ម៉ាឡេស៊ី (ម្ចាស់ផ្ទះ)

***ច្បាប់នៃការប្រកួត MATIC 2022 នឹងជំរាបជូននៅពេលខាងមុខ

ការប្រកួតមិត្តភាពអន្តរជាតិ

យ៉ាងណាមិញ ការប្រកួតកីឡាអេឡិចត្រូនិករបស់ AK2 Online នៅមិនទាន់អស់នោះទេ សម្រាប់រដូវកាលទី4 ក៏មានការប្រកួតមិត្តភាពអន្តរជាតិ (Online) ដែលមានប្រទេសចំនួន 4 ចូលរួម៖

  • ប្រទេស កម្ពុជា
  • ប្រទេស ចិន
  • ប្រទេស ថៃ
  • ប្រទេស ម៉ាឡេស៊ី

ការប្រកួតជម្រុះជើងឯកឡើងទៅ SEA GAMES 2023

ការប្រកួតដ៏ធំអស្ចារ្យដែលមិនធ្លាប់មានសម្រាប់ AK2 Online ដែលពេលនេះ AK2 Online ដែលជាកីឡាអេឡិចត្រូនិកក្នុងវិស័យ
E-sports បានបោះជំហានឈ្ពោះទៅកាន់ការប្រកួតលើឆាកអន្តរជាតិ SEA GAMES 2023 ។

សម្រាប់ការមកកាន់ការប្រកួតលើឆាកអន្តរជាតិ SEA GAMES 2023 ក្រុមប្រកួតទាំងអស់ត្រូវចូលរួមការប្រកួតជម្រុះជើកឯកឡើងទៅ SEA GAMES 2023 ដោយកំណត់យក 16ក្រុម ចូលរួមប្រកួតជម្រុះ ដែលបែងចែកចេញជា 3ដំណាក់កាលដូចខាងក្រោម៖

  • 4ក្រុម យកចេញពីការប្រកួតសន្សំពិន្ទុក្នុងរដូវកាលទី1 ដល់ទី4
  • 12ក្រុម ជំរាបជូននៅពេលខាងមុខ

កាលបរិច្ឆេទនៃការប្រកួត

  • រដូវកាលទី1:
    -ការប្រកួត Online Team Challenge ចាប់ពីថ្ងៃទី 3 ខែមករា ឆ្នាំ2022 រហូតដល់ ថ្ងៃទី 27 ខែកុម្ភៈ ឆ្នាំ2022
    -ការប្រកួត AK2 2022 League នៅថ្ងៃទី 19 ដល់ 20 ខែមីនា ឆ្នាំ2022
  • MATIC 2022
    -ការប្រកួត MATIC 2022 នៅថ្ងៃទី 26 ដល់ 27 ខែមីនា ឆ្នាំ2022
  • រដូវកាលទី2:
    -ការប្រកួត Online Team Challenge ចាប់ពីថ្ងៃទី 4 ខែមេសា ឆ្នាំ2022 រហូតដល់ ថ្ងៃទី 29 ខែឧសភា ឆ្នាំ2022
    -ការប្រកួត AK2 2022 League នៅថ្ងៃទី 18 ដល់ 19 ខែមិថុនា ឆ្នាំ2022
  • រដូវកាលទី3:
    -ការប្រកួត Online Team Challenge ចាប់ពីថ្ងៃទី 4 ខែកក្កដា ឆ្នាំ2022 រហូតដល់ ថ្ងៃទី 28 ខែសីហា ឆ្នាំ2022
    -ការប្រកួត AK2 2022 League នៅថ្ងៃទី 17 ដល់ 18 ខែកញ្ញា ឆ្នាំ2022
  • រដូវកាលទី4:
    -ការប្រកួត Online Team Challenge ចាប់ពីថ្ងៃទី 3 ខែតុលា ឆ្នាំ2022 រហូតដល់ ថ្ងៃទី 27 ខែវិច្ឆិកា ឆ្នាំ2022
    -ការប្រកួត AK2 2022 League នៅថ្ងៃទី 17 ដល់ 18 ខែធ្នូ ឆ្នាំ2022
  • ការប្រកួតមិត្តភាពអន្តរជាតិៈ
    -ការប្រកួតមិត្តភាពអន្តរជាតិនៅថ្ងៃទី 23 ដល់ 24 ខែធ្នូ ឆ្នាំ2022
  • ការប្រកួតជម្រុះជើងឯកឡើងទៅ SEA GAMES 2023 នៅក្នុងខែមីនា​ ឆ្នាំ2023

ប្រាក់រង្វាន់សរុប

សម្រាប់រង្វាន់សរុបនៃការប្រកួត 258,០០០,០០០ រៀល

ប្រាក់រង្វាន់សម្រាប់ការប្រកួត

ជើងឯក AK2 2022 League

  • ជើងឯកលេខ1   ទទួលបាន 1០,០០០,០០០ រៀល រូមជាមួយ 80,000 Sabay Gold
  • ជើងឯករង        ទទួលបាន 4,០០០,០០០ រៀល រូមជាមួយ 40,000 Sabay Gold
  • ជើងឯករងទី2   ទទួលបាន 40,000 Sabay Gold

ជើងឯក MATIC 2022

  • ជើងឯកលេខ1   ទទួលបាន 40,000,០០០ រៀល
  • ជើងឯករង        ទទួលបាន 20,000,០០០ រៀល
  • ជើងឯករងទី2   ទទួលបាន 10,000,០០០ រៀល
  • ចំណាត់ថ្នាក់លេខ 4 ដល់ 8   ទទួលបាន 1,200,០០០ រៀល

ជើងឯកប្រកួតមិត្តភាពអន្តរជាតិ

  • ជើងឯកលេខ1 ទទួលបាន 8,000,០០០ រៀល
  • ជើងឯករង        ទទួលបាន 4,០០០,០០០ រៀល
  • ជើងឯករងទី2   ទទួលបាន 2,00០,០០០ រៀល

ជើងឯកប្រកួតជម្រុះជើងឯកឡើងទៅ SEA GAMES 2023

  • ជើងឯកលេខ1   ទទួលបាន 24,០០០,000 រៀល រូមជាមួយ 80,000 Sabay Gold
    និងសិទ្ធិចូលរួមការប្រកួត SEA GAMES 2023 លើវិញ្ញាសារ AK2
  • ជើងឯករង        ទទួលបាន 1០,០០០,០០០ រៀល រូមជាមួយ 40,000 Sabay Gold
    និងសិទ្ធិចូលរួមការប្រកួត SEA GAMES 2023 លើវិញ្ញាសារ AK2
  • ជើងឯករងទី2   ទទួលបាន 4,០០០,០០០ រៀល រូមជាមួយ 20,000 Sabay Gold
    ក្រុមបម្រុងការប្រកួត SEA GAMES 2023 លើវិញ្ញាសារ AK2

យើង​ខ្ញុំ​សូម​រក្សា​សិទ្ធ​កែ​ប្រែ​ដោយ​មិន​ចាំ​បាច់​ជូន​ដំណឹង​មុន

សម្រាប់​ព័ត៌មាន​បន្ថែម​ 015 364 168 / 015 294 168

សូមអគុណ!