Update ទៀត​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី២១ ខែ​តុលានេះ!!

February 1, 2012

Attack Online នឹងធ្វើការ update version ថ្មី​នៅ​​ព្រឹក​ថ្ងៃទី២១ ខែតុលានេះ នោះ​គឺ​ G-mission វគ្គ៥ ដូច្នេះ​អ្នក​កម្សាន្ត​ទាំងអស់​​អាច​ចូល​រួម​កម្សាន្ត​បាន​យ៉ាង​រីករាយ​ នឹង​ទទួល​បាន​នូវ​សម្ភារៈល្អៗ ថ្មីៗ​ថែម​ទៀត​ផង។

  • Gmission វគ្គ៥

    Gmission វគ្គ៥ គឺជា​បេសកកម្ម​ថ្មី​មួយ​ដែល​អ្នក​កម្សាន្ត​អាច​ធ្វើ​ការ​ប្រយុទ្ធ​ជា​មួយ​ ជ្រូក​ពណ៌​ក្រហម​ដែល​បញ្ជា​ដោយ​ប្រព័ន្ធកុំព្យូទ័រ ។ នៅ​ក្នុង​វគ្គ​នេះ​ មាន​ជ្រូក​ពណ៌ក្រហម​ជាច្រើនដែល​មានកម្លាំង​រត់បុក និង​ចង្កូម​ដ៏មុតស្រួច​ដើម្បី​ខាំ ដូច្នេះ​អ្នក​កម្សាន្ត​ទាំង​អស់​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​កម្ទេច​ ជ្រូកទាំងនោះ​ ប៉ុន្តែអាច​ប្រើ​បាន​តែ​អាវុធខ្លី​ និង​គ្រាប់​បែក​តែប៉ុណ្ណោះ។

    ដើម្បីទទួល​បាន​ជោគជ័យ​ អ្នក​កម្សាន្ត​ត្រូវ​តែ​កម្ទេច​ជ្រូកពណ៌ក្រហមទាំង​នោះ​ឲ្យ​គ្រប់​ទៅ​តាម​ ចំនួន​កំណត់ក្នុង​ពេលវេលា​ជាក់លាក់ ប៉ុន្តែ​ប្រសិន​បើ​ដល់​ពេល​កំណត់​ហើយ អ្នក​កម្សាន្ត​នៅ​តែ​មិន​ទាន់​គ្រប់​នោះ​នឹង​ទទួល​បរាជ័យ​ ។

  • ផែនទីសម្រាប់​ Gmission វគ្គ៥

    គឺ​ជា​ផែនទី​សម្រាប់ Gmission វគ្គ៥

  • ចូល​កម្សាន្ត​ទទួល​រង្វាន់

    នៅ​ថ្ងៃ​ទី​២១ ខែ​តុលា​នេះ​ ចូល​កម្សាន្តនឹង​ទទួល​បាន​ Face Gosh។

  • បញ្ចូល​ AK Gold ដើម្បី​ទទួល​រង្វាន់

    ចាប់ពីថ្ងៃទី២៣ ខែកញ្ញា​ ដល់ថ្ងៃទី២១ ខែតុលា បន្ទាប់​ពី​ Version 2.1.6.338 ចាប់​ផ្តើម​ដំណើរ​ការ រហូតដល់​ថ្ងៃទី១១ ខែវិច្ឆិកា អ្នក​ចូល​រួម​កម្សាន្តដែល​បាន​បញ្ចូល​ AK Gold នឹង​ទទួល​បាន​សម្ភារៈល្អៗ​ដូច​ខាង​ក្រោម៖

    1. បញ្ចូល​ AK Gold គ្រប់​ចំនួន ២០០ ទទួល​បាន​ Double Knives (Melee) (៦០ថ្ងៃ)
    2. បញ្ចូល​ AK Gold គ្រប់​ចំនួន ៤០០ ទទួល​បាន​ Shadow Towers (2x Pistol)(៦០ថ្ងៃ)
    3. បញ្ចូល​ AK Gold គ្រប់​ចំនួន ៨០០ ទទួល​បាន​ Shadow Peak (2x Sub Gun) (៦០ថ្ងៃ)

    បញ្ជាក់ : បញ្ចូល AK Gold ប៉ុន្មាន​ដង​ក៏​បាន ​នឹង​បូក​បន្ថែម​ជាចិន្ច​រៀង​រាល់​ការ​បញ្ចូល​ម្តងៗ

  • ចំណាយ AK Gold ដើម្បីទទួល​រង្វាន់

    ចាប់ពីថ្ងៃទី១១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៨ ខែវិច្ឆិកា អ្នក​ចូល​រួម​កម្សាន្តដែល​បាន​ចំណាយ AK Gold ចំនួន៤០០ នឹង​ទទួល​បាន​ RG6 (Artillery) (៣០ថ្ងៃ)

  • Online ទទួល​រង្វាន់

    ចាប់ពីថ្ងៃទី២១ ខែតុលា ដល់​ថ្ងៃ​ទី១៧ ខែវិច្ឆិកា ​អ្នក​ចូល​កម្សាន្ត​ទាំងអស់​នឹង​ទទួល​បាន​រង្វាន់​ដូច​ខាង​ក្រោម៖
    Online តាម​ថ្ងៃ
    ១- Online រយៈពេល​ ៧ថ្ងៃ ទទួលបាន Blue Evil M4A1 (៧ថ្ងៃ)
    ២- Online រយៈពេល​ ១៤ថ្ងៃ ទទួលបាន Window Item Coupon ដែល​អាច​ប្តូរ​អាវុធបាន​ចំនួន ១០ថ្ងៃ
    ៣- Online រយៈពេល​ ២១ថ្ងៃ ទទួលបាន AK47U​ (៧ថ្ងៃ)
    ៤- Online រយៈពេល​ ២៨ថ្ងៃ ទទួលបាន Widow Item Coupon​ ដែល​អាច​ប្តូរ​អាវុធបាន​ចំនួន ១០ថ្ងៃ

  • ធ្វើការ​បន្ថែម​សម្ភារៈ​ថ្មីៗ​បន្ថែម​ទៀត