បន្ទាប់ពីបានធ្វើការប្រកួតវគ្គជម្រុះរកក្រុមខ្លាំងរយៈពេល ៦ខែកន្លងមក ឥឡូវនេះយើងបានរកឃើញ១៦ក្រុមចុងក្រោយហើយ ដោយក្រុមនិមួយៗសុទ្ធតែជាក្រុមខ្លាំងដែលធ្លាប់ឆ្លងកាត់ការ ប្រកួតដ៏ស្វិតស្វាញ និងជាក្រុមដែលធ្លាប់ទទួលបានជ័យជំនះរាប់មិនអស់ពីមុនមកដើម្បី ចូលរួមការប្រកួតវគ្គជម្រុះផ្ដាច់ព្រ័ត្រ Cambodian National Championship(CNC) ស្វែងរកក្រុមខ្លាំងប្រចាំប្រទេសកម្ពុជាទៅចូលរួមប្រកួតបន្តនៅ ប្រទេសម៉ាឡេស៊ី ហើយការប្រកួតដ៏អស្ចារ្យនេះនឹងប្រព្រឹត្តទៅនៅអាគារ Phnom Penh Tower នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០១១ វេលាម៉ោង ៤រសៀល។
លោកវ៉ាន់ សំបូរ ជាអ្នករៀបចំកម្មវិធីប្រកួត CNC ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃខាងមុខនេះ បានលើកឡើងថា សម្រាប់ពីរក្រុមដែលឈ្នះជាប់ជាក្រុមខ្លាំងប្រចាំប្រទេសកម្ពុជា CNC នឹងក្លាយជាក្រុមតំណាងឲ្យប្រទេសដើម្បីទៅចូលរួមការប្រកួតលំដាប់ ថ្នាក់អន្តរជាតិនាដើមឆ្នាំ ២០១២ នៅឯប្រទេសម៉ាឡេស៊ី ដែលមានឈ្មោះថា AK World Championship ហើយរាល់ការចំណាយទាំងអស់ ទាំងថ្លៃធ្វើដំណើរ ការស្នាក់នៅ និងការហូបចុក ខាងក្រុមហ៊ុនជាអ្នករ៉ាប់រង។ ទាំងនេះពិតជាស្ដែងឲ្យអន្តរជាតិបានឃើញថា កម្ពុជាកំពុងតែបោះជំហានទៅមុខលើការយល់ដឹងផ្នែកបច្ចេកវិទ្យា។
គួរបញ្ជាក់ផងដែរថា AK Online ក៏បានផ្ដល់ឱកាសដល់មិត្តយុវវ័យទាំងអស់ឈ្នះរង្វាន់សំបុត្រ VIP រហូតដល់ទៅ ២០០សំបុត្រ ដើម្បីចូលរួមទស្សនាឈុតឆាកសមរភូមិប្រកួតដ៏ក្ដៅគគុក។ ចាប់ផ្តើមផ្ញើសារពីឥឡូវនេះ រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ដោយគ្រាន់តែវាយពាក្យ AK ដកឃ្លា CNC រួចផ្ញើទៅកាន់លេខ 7222 ពីបណ្ដាញទូរស័ព្ទគ្រប់ប្រព័ន្ធជាការស្រេច ។
អ្នកឈ្នះសំបុត្រ VIP គឺជាភ្ញៀវពិសេស ក្រៅពីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់ក្រុមដែលខ្លួនស្រលាញ់ហើយនោះ ពួកគេនឹងទទួលបានការញ៉ាំអាហារបុហ្វេ (Buffet) ភេសជ្ជៈដោយឥតគិតថ្លៃ ព្រមទាំងមានឱកាសឈ្នះរង្វាន់ធំទៅចូលរួមគាំទ្រ និងទស្សនាការប្រកួតនៅប្រទេសម៉ាឡេស៊ី ៣រង្វាន់ និងរង្វាន់ផ្សេងៗជាច្រើនថែមទៀតផង៕