ព័ត៌មានអំពីការប្រកួតអន្តរជាតិ MATIC 2022

March 22, 2022

ការប្រកួតកីឡាអេឡិចត្រូនិករដូវកាលទី1 ត្រូវបានបញ្ចប់

កីឡាអេឡិចត្រូនិកវិញ្ញាសារ AK2 2022 League រដូវកាលទី1 ដែលការប្រកួតប្រព្រឹត្តិធ្វើ់ឡើងនៅថ្ងៃទី 19 ដល់ 20 ខែមីនា ឆ្នាំ2022 កាលពីសប្ដាហ៍មុនត្រូវបានបញ្ចប់នៅទីតាំងហាងអ៊ីនធឺណែត CUE CyberGamer ​ក្រោយ​ពី​មាន​ក្រុម​ចូល​រួម​សរុប​ដល់​ទៅ​15 ក្រុម​ធ្វើ​ការ​ប្រកួត​គ្នា។


​ក្រោយ​ពី​ធ្វើ​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​ហើយ ​រដូវ​កាល​ទី​1​នេះ ​ក្រុម​លេខ​1 បាន​ទៅ​លើ Yeaksa OJK ​ក្រុម​លេខ​ 2​បាន​ទៅ​លើ One Last Time ​និង​លេខ​3 បាន​ទៅ​លើ​ក្រុម Secret Battle ​។ ​ដោយ​លទ្ធផល​នេះ​ដែរ ​សម្រាប់​ក្រុម​លេខ​1 ​និង​លេខ​2 ​ក៏​ទទួល​បាន​ឱកាស​ទៅ​ប្រកួត​ពាន​រង្វាន់​ធំអន្តរជាតិ MATIC 2022 ​ផង​ដែរ។

ប្រាក់រង្វាន់ជ័យលាភី AK2 2022 League

  • ដោយជ័យលាភី លេខ 1 ទទួលបបាន 10 000 000 រៀល រួមទាំង 80000 sabay gold
  • ដោយជ័យលាភី លេខ 2 ទទួលបបាន 4 000 000 រៀល រួមទាំង 40000 sabay gold
  • ដោយជ័យលាភី លេខ 3 ទទួលបបាន 40000 sabay gold


សូមមេត្តាអធ្យាស្រ័យទៅកាន់ក្រុមចំណាត់ថ្នាក់លេខ 1 និងលេខ 2 ដោយការប្រកួតអន្តរជាតិ MATIC 2022 ត្រូវបានពន្យាពេលការប្រកួតទៅថ្ងៃទី 14 និង15 ខែឧសភា ឆ្នាំ2022 ដោយមូលហេតុនៃស្ថានភាពជំងឺកូវីត 19 បានកំពុងរីករាលដាននៅប្រទេសចិន ដែលជាប្រទេសដៃគូរសម្រាប់ការប្រកួតអន្តរជាតិ MATIC 2022 នេះផងដែរ។
ដូច្នេះហើយ ប្រទេសដែលចូលរួមក៏បានសម្រេចធ្វើការពន្យាពេលការប្រកួតអន្តរជាតិ MATIC 2022 នេះមួយរយៈសិន។

យើង​ខ្ញុំ​សូម​រក្សា​សិទ្ធ​កែ​ប្រែ​ដោយ​មិន​ចាំ​បាច់​ជូន​ដំណឹង​មុន

សម្រាប់​ព័ត៌មាន​បន្ថែម​ 015 364 168 / 015 294 168

SABAY សូមអគុណ!