៤ ក្រុម​ណាត់​គ្នា​ទៅ Phnom Penh Tower

February 1, 2012

ឆ្លង​កាត់​ការ​ប្រកួត​ជម្រុះ​យ៉ាង​ស្វិតស្វាញ និង​តឹងតែង​បំផុត​អស់​រយៈ​ពេល​ជាង ៦ ខែ ឥឡូវ AK អាច​រក​ឃើញ​ក្រុម​ខ្លាំង​ចំនួន ៤ ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​សម្រាប់​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ កម្មវិធី Cambodian National Championship (CNC) ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ ១៩ វិច្ឆិកា ខាង​មុខ​នេះ នៅ​​អាគារ​ Phnom Penh Tower ស្ថិត​នៅ​​បណ្ដោយ​ផ្លូវ​មុនីវង្ស។តើ​ជើង​ខ្លាំង​ទាំង ៤ នោះ​មាន​ក្រុម​ណា​ខ្លះ​ទៅ? ក្រុម​ទាំង​នោះ​មាន៖ TheHellGate, Team Tono4E, Assasin Zenith និង​ក្រុម SeVen ColoR។

ក្រុម​ SeVen Color

ប្រធាន​ក្រុម Assasin Zenith បាន​បង្ហាញ​ក្ដី​រីករាយ​ដែល​ក្រុម​របស់​ខ្លួន​អាច​សម្រេច​បាន​លទ្ធផល​ដ៏​ គាប់​ប្រសើរ​នេះ។ រូប​គេ​បាន​ឲ្យ​ដឹង​ថា “នេះ​ជា​ការ​ចូលរួម​លើក​ដំបូង​របស់​ក្រុម​សម្រាប់​កម្មវិធី​ប្រកួត​នេះ។ អ្វី​ដែល​ក្រុម​អាច​សម្រេច​បាន​វា​ហួស​ពី​ការ​រំពឹង​ទុក។ យ៉ាង​ណា​មិញ​ ប្រធាន​ក្រុម​រូប​នេះ​យល់​ឃើញ​ថា មុន​នឹង​អាច​ទទួល​ជ័យជំនះ​នេះ​បាន​ ក៏​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ប៉ុន្មាន​ដែរ។

ជាមួយ​ទឹក​មុខ​យ៉ាង​ម៉ឺងម៉ាត់ និង​មើល​ទៅ​មិន​សូវ​រីករាយ​ប៉ុន្មាន​អ្នក​ដឹកនាំ​ក្រុម Koma ChheanMok ដែល​រង​បរាជ័យ​ក្រោម​ថ្វី​ដៃ​ក្រុម Assasin Zenith បាន​ប្រាប់​ថា ការ​ប្រកួត​របស់​ក្រុម​នៅ​ថ្ងៃ​ចុងក្រោយ​នេះ​មិន​សូវ​បាន​ល្អ និង​ខ្វះ​ការ​សហការ​គ្នា។ រូប​គេ​បាន​បញ្ជាក់​ថា សមាជិក​ក្នុង​ក្រុម​ម្នាក់ៗ លេង​អត់​ស៊ី​ចង្វាក់​គ្នា អត់​សូវ​ចេះ​ជួយ​គ្នា​ ដែល​នេះ​ជា​មូលហេតុ​នាំ​ឲ្យ​ចាញ់​គូ​ប្រជែង។

ចំណែក​សមាជិក​ក្រុម SevenColor ដែល​ស្ថិត​ក្នុងតារាង ៤ ក្រុម​ចុងក្រោយ​​ដែល​អាច​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន​ប្ដេជ្ញា​ថា​នឹង​ ធ្វើ​ការ​ប្រឹងប្រែង​បន្ត​ទៀត សម្រាប់​ការ​ប្រកួត​វគ្គ​ចុងក្រោយ​នៅ​ថ្ងៃ​ខាង​មុខ​នេះ​គឺដើម្បី​ធ្វើ​យ៉ាង​ ណា​រក​កៅអី​មួយ​ទៅ​ប្រកួត​នៅ​ម៉ាឡេស៊ី។

សមាជិក​រូប​នេះ​បាន​បញ្ជាក់​ថា “ខ្ញុំ​និង​សមាជិក​ក្នុង​ក្រុម​ទាំង​មូល​ នឹង​ប្រឹង​ហ្វឹកហាត់​បន្ថែម​ទៀត ដើម្បី​ឲ្យ​ធ្វើ​ឲ្យ​ការ​ប្រកួតកាន់​តែ​ល្អ​ជាង​នេះ និង​ជា​ពិសេស​នោះ​គឺ​ចង់​ទៅ​ចូលរួម​ការ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​”។

លទ្ធផល​ ៤ ក្រុម​ចុងក្រោយ​នៅ Cambodian National Championship
Match Date Time Map Team Name Result VS Result Team name
G9 5/11/2011 10h:00 Random TheHellGate 7 vs 2 The Red Night of TRN
G10 5/11/2011 11h:00 Random Call Of Duty 5 vs 9 Team Tono4E
G11 5/11/2011 2h:00 Random Assassin Zenith 9 vs 6 Koma ChheanMok
G12 5/11/2011 3h:00 Random Zxz BanhPret zXz 7 vs 9 SevenColor