ច្បាប់ និងលក្ខខណ្ឌសម្រាប់ការប្រកួត MATIC 2022

May 2, 2022

ការប្រកួត៖

1.ចំនួនអ្នកចូលរួម៖ 5 VS 5

2. របៀបលេងហ្គេម៖ ការប្រកួតគ្រាប់បែក

3. កាលបរិច្ឆេទនៃការប្រកួតដំបូង៖ ថ្ងៃទី 14 និង 15 ខែឧសភា ឆ្នាំ 2022

3. ច្បាប់ចាប់ឆ្នោតជាក្រុម៖

លំដាប់នៃក្រុមត្រូវបានកំណត់ដោយការចាប់ឆ្នោតបែងចែកជាក្រុម A & B ។

ក្រុមទីមួយមកពីប្រទេសនីមួយៗត្រូវបានចាប់ចូលទៅក្នុងពូល A ហើយក្រុមទីពីរនៃប្រទេសដូចគ្នានោះត្រូវបានដាក់ដោយស្វ័យប្រវត្តិទៅក្នុងពូល B ផ្សេងទៀត។ វានឹងមិនកើតឡើងទេ ប្រទេសដូចគ្នាមាន 2 ក្រុមនៅក្នុងពូលតែមួយ។

ថ្ងៃទី 1៖ ជុំ Robin / Best of 1

1. ដើម្បីកំណត់ផ្នែកក្រហម និងខៀវ សំលៀកបំពាក់ និងផែនទីបម្រាមដំបូង ក្រុមទាំងពីរនឹងលេងចាក់កាំបិតនៅផែនទី Huangpu ដែលរៀបចំដោយ Match Official។

2. ក្រុមអ្នកឈ្នះអាចជ្រើសរើសផ្នែក (ក្រុមក្រហម ឬក្រុមខៀវ) ជាលើកដំបូង ក្រុមចាញ់អាចជ្រើសរើស 1 រើសបិទផែនទី និងសំលៀកបំពាក់ជាលើកដំបូង។

3. ភាគីក្រុមនឹងប្តូរដោយស្វ័យប្រវត្តិរាល់ជុំ។

4. វីធីនៃការរើសបិទផែនទី ៖ 1-2-1

A) ភាគីឈ្នះជុំកាំបិតមានជម្រើសដំបូងដើម្បីជ្រើសរើសពណ៌ក្រុម (ខៀវ/ក្រហម) និងរើសបិទផែនទី មួយ (1)។

B) ភាគីចាញ់ជុំកាំបិត នឹងជ្រើសរើសបិទផែនទី ពីរ (2) វិញ និងជ្រើសរើសសំលៀកបំពាក់

C) ភាគីឈ្នះជុំកាំបិតនឹងជ្រើសរើសបិទផែនទី មួយ (1) ចុងក្រោយ ។

D) ផែនទីចុងក្រោយដែលនៅសល់ គឺជាផែនទីការប្រកួត។

5. ភាគីក្រុមនឹងប្តូរដោយស្វ័យប្រវត្តិរាល់ជុំ

6. ការអោយពិន្ទុនៃការប្រកួត៖

ចំណាំ៖ ក្រុមដំបូងដែលទទួលបាន 5 ពិន្ទុមុន នឹងត្រូវបានចាត់ទុកថាជាអ្នកឈ្នះ។

ការអោយពិន្ទុ៖

5:0 អ្នកឈ្នះទទួលបាន 5 ពិន្ទុ អ្នកចាញ់ទទួលបាន 0 ពិន្ទុ

5:1 អ្នកឈ្នះទទួលបាន 5 ពិន្ទុ អ្នកចាញ់ទទួលបាន 1 ពិន្ទុ

5:2 អ្នកឈ្នះទទួលបាន 5 ពិន្ទុ អ្នកចាញ់ទទួលបាន 2 ពិន្ទុ

5:3 អ្នកឈ្នះទទួលបាន 5 ពិន្ទុ អ្នកចាញ់ទទួលបាន 2 ពិន្ទុ

5:4 អ្នកឈ្នះទទួលបាន 4 ពិន្ទុ អ្នកចាញ់ទទួលបាន 3 ពិន្ទុ

* Play – ការប្រកួតសរុបដែលបានលេង

* Winning/Losing Rounds – ពិន្ទុជុំសរុបដែលទទួលបាន ពីការប្រកួតនីមួយៗ

* Win/Lose Match – ការប្រកួតសរុបនៃការឈ្នះ / ចាញ់ ពី 3 ប្រកួត

តើ​ធ្វើ​ដូចម្តេច​ដើម្បី​ឈាន​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​?

– ពីរក្រុម (2) ដែលទទួលបានពិន្ទុសរុបខ្ពស់ក្នុងពូល។

– ប្រសិនបើពិន្ទុសរុបដូចគ្នា ក្រុមដែលមានជុំឈ្នះច្រើននឹងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

– ប្រសិនបើមានក្រុមចំនួន 2 ជាប់គ្នា ដូច្នេះនឹងត្រូវ Head to Head ពីក្រុមទាំងពីរដើម្បីសម្រេចចំណាត់ថ្នាក់។

ថ្ងៃទី 2៖ វគ្គប្រកួត Playoff/Semi Final និង Final (BEST OF 3)

1. សម្រាប់ការប្រកួតមានចំនួន 3 ជុំ( Round )ក្នុងការប្រកួតនីមួយៗក្រុមដែលទទួលបាន 3 ពិន្ទុមុននឹងត្រូវបានចាត់ទុកថាជាអ្នកឈ្នះ ហើយនៅពេលប្រកួតឈ្នះ 2 Map មុនចាត់ទុកថាជាអ្នកឈ្នះ។

2. ក្រុមទាំង 2 នឹងប្តូរពណ៌ដោយស្វ័យប្រវត្តិរាល់ជុំ។

3. ដើម្បីកំណត់ពណ៌ក្រហម ឬខៀវ សំលៀកបំពាក់ និងរើសផែនទីមុន​ ក្រុមទាំង 2 នឹងលេង Melee Kill នៅលើផែនទី Huangpu Terminal រៀបចំដោយអាជ្ញាកណ្តាល។

4. ក្រុមដែលឈ្នះ Melee Kill អាចរើសពណ៌ ក្រហម ឬខៀវ មុន។  ក្រុមចាញ់អាចជ្រើសរើសសំលៀកបំពាក់នៃការប្រកួត។

5. វិធីនៃការរើសផែនទី៖

A) ក្រុមដែលឈ្នះ Melee Kill មានសិទ្ធិជ្រើសរើសពណ៌ ខៀវ ឬក្រហម និងបិទផែនទីប្រកួត 1។

B) ក្រុមដែលចាញ់ Melee Kill មានសិទ្ធិជ្រើសរើសសំលៀកបំពាក់នៃកាប្រកួត និងបិទផែនទីប្រកួត 1។

C) ក្រុមដែលឈ្នះ Melee Kill មានសិទ្ធិជ្រើសរើសផែនទីប្រកួតទី 1 ។

D) ក្រុមដែលចាញ់ Melee Kill មានសិទ្ធិជ្រើសរើសផែនទីប្រកួតទី 2។

E) ផែនទីដែលនៅសល់ 1 នឹងក្លាយជាផែនទីប្រកួតចុងក្រោយដោយស្វ័យប្រវត្តិ។

F) ពណ៌ក្រុមប្រកួតនឹងត្រួវផ្លាស់ប្តូរទៅតាមផែនទីនីមួយៗ។

6. ក្រុមដែលឈ្នះនឹងឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ ។

7. ក្រុម​ដែល​ចាញ់​នឹង​ទៅ​យកលេខ 3​ ។

ផែនទី MAP៖

ផែនទីប្រកួតមានចំនួន 5 

សព្វាវុធ Weapon និងសម្ភារៈ:

8 Star Weapon

Sniper Weapon

7 Star Weapon

Pistol & Sub Gun

Melee

Throwable

Suit

Deco

Tool

Dance Card

ច្បាប់ និងបទប្បញ្ញត្តិនៃការប្រកួត

1. អ្នកតំណាង/កីឡាករប្រទេសនីមួយៗត្រូវចូលត្រួតពិនិត្យជាមួយប្រទេសម្ចាស់ផ្ទះ 30​ ​ទៅ 40 នាទីមុនពេលការប្រកួតចាប់ផ្តើម។

2. ក្រុមប្រកួតប្រចាំប្រទេសនីមួយៗ ត្រូវចូលរួមការប្រកួតនៅក្នុងទីតាំងប្រកួតតែមួយ ដោយមានកម្មវិធី QQ/ Dingtallk /ឬកម្មវិធីវិឌីអូណាមួយ ដើម្បីបង្ហាញការផ្សាយផ្ទាល់របស់ខ្លួនទៅអោយប្រទេសដ៏ទៃបានឃើញ​ នៃការប្រកួតនិងរក្សារកាប្រកួតដោយយុត្តិធម៌ត្រឹមត្រូវ។

3. មុនពេលការប្រកួតចាប់ផ្តើម ក្រុមនីមួយៗត្រូវណែនាំប្រធានក្រុមរបស់ខ្លួនទៅកាន់អាជ្ញាកណ្តាល (Match Marshal) ។ ប្រធានក្រុមត្រូវតែជាមនុស្សដូចគ្នាក្នុងអំឡុងពេលប្រកួតទាំងអស់។ ប្រធានក្រុម/អ្នកគ្រប់គ្រងក្រុម គឺជាអ្នកទទួលខុសត្រូវក្នុងការប្រកួត។ តម្រូវអោយមានអ្នកសម្របសម្រួលដើម្បីនិយាយជាមួយប្រធានក្រុម/អ្នកគ្រប់គ្រងក្រុមក្នុង អំឡុងពេលប្រកួត។

4. កីឡាករមិនត្រូវចាកចេញពីការប្រកួតដោយគ្មានការអនុញ្ញាតពី អាជ្ញាកណ្តាល (Match Marshal) អាជ្ញាកណ្តាល មានសិទ្ធិនឹងបញ្ឈប់ការប្រកួតបើមានករណីខាងលើកើតឡើង។

5. កីឡាករត្រូវបានហាមឃាត់ពីការមើលងាយ និងជេរប្រមាថទៅលើគូប្រកួត និងអាជ្ញាកណ្តាល (Match Marshal)។ ក្នុងករណីកីឡាករមានអាកប្បកិរិយា​​​ និងសំដឺមិនសមរម្យ នោះអាជ្ញាកណ្តាល (Match Marshal) មានសិទ្ធិដកកីឡាករនោះចេញពីក្រុមប្រកួត ហើយគណៈកម្មាធិការរៀបចំការប្រកួតនឹងសម្រេច ថាតើត្រូវដាក់ពិន័យបន្ថែមអ្វីទៀត ចំពោះទង្វើមិនត្រឹមត្រូវនេះ ក្រោយចប់ការប្រកួត។

6. ប្រសិនបើកីឡាករមានការជំទាស់ណាមួយទៅលើការប្រកួត ឬវិញ្ញាសារប្រកួត សូមលើកឡើងមុនការប្រកួតចាប់ផ្តើម។ នៅពេលដែលពីការប្រកួតចាប់ផ្តើមហើយ អាជ្ញាកណ្តាល (Match Marshal) និងគណៈកម្មាធិការរៀបចំការប្រកួត នឹងមិនទទួលយកការជំទាស់អំពីការប្រកួត ឬវិញ្ញាសារប្រកួតឡើយ។

ប្រសិនបើមានបញ្ហានៅពាក់កណ្តាលការប្រកួត កីឡាករតម្រូវអោយរាយការណ៍ទៅប្រធានក្រុម/អាជ្ញាកណ្តាល (Match Marshal)។

7. ក្រុមប្រកួតត្រូវប្រកាស់ឈ្មោះកីឡាករប្រកួត 5 នាក់មុនការប្រកួតចាប់ផ្តើម ក្រុមប្រកួតមិនអាចផ្លាស់ប្តូរកីឡាករក្នុងអំឡុងពេលប្រកួតបានឡើយ (ប្រសិនបើមានឧបទ្ទវហេតុកើតឡើងភ្លាមៗ អាជ្ញាកណ្តាល (Match Marshal)នឹងធ្វើការសម្រេចទៅលើករណីនេះ)។

8. ក្នុងការប្រកួតនីមួយៗត្រូវមានៈ

a) កីឡាករ (5) នាក់មកពីប្រទេស A និងកីឡាករ (5) នាក់មកពីប្រទេស B ។

b) អាជ្ញាកណ្តាល (Match Marshal) (១) មកពីប្រទេសចូលរួម ដើម្បីកត់ត្រាពិន្ទុ និងសង្កេតមើលការប្រកួត។

c) អ្នកសង្កេតការផ្សាយផ្ទាល់ 1 នាក់ (ប្រសិនបើការប្រកួតផ្សាយផ្ទាល់)។

9.អ្នកសម្របសម្រួលមកពីប្រទេសម្ចាស់ផ្ទះ នឹងទាក់ទងជាមួយប្រធានក្រុម/អ្នកគ្រប់គ្រង ក្រុមនីមួយៗ ប្រសិនបើមានបញ្ហាណាមួយកើតឡើងក្នុងអំឡុងពេលប្រកួត។

10. ការហាមឃាត់អំឡុងពេលប្រកួត៖

a) កីឡាករតម្រូវអោយរៀបចំសំភារៈ និង ឧបករណ៍ផ្ទាល់ខ្លួនអោយរួចរាល់ក្នុងរយៈពេល 15 នាទីនៃការប្រកួត។ ត្រូវពិនិត្យមើលសំភារៈ និង ឧបករណ៍មានដំណើរការធម្មតាដើម្បីកុំអោយមានបញ្ហាយឺតយ៉ាវ លើកលែងតែការពន្យារពេលដោយបណ្តាលមកពីការផ្សាយផ្ទាល់ ឬបញ្ហាបច្ចេកទេស។ ប្រសិនបើកីឡាករត្រូវបានគេរកឃើញថាមានចេតនាពន្យារពេលការប្រកួត នោះអាជ្ញាកណ្តាល (Match Marshal) មានសិទ្ធិក្នុងការបញ្ចប់ការប្រកួតរបស់ក្រុមនោះ។

b) ក្រុមប្រកួតទាំងអស់ត្រូវហាមឃាត់យ៉ាងតឹងរឹងក្នុងការប្រើ Bug ឬ exploit ក្នុងការប្រកួត ប្រសិនបើមានកើតឡើង នោះក្រុមនឹងត្រូវពិន័យដោយផ្ទាល់។ ការលេងដើរមុន 5 វិនាទី៖ ប្រសិនបើកីឡាករណាម្នាក់លេងដើរមុន 5 វិនាទី នោះក្រុមរបស់ខ្លួននឹង​ចាញ់ 1 ពិន្ទុក្នុងការប្រកួតនោះ។

c) ការប្រើប្រាស់ Hack/Cheating tool ត្រូវបានហាម់ឃាត់ ប្រសិនបើរកឃើញថាក្រុមប្រើប្រាស់ Hack/Cheating tool នោះនឹងត្រូវអោយចាញ់ក្នុងការប្រកួតតែម្តង។ បន្ទាប់ពីការព្រមានលើកទី 1 ហើយក្រុមនៅតែប្រើប្រាស់ Hack/Cheating tool ម្តងទៀត ក្រុមនោះនឹងត្រូវដកសិទ្ធិពីការប្រកួត MATIC 2022។

d) ក្នុងរយៈពេល 5 វិនាទីនៃការចូលផែនទីប្រកួតនីមួយៗ ប្រសិនបើមានការកើតឡើងអេក្រង់ខ្មៅ ឬការលោតចេញពីហ្គេម (ល) ប្រធានក្រុម/អ្នកគ្រប់គ្រងក្រុមត្រូវជូនដំណឹងដល់អាជ្ញាកណ្តាល (Match Marshal)/អ្នកសម្របសម្រួលឱ្យផ្អាក និងរៀបចំកាប្រកួតឡើងវិញ។

e) ប្រសិនបើកីឡាករជួបប្រទះបញ្ហាណាមួយ ដោយមិនបានផ្តល់សញ្ញា ឬប្រាប់ទៅ អាជ្ញាកណ្តាល (Match Marshal) មុនការប្រកួតដល់នាទី 1:30 នោះការប្រកួត នឹងត្រូវបន្តរហូតដល់ជុំបន្ទាប់។

f) បន្ទាប់ពីការចាប់ផ្តើមជុំបន្ទាប់ ហើយកីឡាករនៅតែមានបញ្ហាដដែល នោះការប្រកួត នឹងត្រូវបានបញ្ឈប់ជាបណ្តោះអាសន្នរហូតដល់បញ្ហាត្រូវបានដោះស្រាយ ហើយពិន្ទុនឹងត្រូវគិតបន្តយោងទៅតាមការប្រកួតចុងក្រោយ។

g) ប្រសិនបើមានកីឡាករបាន Disconnect ក្នុងអំឡុងពេលប្រកួត៖

1. កីឡាករដែលបាន Disconnect គឺនៅមានជីវិត៖ ពិន្ទុដែលកំពុងប្រកួតនឹងត្រូវបានផ្អាក ហើយចាប់ផ្តើមការប្រកួតឡើងវិញជាមួយនឹងពិន្ទុកំពុងប្រកួត

2. កីឡាករដែលបាន Disconnect​​ តួអង្គបានស្លាប់ហើយ៖ ការប្រកួតនឹងនៅលេងបន្ត។
3. កីឡាករដែលនៅមានជីវិត មានការ Disconnect​​ ប៉ុន្តែបានដាក់ C4 រួច ឬចូលនាទី 2:00 នោះការប្រកួតនៅតែបន្ត។

11. អ្នកលេងត្រូវបានហាមឃាត់មិនឱ្យបំពានលើបទប្បញ្ញត្តិខាងលើ។ អាជ្ញាកណ្តាល (Match Marshal)​ ត្រូវមានសិទ្ធិសំរេចសេចក្តីចុងក្រោយទៅលើចំណុចខាងលើ។

12. ក្រុមនឹងត្រូវបានប្រកាសថាចាញ់ដោយគ្មានលក្ខខណ្ឌក្នុងការប្រកួតនីមួយៗ ប្រសិនបើហេតុការណ៏ និងករណីទាំងនេះកើតឡើង៖

a) ប្រសិនបើក្រុមមកយឺត ឬរៀបចំយឹត 15 នាទីបន្ទាប់ពីការហៅអោយចូលប្រកួត នោះ ក្រុមដែលពាក់ព័ន្ធនឹងចាញ់ការប្រកួតនោះ និងការប្រកួតបន្ទាប់ទៀត ប្រសិនបើបញ្ហានេះបានកើតឡើងច្រើនដង។

b) ប្រសិនបើក្រុមមកយឺតឬរៀបចំយឹត 30 នាទី​ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ នោះក្រុមនឹងត្រូវ ត្រូវដកសិទ្ធិចេញពីការប្រកួត។

13. សិទ្ធិប្រើប្រាស់រូបថត រូបភាព ការផ្សព្វផ្សាយ ការចាក់ឡើងវិញ និងធនធានផ្សេងទៀតដែលបង្កើតឡើងដោយក្រុមកីឡាករដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ គឺជាកម្មសិទ្ធិរបស់ CIB/Kingsoft ហើយក្រុមកីឡាករទាំងអស់ត្រូវតែទទួលស្គាល់និងយល់ព្រម មុនពេលចូលរួមប្រកួត។

រង្វាន់៖

ជើងឯកលេខ1                      ទទួលបាន 40,000,០០០ រៀល

ជើងឯករង                          ទទួលបាន 20,000,០០០ រៀល

ជើងឯករងទី2                       ទទួលបាន 10,000,០០០ រៀល

ចំណាត់ថ្នាក់លេខ 4 ដល់ 8       ទទួលបាន 1,200,០០០ រៀល

រង្វាន់សរុប៖ 80,០០០,០០០ រៀល

សំគាល់ សម្រាប់ប្រាក់រង្វាន់ដែលទទួលបាន គឺប្រទេសជាម្ចាស់ផ្ទះមានការកាត់ទៅលើពន្ធ 10% ។

យើង​ខ្ញុំ​សូម​រក្សា​សិទ្ធ​កែ​ប្រែ​ដោយ​មិន​ចាំ​បាច់​ជូន​ដំណឹង​មុន

សម្រាប់​ព័ត៌មាន​បន្ថែម​ 015 364 168 / 015 294 168

SABAY សូមអគុណ