អបអរសាទរដល់កីឡាករកម្ពុជា AK2 MATIC 2022

May 16, 2022

MATIC 2022

ការប្រកួតកីឡាអេឡិចត្រូនិក AK2 MATIC 2022 បានប្រព្រឹត្តិនៅថ្ងៃទី 14 និង 15 ខែឧសភា ឆ្នាំ2022 បានបញ្ចប់សព្វគ្រប់ទៅ ដោយមានការចូលរួមពីបណ្ដារប្រទេសចំនួន 4 មានៈ ប្រទេស ម៉ាឡេស៊ី ( ជាម្ចាស់ផ្ទះ ) កម្ពុជា ថៃ និង ចិន ដោយមានក្រុមកីឡាករប្រកួតចំនួន 8 ក្រុមផងដែរ។
ជាការពិតណាស់ វិញ្ញាសារ AK2 MATIC 2022 ជាវិញ្ញសារមួយដែរជាការប្រកួតអន្តរជាតិ ដោយក្រុមនីមួយៗសុទ្ធសឹងតែខិតខំប្រឹងប្រែង និងបញ្ចេញអស់ពីសមត្ថភាព ហើយបានកំណត់គោលដៅរបស់ពួកគេក្នុងការដណ្ដើមយកជ័យលាភីជូនប្រទេសរបស់ខ្លួន។


ខាងក្រោមនេះជារូបជ័យលាភីរបស់ក្រុមកីឡាករកម្ពុជាទាំង 2ក្រុម

សូមចូលរួមអបអរសាទរ ស្វាគមន៍ទៅកាន់ក្រុមកីឡាករកម្ពុជា កីឡាអេឡិចត្រូនិក AK2 MATIC2022
One Last Time ជ័យលាភីលេខ 1 និង Yeaksa OJK ជ័យលាភីលេខ 2 ។

CAMBODIA ជ័យលាភីលេខ1 One Last Time (Champion) 40 000 000រៀល
CAMBODIA ជ័យលាភីលេខ2 Yeaksa OJK (1st Runner up) 20 000 000រៀល
MALAYSIA ជ័យលាភីលេខ3 Clown5 (2nd Runner up) 10 000 000រៀល


ពិតណាស់ ការប្រកួតធ្វើឡើងជាលក្ខណៈ Online ដែលមានទីតាំងនៅហាងអុីធឺណែត CUE CyberGamer កម្ពុជាយើងអាចធ្វើបានដោយជោគជ័យក្នុងការប្រកួតអន្តរជាតិមួយនេះ។

ក្រុមហ៊ុន SABAY មានក្ដីរំភើបរីករាយ និងត្រេកអរដែលក្រុមកីឡាករកម្ពុជា ទទួលបានភាពជោគជ័យ ក្នុងលិទ្ធផលយ៉ាងល្អជូនប្រទេសកម្ពុជា ហើយក៏សង្ឃឹមថាកីឡាករទាំងអស់ និងខិតខំបន្ថែមទៀតក្នុងការប្រកួតវិញ្ញសារក្រោយៗទៀត។
សូមអគុណ។

ប្រាក់រង្វាន់

ជើងឯកលេខ1                      ទទួលបាន 40,000,០០០ រៀល

ជើងឯករង                          ទទួលបាន 20,000,០០០ រៀល

ជើងឯករងទី2                       ទទួលបាន 10,000,០០០ រៀល

ចំណាត់ថ្នាក់លេខ 4 ដល់ 8       ទទួលបាន 1,200,០០០ រៀល

រង្វាន់សរុប៖ 80,០០០,០០០ រៀល

សំគាល់៖ សម្រាប់ប្រាក់រង្វាន់ដែលទទួលបាន គឺប្រទេសជាម្ចាស់ផ្ទះមានការកាត់ទៅលើពន្ធ 10% ។


យើង​ខ្ញុំ​សូម​រក្សា​សិទ្ធ​កែ​ប្រែ​ដោយ​មិន​ចាំ​បាច់​ជូន​ដំណឹង​មុន

សម្រាប់​ព័ត៌មាន​បន្ថែម​ 015 364 168 / 015 294 168

SABAY សូមអគុណ