ស្វាគមន៍មកកាន់ AK2 2022 League
ដោយសារតែមានការទន្ទឹងរង់ចាំអស់រយៈពេលយ៉ាងយូរ AK2 Online នៅពេលនេះ បានពាំនាំមកនៅការប្រកួត AK2 2022 League ដែលជាការប្រកួតស្វែងរកពិន្ទុសន្សំទៅកាន់ Clan របស់ខ្លួន ចាប់តាំងពីសប្ដាហ៍ទី1 រហូតដល់ សប្ដាហ៍ទី8 ។
សម្រាប់ AK2 Online ថ្ងៃនេះបានដាក់បង្ហាញចេញនៅបទបញ្ជាការប្រកួតAK2 2022 Leagueដល់កីឡាករ និងប្រិយមិត្ត AK2 ទាំងអស់អោយបានយល់ដឹងពីបទបញ្ជាដែលបានចងក្រងរួចដែលមាននៅខាងក្រោម៖
បទបញ្ជាការប្រកួត AK2 2022 League
1.លក្ខខណ្ឌកីឡាករ
1.1. ក្រុមចូលរួម
សម្រាប់ក្រុមដែលត្រូវបានចូលរួមគឺជាក្រុមដែលមានលក្ខណៈគ្រប់គ្រាន់ដែលមានភាព ច្បាស់លាស់ក្នុងនោះត្រូវបានកំណត់យ៉ាងច្បាស់ពីអំពីក្រុមរបស់ខ្លួននិងសមាជិករបស់ខ្លួន។ ក្រុមដែលអាចចូលរួមត្រូវបានកំណត់ចំនួនក្រុមក្នុងការប្រកួតតាមការកំណត់របស់អ្នករៀបចំការប្រកួតឬ តាមការកំណត់ដែលមានប្រកាសអំពីចំនួនកំណត់នៃក្រុម ដែលអាចមកចូលរួមការប្រកួតបាន។
សម្រាប់ 16 ក្រុមដែលមានសិទ្ធិចូលរួមការប្រកួត ក្រុមហ៊ុន សប្បាយ បានឧបត្ថមជាទឹកប្រាក់ចំនួន20ម៉ឺនរៀល (50 ដុល្លារអាមេរិក) ក្នុងមួយរដូវកាល។
1.2. សមាជិកក្រុម
- គ្រប់កីឡាករ ឬគ្រូបង្វឹក ត្រូវធ្វើការចុះឈ្មោះអំពីតួនាទីរបស់ខ្លួន។
- សមាជិកក្រុមអាចមានចំនួន.8នាក់មកកាន់ការប្រកួតក្នុងនោះត្រូវបានកំណត់សមាជិក ម្នាក់ជាប្រធានក្រុមឬអាចហៅជាភាសាអង់គ្លេសបានថា(CaptainTeam)។
- សមាជិកក្រុមចំនួន 8នាក់ ត្រូវមានកីឡាករ 5នាក់ បំរុង 2នាក់ គ្រូបង្វឹក1នាក់។
- កីឡាករទាំងអស់ត្រូវមកធ្វើការចុះឈ្មោះ ដោយភ្ជាប់ជាមួយនូវឯកសារស្គាល់មីខ្លួន ដើម្បីបញ្ជាក់សមាសភាពកីឡាករនិមួយៗ។
- ក្នុងចំណោមកីឡាករទាំងអស់អាចជ្រើសរើសកីឡាករណាម្នាក់ជាប្រធានក្រុម ក្នុងករណីគ្មានគ្រូបង្វឹក។
- ក្នុងករណីដែលកីឡាករមិនមានគ្រូបង្វឹក នោះប្រធានក្រុមអាចជាកីឡាករចូលរួមប្រកួត ឬអាចធ្វើជាឈរពីក្រោយបញ្ជារក្រុមរបស់ខ្លួនបាន ។
- សមាជិកក្រុមមិនអាចផ្លាស់ប្តូរ ដាក់បន្ថែមបានទេនៅពេលដែលប្រកាសសមាជិករួចរាល់។
- គ្រូបង្វឹកមានសិទ្ធិឈរនៅទីតាំងប្រកួតបាន។
- គ្រូបង្វឹក និងប្រធានក្រុម អាចនិយាយជាមួយកីឡាករក្នុងពេលប្រកួតត្រឹមតែ 15វីនាទីដំបូង នៃ3នាទីរបស់ការប្រកួតជុំនីមួយៗ។
- គ្រូបង្វឹក និងប្រធានក្រុម អាចនិយាយជាមួយកីឡាករបើសិនជាមានបញ្ហារលោតចេញ (Disconnect)។
- គ្រូបង្វឹកមិនអាចចូលរួមប្រកួតបានទេ
1.3. ឈ្មោះរបស់ក្រុម
សម្រាប់ឈ្មោះក្រុមតម្រូវអោយសមាជិកទាំងអស់កំណត់អំពីឈ្មោះក្រុមអោយបានច្បាស់លាស់រួចប្រធានក្រុមត្រូវរាយការណ៍ឬប្រាប់ទៅកាន់ភ្នាក់ងាររៀបចំការប្រកួតអោយបានច្បាស់ដើម្បីអោយ ពួកគាត់ទទួលយកនិងរក្សាឈ្មោះរបស់ខ្លួនដាក់បញ្ចូលទៅក្នុងការប្រកួតនោះ។
1.4. ឈ្មោះរបស់កីឡាករ
កីឡាករទាំងអស់ត្រូវតែមានឈ្មោះពិតប្រាកដដែលភ្ជាប់ជាមួយលិខិតឬឯកសារបញ្ជាក់យ៉ាង ច្បាស់លាស់អំពីសាមីខ្លួនរីឯឈ្មោះសម្រាប់តួអង្គក៏ត្រូវសរសេរបញ្ជាក់អោយច្បាស់ផងដែរទៅកាន់ ភ្នាក់ងាររៀបចំការប្រកួតមុនពេលការប្រកួតមកដល់។
1.5. អាយុរបស់កីឡាករ
អាយុត្រូវបានកំណត់ដែលអាចចូលរួមបានគឺ.16ឆ្នាំគិតត្រឹមពេលប្រកួត។ប្រធានក្រុមនិង កីឡាករទាំងអស់ត្រូវស្ថិតក្នុងវ័យដែលបានកំណត់ដើម្បីមានសិទ្ធិចូលមកកាន់ការប្រកួត។
1.6. រូបសម្គាល់ក្រុម ឬស្លាកសញ្ញាសម្គាល់របស់ក្រុមនីមួយៗ
រូបសម្គាល់ក្រុមដែលយើងអាចហៅជាភាសាអង់គ្លេសថា (Logo team) ដែលវាអមភ្ជាប់ជាមួយឈ្មោះក្រុម និងសមាជិកដែលអាចបញ្ជាក់បានថា ក្រុមនោះមានសិទ្ធពេញ លេញក្នុងការប្រកួត។រូបសម្គាល់ក្រុមត្រូវកំណត់អោយបានត្រឹមត្រូវមិនអាចយករូបណាដែលខុសពីគោលការណ៍ហាមឃាត់ឡើយ។
ដូចជាៈ
- រូបអាសអាភាស
- រូបស្លាកសញ្ញាពាណិជ្ជកម្មផ្សេងៗរបស់គេមកដាក់ជារបស់ខ្លួន
- រូបបង្ហាញពីសកម្មភាពមើលងាយ
- រូបអក្សរផ្សេងៗដែលអាចសន្មត់បានថាជាការមើលងាយ។
2. អំពីការប្រកួត
កាលបរិច្ឆេទថ្ងៃប្រកួត AK2 2022 League រដូវកាលទី1 ថ្ងៃទី 19 ដល់ថ្ងៃទី20 ខែមីនា ឆ្នាំ2022
កាលបរិច្ឆេទថ្ងៃប្រកួត AK2 2022 League រដូវកាលទី2 ថ្ងៃទី 18 ដល់ថ្ងៃទី19 ខែមិថុនា ឆ្នាំ2022
2.1.ព័ត៌មាននៃការប្រកួត
ការប្រកួតមាន 4 រដូវកាល ដោយក្នុងរដូវកាលនីមួយបែងចែកចេញជា ២ លក្ខខណ្ឌសម្រាប់ការប្រកួត ដោយមាន លក្ខខណ្ឌការប្រកួត Online Team Challenge និងលក្ខខណ្ឌការប្រកួត AK2 2022 League។
2.2. លក្ខខណ្ឌការប្រកួត Online Team Challenge
- ការប្រកួត Online Team Challenge គឺតម្រូវអោយលេងនៅក្នុងសេវាកម្សាន្ត AK2 ដែលលេងចាប់ពីម៉ោង 1រសៀល រហូតដល់ ម៉ោង 6ល្ងាច ដើម្បីសន្សំពិទ្ទុឡើងមកលេងនៅវគ្គចាប់ពូល AK2 2022 League ។
- សំរាប់រដូវកាលនីមួយៗគឺយកក្រុមដែលចូលរួមចំនួន 16 ក្រុម។
- តម្រូវអោយមាន កុំព្យូទ័រ និងសម្ភារៈប្រកួតដោយខ្លួនឯង ។
2.3. លក្ខខណ្ឌការប្រកួត AK2 2022 League
- 16ក្រុមដែលជាប់នៅក្នុងការប្រកួត Online Team Challenge គឺមានសិទ្ធិឡើងមកលេងការប្រកួត AK2 2022 League។
- ការប្រកួត AK2 2022 League ដែលត្រូវបានបែងជាចេញជា 4 រដូវកាល
- ការប្រកួត AK2 2022 League មាន 16 ក្រុម ដោយការប្រកួតនេះមានការសន្សំពិន្ទុដើម្បីឡើងទៅការប្រកួតជម្រុះជើងឯក ក្រុមដែល
ជាជ័យលាភីលេខ 1 និងជើងឯករងទាំង ពីរទៀតក្នុងរដូវកាលទី1ដល់ទី4 អាចមានឈ្មោះប្រកួតស្វ័យប្រវត្តិក្នុងរដូវកាលបន្ទាប់ ជាមួយ 13ក្រុមផ្សេងទៀត។ - ក្រុមតម្រូវអោយចុះឈ្មោះក្រុមនិងសមាជិកជាមួយអ្នករៀបចំការប្រកួត។
- ក្រុមប្រកួតទាំងអស់ត្រូវប្រើតួអង្គខ្លួនឯងដែលមានកម្រិតចាប់ពី 80 ឡើងទៅ។
- ការបោះកាក់សំរាប់ការប្រកួត : ក្រុមដែលឈ្នះការបោះកាក់អាចរើសយក Pick និង Ban map មុនឬរើសពណ៌មុន ។
2.4. ផែនទីនៃការប្រកួត
សម្រាប់ការប្រកួតលើកីឡាអេឡិចត្រូនិក.AK2.Online.ការដាក់ផែនទីវាជាការចាំបាច់សម្រាប់យកមកធ្វើការប្រកួតដោយផែនទីទាំងនោះសុទ្ធសឹងតែជាផែនទីដែលត្រូវបានកំណត់យកមករៀបចំប្រកួត ដោយត្រូវបានសម្រេចពីភ្នាក់ងារក្រុមការងាររៀបចំការប្រកួតរួចជាស្រេច ហើយក៏មានការអនុវត្តសាកល្បង ( Testing ) រួចរាល់មុននិងសម្រេចយកផែនទីនោះមកដាក់បញ្ជូលជាផែនទីជាក់លាក់សម្រប់កីឡាករប្រកួត។
ការបោះកាក់ និងការបិទផែនទីមិនយកមកប្រកួត ( Ban Maps )
នៅពេលបោះកាក់ អ្នកឈ្នះមានសិទ្ធិក្នុងការជ្រើសរើស ពណ៌ ឬជ្រើសរើសការបិទផែនទីមុន ( Ban Maps )
-ក្បួនបិទ ( Form Ban Map): 1- 2 – 1 – 1 – 1 ហើយផែនទីចុងក្រោយជាផែនទីដែលយកមកធ្វើការប្រកួត។
-ក្បួនបិទផែនទី BO3 : (A)Ban 1, (B)Ban 1, (A)PIck 1, (B)Pick1 , (A)Ban 1,(B)Ban 1, ហើយផែនទីចុងក្រោយជាផែនទីដែលយកមកធ្វើការប្រកួតទី3 ។
2.5.សម្ភារៈនៃប្រកួត
សំគាល់ ( សម្រាប់សម្ភារៈដែលមាននៅក្នុងបទបញ្ជា និងច្បាប់នៃការប្រកួតត្រូវបានអនុញ្ញាតអោយប្រើប្រាស់ក្នុងការប្រកួត ចំណែកឯសម្ភារៈដែលមិនមាននៅក្នុងការកំណត់របស់បទបញ្ជា និងច្បាប់នៃការប្រកួត គឺមិនត្រូវបានអនុញ្ញាតអោយប្រើប្រាស់ឡើយ។ )
2.6.សម្ភារៈប្រកួតរបស់កីឡាករ
រាល់សម្ភារៈប្រកួតដែលអាចយកមកធ្វើការប្រកួតបាន តម្រូវអោយសម្ភារៈទាំងនោះ ត្រូវឆ្លងកាត់ការត្រួតពិនិត្យពីមន្ត្រីរៀបចំការប្រកួតជាមុនសិន។
សម្ភារៈដែលយកមកប្រកួតអាចមានដូចជាៈ Mouse, Keyboard, Handset, Mousepad ។ ចំពោះសម្ភារៈដទៃទៀតពុំអនុញ្ញាតឡើយ។
3. ច្បាប់នៃការប្រកួត ឬបទបញ្ជាការប្រកួត
- សព្វាវុធទាំងអស់មិនអនុញ្ញាតអោយដាក់បន្ថែមត្បូង (Gun Soul) និងសត្វចិញ្ចឹម (Pet)ឡើយ។
- កីឡាករទាំងអស់ត្រូវអាចដើរបាននៅនាទី 2:55
- មានចេតនា ប្រើប្រាស់កំហុសផែនទី (Map Bug) នឹងត្រូវបណ្តេញចេញពីការប្រកួត ឬអាចកំណត់អោយក្រុមនោះធ្លាក់ពីការប្រកួតតែម្ដង។
- ប្រសិនបើកីឡាករទាំងអស់មិនអាចបញ្ចប់ដោយសារតែហេតុផលដោយអចេតនា និងមិនបានរំពឹងទុក ដូចជា Server ឈប់ដំនើរការ ឬគាំង ពិន្ទុជុំនោះនឹងត្រូវបានបោះបង់ និងការប្រកួតត្រូវចាប់ផ្តើមឡើងវិញ។
- បើសិនជា កីឡាករមានបញ្ហា (ស្ថានភាពកាយសម្បទា) មិនអាចបន្តការប្រកួត អ្នករៀបចំ នឹងមិនទទួលខុសត្រូវទេ។
- ប្រសិនបើសមាជិកក្រុមមិនគ្រប់ចំនួន 5នាក់ទេ នោះត្រូវកំណត់ចាញ់ដោយស្វ័យប្រវត្តិ។
- ក្នុងអំឡុងពេលនៃការប្រកួត ការប្រើប្រាស់ Hacks, Bugs, និងThird Party Tools ត្រូវបានហាមឃាត់ ។ បើពិនិត្យឃើញ ក្នុងករណីនោះមានក្រុមណាដែលបានលួចប្រើប្រាស់ក្រុមនោះ នឹងត្រូវបានបញ្ឈប់ការប្រកួត និងអោយធ្លាក់ពីការប្រកួតដោយស្វ័យប្រវត្តិ។
- អ្នកប្រកួតអាចប្រើប្រាស់សម្ភារៈប្រកួតផ្ទាល់ខ្លួនបានដូចជា Mouse, Keyboard និង Headset ក្នុងករណីដែលកំពុងប្រកួតសម្ភារៈនោះមានបញ្ហា ការប្រកួតនៅតែបន្ត។
- ករណីទី1 ចំពោះបញ្ហា Disconnect, Crashesបើមានភាគី ( A ) ឫបើមានភាគី ( B ) ខាងណាបាញ់ដាច់សមាជិកភាគីណាមួយដាច់តែ ១នាក់ ដែលកើតឡើងអំឡុងពេលប្រកួតនៅនាទីលើ 1:30 ដោយមិនទាន់បានដាក់គ្រាប់បែក (C4) នោះការប្រកួតអាច Restart បាន ប៉ុន្តែបើនៅក្រោម នាទី 1:30 នោះការប្រកួតត្រូវតែបន្ត។
- ករណីទី2 ចំពោះបញ្ហា Disconnect, Crashes បើមានភាគី ( A ) ឫបើមានភាគី ( B ) ខាងណាបាញ់ដាច់សមាជិកភាគីណាមួយដាច់តែ ២នាក់ មុននាទី 1:30 ហើយមិនទាន់បានដាក់គ្រាប់បែក (C4) ក្រោយមកភាគី ( B ) ដែលបាត់បង់សមាជិកនោះមានការ Disconnect, Crashes សមាជិកម្នាក់បន្ថែមទៀតនៅក្រោមនាទី 1:30 នោះ ការប្រកួតនៅតែបន្ត។
- ករណីទី 3 ចំពោះបញ្ហា Disconnect, Crashes ដូចករណីទី2 ខាងលើ មុននាទី 1:30 ហើយមិនទាន់បានដាក់គ្រាប់បែក (C4) ប្រសិនបើភាគី ( A ) ដែលត្រូវបានបាញ់ដាច់សមាជិក ២នាក់នោះ ហើយភាគី( A ) ដដែលបានបាញ់ដាច់សមាជិកភាគី ( B ) មានការ Disconnect, Crashes វិញ នោះមានសិទ្ធិជ្រើសរើស ប្រកួតបន្ត ឬធ្វើការសុំចាប់ផ្ដើមប្រកួតសារជាថ្មី ។
- កីឡាករទាំងអស់ត្រូវមានសុជីវធម៌ និង គោរពពេលវេលាក្នុងការប្រកួត។ ក្នុងករណីដែលក្រុមណាមួយមកយឺតរយៈពេល ១០នាទី នោះនឹងចាត់ទុកថាចាញ់ រីឯក្រុមម្ខាងទៀតជាអ្នកឈ្នះ ។
- គ្រប់សមាជិកក្រុមទាំងអស់ដាច់ខាតត្រូវរាយការណ៍ទៅក្រុមរបស់ខ្លួន យ៉ាងតិច ៣០នាទីមុនពេលការប្រកួតចាប់ផ្តើម។ ប្រសិនបើដល់ពេលប្រកួតហើយនៅតែមិនទាន់បង្ហាញខ្លួន ឬមានការយឺតយ៉ាវនៅពេលប្រកួតលើសពី ១០នាទី នោះគឺចាត់ទុកថាអវត្តមាន ឬបោះបង់ការប្រកួត។ ចំណែកឯក្រុមម្ខាងទៀតចាត់ទុកថាឈ្នះ ហើយរង់ចាំការប្រកួតបន្ត។
- ប្រសិនបើមានលទ្ធផល Point ស្មើគ្នាក្នុង Group Stage មានចំនួន 3 ក្រុម នោះយើងនឹង ធ្វើការប្រកួតវគ្គ Personal Mode ដែលយកសមាជិកក្នុងក្រុម 3នាក់ ដើម្បីធ្វើការប្រកួតដោយយក Kill បូកសរុប។ បើ Point Kill តិចជាងគេជាអ្នកចាញ់។
- ប្រសិនបើមានលទ្ធផល Point ស្មើគ្នាក្នុង Group Stage មានចំនួន 2 ក្រុម នោះយើងនឹងធ្វើការប្រកួតវគ្គ Boom Mode ដោយលេងគិត 3 point មុនឈ្នះ។
- ប្រសិនបើក្រុមណាមួយមិនបានគោរពទៅតាមការកំណត់របស់អាជ្ញាកណ្ដាល( Referee ) ឬធ្វើអោយមានកំហុសណាមួយ អាជ្ញាកណ្ដាលមានសិទ្ធកំណត់កំហុសដោយប្រើប្រាស់ កាតលឿង ឬកាតក្រហមទៅកាន់ក្រុមនោះ។
- កាតលឿង (កំហុសមធ្យម)ៈ ជាការព្រមាន ។
- កាតក្រហមកំហុស( ធ្ងន់ធ្ងរ)ៈ ជាការដកសិទ្ធកីឡាករមួយរូប ឬកំណត់អោយក្រុមនោះចាញ់តែម្ដង។
- នៅពេលដែលក្រុមណាមួយដល់ម៉ោងប្រកួត ហើយមិនព្រមចូលទីតាំងប្រកួតតាមការកំណត់របស់ ( Referee ) ទេ នោះនិងត្រូវកំណត់អោយចាញ់តែម្ដង។
- ករណីដែលក្រុមខាងណាមួយសុំបោះបង់សិទ្ធក្នុងការប្រកួត នោះលិទ្ធផលឈ្នះ និងផ្ដល់ទៅអោយក្រុមដែលជាដៃគូរក្នុងការប្រកួតនោះ។
3.1. របៀបនៃការប្រកួត
ក្រុមដែលចូលរួមតម្រូវអោយលេងនៅវគ្គ.Online.Team.Challenge.ដើម្បីសន្សំពិន្ទុឡើងមកលេងនៅ វគ្គចាប់ពូលនិងវគ្គជម្រុះ។
3.2. ការចាប់ពូលក្រុម
វគ្គចាប់ពូលគឺមាន 16ក្រុមដែលចែកជា 4ពូលសន្សំពិទ្ទុឡើងទៅលេងវគ្គ 8ក្រុមចុងក្រោយ (Quarter Final) ។ ការប្រកួតលេង 5 Round ដោយក្រុមដែលយកឈ្នះមានពិទ្ទុដូចខាងក្រោម៖
- 5:0 អ្នកឈ្នះ បាន 5 ពិន្ទុ, អ្នកចាញ់ បាន 0 ពិន្ទុ
- 5:1អ្នកឈ្នះ បាន 5 ពិន្ទុ, អ្នកចាញ់ បាន 1 ពិន្ទុ
- 5:2 អ្នកឈ្នះ បាន 5 ពិន្ទុ, អ្នកចាញ់ បាន 2 ពិន្ទុ
- 5:3 អ្នកឈ្នះ បាន 5 ពិន្ទុ, អ្នកចាញ់ បាន 2 ពិន្ទុ
- 5:4 អ្នកឈ្នះ បាន 4 ពិន្ទុ, អ្នកចាញ់ បាន 3 ពិន្ទុ
3.3. ការប្រកួតជម្រុះ
បៀបប្រកួតក្នុងការប្រកួត វគ្គ8ក្រុមចុងក្រោយ (Quarter Final) ក្រុមត្រូវប្រកួតគ្នាក្នុងលក្ខខណ្ឌចាញ់ធ្លាក់ ឈ្នះឡើងដើម្បីស្វែងរកជើងឯកនៃការប្រកួត
ការចាប់គូរប្រកួតវគ្គជម្រុះ :
4.អាជ្ញាកណ្ដាលក្នុងករណីមានជំលោះ ឬវិវាទពីការប្រកួត
- អាជ្ញាកណ្ដាលមានសិទ្ធិក្នុងការកាត់សេចក្តីទៅលើកាប្រកួតដោយស្របតាមគោលការណ៍ Fair Play មិនលម្អៀង ។
- រាល់ការកាត់សេចក្តីនឹងមិនអាចមានការតវ៉ាបន្តបានឡើយក្រោយពីប្រកាសសំរេចរួចជាស្ថាពរ។
- មានសិទ្ធដកឬកាត់សេចក្ដីចុងក្រោយទៅលើក្រុមណាមួយដែលបានធ្វើខុសពីច្បាប់ការប្រកួត ឬតាមការមើលឃើញជាក់ស្ដែងនៃកំហុសនោះ។
4.1.អំពីអាជ្ញាកណ្ដាលសម្រាប់ការប្រកួត
ត្រូវកំណត់កាត់សេចក្ដីមិនលម្អៀងដោយគោរពគោលការណ៍នៃច្បាប់ដែលបានកំណត់ដោយអាជ្ញាកណ្ដាលមានសមាសភាព 5រូប៖
- អាជ្ញាកណ្ដាល 2រូប ជាអ្នកកាត់សេចក្ដីដោយឈរមើលពីក្រោមការប្រកួត
- អាជ្ញាកណ្ដាល 2រូប ជាត្រួតពិនិត្យទៅលើកីឡាករ
- អាជ្ញាកណ្ដាល 1រូប ជាអ្នកត្រួតពិនិត្យនៅក្នុងហ្គេម ( Observer )
5.ការហាមឃាត់
5.1. ការហាមឃាត់សម្រាប់ការប្រកួតកីឡាអេឡិចត្រូនិក AK2
មិនអនុញ្ញាតអោយប្រើប្រាស់កម្មវិធីជំនួយផ្សេងៗសម្រាប់សម្រួលដល់ការប្រកួតឬជំនួយក្នុងការយកព្រាបឈ្នះទៅលើដៃគូររបស់ខ្លួនឡើយ។
ដូចនេះហើយទើបគេមានចែងការកំណត់អំពីការហាមឃាត់នានាសម្រាប់ការប្រកួតប្រភេទវិញ្ញាសារអេឡិចត្រូនិក AK2។
5.2. ការហាមឃាត់ការប្រើប្រាស់កម្មវិធីជំនួយផ្សេងៗ
- ការប្រើ Hack
- Tool ជំនួយ
- វត្ថុដែលដាក់កង្កប់ក្នុងសម្ភារៈដែលយកមកប្រកួត
- កម្មវិធីផ្សេងៗទៀតដែលជំនួយដល់ការប្រកួត
5.3. ការហាមឃាត់ក្នុងបរិវេនប្រកួត និងកំឡុងពេលប្រកួត
- សម្រាប់ការប្រកួតកីឡាអេឡិចត្រូនិកវិញ្ញាសារ AK2 មិនអនុញ្ញាតអោយជនណាម្នាក់ឬក្រុមណាមួយធ្វើការ ភ្នាល់គ្នាជាលក្ខណៈល្បែងស៊ីសងនោះឡើយ។
- ក្នុងបរិវេនប្រកួត មិនអនុញ្ញាតអោយមានគ្រឿងស្រវឹងៗផ្សេងៗនោះឡើយ។
- ការសរសេរឆាត ឬតាមការ Comment ឌឺដងដាក់គ្នាតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ( Facebook, Twitter, Instagram,TikTok …) ដែលជាហេតុបង្កជាជម្លួសបាន។
6.ការបង្កហឹង្សាបរិវេណប្រកួត
- មិនអនុញ្ញាតអោយបង្កអំពើហឹង្សាក្នុងកំឡុងពេលប្រកួត ។
- ក្នុងករណីមានហឹង្សាក្នុងបរិវេណប្រកួតគឺ ដែលមិនអាចដោះស្រាយបាន ឬមានលក្ខណៈធ្ងន់ធ្ងរ នោះយើង នឹងបញ្ជូលសំណុំរឿងនោះទៅកាន់សមត្ថកិច្ចនៃដែនដី ដោះស្រាយតាមផ្លូវច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
យើងខ្ញុំសូមរក្សាសិទ្ធកែប្រែដោយមិនចាំបាច់ជូនដំណឹងមុន
សម្រាប់ព័ត៌មានបន្ថែម 015 364 168 / 015 294 168
SABAY សូមអគុណ!