AK2 Million Melee Madness

July 6, 2022

សូមស្វាគមន៍ ប្រិយមិត្តរបស់ AK2 Online

ទទួលបានរង្វាន់ ដោយគ្រាន់តែហៅមិត្តភិក្តចាស់ៗ និងមិត្តភិក្ដថ្មីៗ មកចូលរួមលេងកំសាន្ត



ពេលនេះសេវាកម្សាន្ត AK2 Online បានពាំនាំមកជាមួយ និងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដែលមិនធ្លាប់មានពីមុនមក ហើយក៏ជាពេលមួយដែលអ្នកជាមួយនិងមិត្តភិក្តរបស់អ្នកបានចូលរួមលេងកម្សាន្តរួមជាគ្នា ដែលមាននៅក្នុង AK2 Million Melee Madness
ការចូលរួមលេងក្នុងព្រឹត្តិការណ៍ AK2 Million Melee Madness នេះ គឺចូលរួមលេងដោយសេរីពុំមានការបង់ទៅលើសេវាអ្វីឡើយ ដោយប្រើប្រាស់សម្ភារៈក្នុងការលេងនោះ គឺជាប្រភេទ Melee ដោយរាប់គិតជា Melee Kill ក្នុងវគ្គណាក៏បាន ហើយនឹងទទួលបានរង្វាន់ផងដែរ។

ដោយក្នុងព្រឹត្តិការណ៍នេះ តម្រូវអោយអ្នកលេង AK2 Online ទាំងអស់ត្រូវចូលរួមបើក AK2 លេងអោយបានគ្រប់ចំនួន 1000 នាក់ ហើយព្រឹត្តិការណ៍ AK2 Million Melee Madness នេះនឹងចាប់ផ្ដើមដំណើរការណ៍រាប់ចំនួនការ Melee Kill ។

ព្រឹត្តិការណ៍ AK2 Million Melee Madness មានរង្វាន់សរុប 1 000​ 000 AK gold ដោយក្នុងព្រឹត្តិការណ៍ថ្ងៃទី 24 ខែកក្កដា ឆ្នាំ2022 នេះ រង្វាន់នៃការលេង AK2 Million Melee Madness ដំបូង ទទួលបាន 100 000 AK gold ដោយគិតបែងចែកទៅតាមចំនួន Melee Kill សរុបរបស់អ្នកលេងទាំងអស់។

ឧទាៈ
អ្នកប្រើ Melee សម្លាប់ ( Melee Kill ) បានច្រើនជាងគេ នឹងទទួលបានរង្វាន់ច្រើនជាងគេទៅតាមការសម្លាប់ ( Melee Kill ) ។

រង្វាន់ AK Gold និងផ្ញើទៅកាន់គណនី Mysabay របស់អ្នក នៅពេលដែលព្រឹត្តិការណ៍នោះបានបញ្ចប់ ។

ចំណាំ៖ គណនី Mysabay របស់អ្នកត្រូវតែមានភ្ជាប់ជាមួយលេខទូរស័ព្ទដើម្បីទទួលបានរង្វាន់ AK Gold ។ បើសិនជា គណនីអ្នកមិនមានការភ្ជាប់ជាមួយលេខទូរស័ព្ទទេ នោះនឹងមិនទទួលបានរង្វាន់ឡើយ ។

លក្ខខណ្ឌនៃការចូលរួមលេង៖
  • ថ្ងៃចាប់ផ្ដើមការលេង ព្រឹត្តិការណ៍ AK2 Million Melee Madness នៅថ្ងៃទី 24 ខែកក្កដា ឆ្នាំ2022
  • ម៉ោងនៃការចូលរួម 2:00 PM ដល់ 4:00 PM
  • តម្រូវអោយអ្នកលេងមានការចូលរួមអោយបានគ្រប់ចំនួន 1000 នាក់
  • ប្រសិនបើ ការចូលរួមមិនគ្រប់ចំនួន 1000 នាក់ទេ នោះព្រឹត្តិការណ៍នោះមិនដំណើរការណ៍ឡើយ។
  • ត្រូវលេងរហូតអោយចប់ម៉ោង ។
  • ត្រូវវាយបំពេញព័ត៌មាននៅក្នុងគណនី ( Mysabay ) និងភ្ជាប់នៅលេខទូរស័ព្ទរបស់ខ្លួនផង ( មិនមានលេខទូរស័ព្ទពុំទទួលបានរង្វាន់ AK gold ឡើយ )
  • អ្នកលេងអាចទទួលបានរង្វាន់លុះត្រាតែពួកគេនៅលើការលេង ឬ Online រហូតទាល់តែដល់ម៉ោង និងទទួលបានការសម្លាប់ដោយប្រើអាវុធ melee ។



រង្វាន់ទទួលបានពីព្រឹត្តិការណ៍ AK2 Million Melee Madness

100 000 AK Gold ចែកជូនទៅកាន់អ្នកលេង AK2 Online ទាំងអស់ ដែលចូលរួមព្រឹត្តិការណ៍នេះ អោយមានការដំណើរការណ៍។
អ្នកដែលលេងកាន់តែយូ មានចំនួន Melee Kill កាន់តែច្រើននោះ និងទទួលបានរង្វាន់កាន់តែច្រើន។

យើង​ខ្ញុំ​សូម​រក្សា​សិទ្ធ​កែ​ប្រែ​ដោយ​មិន​ចាំ​បាច់​ជូន​ដំណឹង​មុន

សម្រាប់​ព័ត៌មាន​បន្ថែម​ 015 364 168 / 015 294 168

SABAY សូមអគុណ!