ស្វាគមន៍សារជាថ្មី AK2 2022 League រដូវកាលទី 3

July 4, 2022

AK2 2022 League រដូវកាលទី 3


ការប្រកួតកីឡាអេឡិចត្រូនិក AK2 ក្នុងវគ្គជម្រុះដេញពិន្ទុគ្នាក្នុង AK2 Team Challenge រដូវកាលទី 2 ត្រូវបានបញ្ចប់ ហើយក៏បានស្វែករកឃើញ ក្រុមជ័យលាភីទាំង 3 ក្រុម ដោយសុទ្ធសឹងតែជាក្រុមដែលខិតខំប្រឹងប្រែងតាំងទី សប្ដាហ៍ទី 1 រហូតដល់សប្ដាហ៍ទី 8 នៃរដូវកាលទី2 ហើយក្រុមទាំង 3 នោះមានដូចជា៖

  • ក្រុម​ Team MAX ជើងឯកលេខ1
  • ក្រុម The-UnknowN ជើងឯករង
  • ក្រុម One Last Time ជើងឯករងទី2

ពេលនេះជាពេលដែលស្វាគមន៍សារជាថ្មីទៅដល់ប្រិយមិត្ត និងកីឡាករកីឡាអេឡិចត្រូនិក AK2 Online ទាំងអស់ សម្រាប់រដូវកាលទី 3 នៃការប្រកួតលើវិញ្ញាសារ AK2 2022 League ហើយក៏ជាពេលដែល Clan ចាប់ផ្ដើមស្វែងរកពិន្ទុ និងសាមគ្គីភាពការលេងក្នុងវគ្គ AK2 Team Challenge ។
សម្រាប់AK2 2022 League រដូវកាលទី 3 កំណត់យក Clan ត្រឹមតែ 13Clan ប៉ុណ្ណោះ ដោយក្នុងរដូវកាលទី 1 ក្រុមទាំង 3 ដែលជើងឯកនោះ គឺជាប់ដោយស្វ័យប្រវត្តិមកកាន់រដូវកាលទី3 នេះផងដែរ។


ការប្រកួតAK2 2022 League រដូវកាលទី 3 ក្នុងសប្ដាហ៍ទី1 នេះ បានចាប់ផ្ដើមនៅថ្ងៃទី 4 ខែកក្កដា ឆ្នាំ2022 រហូតដល់ថ្ងៃទី 10 ខែ កក្កដា ឆ្នាំ2022

ដោយប្រាក់រង្វាន់សម្រាប់ជើងឯក AK2 2022 League

  • ជើងឯកលេខ1   ទទួលបាន 1០,០០០,០០០ រៀល រូមជាមួយ 80,000 Sabay Gold
  • ជើងឯករង        ទទួលបាន 4,០០០,០០០ រៀល រូមជាមួយ 40,000 Sabay Gold
  • ជើងឯករងទី2   ទទួលបាន 40,000 Sabay Gold

**** ចូលរួមគ្នាគោរព រក្សាការពារដោយអនុវត្តន៍ 3 ការពារ 3កុំ និងនាំគ្នាទៅចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នា ក្នុងការទប់ស្កាត់ការរីករាលដាននៃជំងឺកូវីត 19 ។

ច្បាប់នៃការប្រកួតយើងនៅជូនដំណឹងនៅពេលក្រោយ

យើង​ខ្ញុំ​សូម​រក្សា​សិទ្ធ​កែ​ប្រែ​ដោយ​មិន​ចាំ​បាច់​ជូន​ដំណឹង​មុន

សម្រាប់​ព័ត៌មាន​បន្ថែម​ 015 364 168 / 015 294 168

SABAY សូមអគុណ!