ស្វាគមន៍ AK2 2022 League រដូវកាលទី 3

July 12, 2022

AK2 2022 League សម្រាប់រដូវកាលទី 3

ការប្រកួតកីឡាអេឡិចត្រូនិកAK2 ក្នុងវគ្គជម្រុះដេញពិន្ទុគ្នាក្នុង Team Challenge សប្ដាហ៍ទី1 ត្រូវបានបញ្ចប់ ។

សម្រាប់សប្ដាហ៍ទី1 ក៏បានស្វែងរកឃើញកំពូល Clan ទាំង13 សុទ្ធសឹងតែជា Clan ដែលបានខិតខំប្រឹងប្រែងរកពិន្ទុយ៉ាងច្រើនទៅកាន់ Clan របស់ខ្លួន ប្រចាំសប្ដាហ៍ទី1 នេះ ។ យ៉ាងណាមិញ ការប្រកួតដេញរកពិន្ទុបានបន្តមកកាន់សប្តាហ៍ទី2 សម្រាប់ Clan ដទៃទៀតអាច នឹងធ្វើការលេងប្រដេញពិន្ទុជាបន្ត។

រដូវកាលទី 3 សប្ដាហ៍ទី2 ចាប់ផ្ដើមពីថ្ងៃទី 11 ខែ កក្កដា ឆ្នាំ2022 រហូតដល់ថ្ងៃទី 17 ខែ កក្កដា ឆ្នាំ2022 ។

សម្រាប់ 3 ក្រុមដែលជាជ័យលាភីជើងឯកប្រចាំរដូវកាលទី2 គឺត្រូវបានឡើងមកកាន់រដូវកាលទី3 ដោយស្វ័យប្រវត្តិដោយមានដូចខាងក្រោម៖

  • ក្រុម Team MAX
  • ក្រុម The-UnknowN
  • ក្រុម One Last Time

នេះជារូបភាព Clan ទាំង 13 សម្រាប់រដូវកាលទី3 នៃសប្ដាហ៍ទី1

***ព័ត៌មានសម្រាប់ក្រុមប្រកួត៖
កាលពីរដូវកាលទី 2 ដែលក្រុម King_Over ដោយមានឈ្មោះមកប្រកួត តែមិនបានចូលរួមប្រកួត ហើយបានធ្វើទង្វើមិនសមស្របជាកីឡាករប្រកួត ពេលនេះយើងខ្ញុំបានកំណត់ឈ្មោះពួកគាត់ និងមិនអនុញ្ញាតអោយពួកគាត់មានឈ្មោះនៅក្រុមណាមួយ ក្នុងការប្រកួត AK2 2022 League ឡើយ។

នេះជាឈ្មោះរបស់កីឡាករដែលត្រូវបានហាមឃាត់
-ស៊ុន រស្មី
-ចៅ ស៊ុនវិសាល
-យឺន ច័ន្ទនេត្រ
-លាភ សុផានិត
-សូត្រ ចិត្តទ្រី
-គ្រី សីហា
-ធា វន្ធីម
-ថា ប៊ុនធឿន

យើង​ខ្ញុំ​សូម​រក្សា​សិទ្ធ​កែ​ប្រែ​ដោយ​មិន​ចាំ​បាច់​ជូន​ដំណឹង​មុន

សម្រាប់​ព័ត៌មាន​បន្ថែម​ 015 364 168 / 015 294 168

SABAY សូមអគុណ!