ការប្រកួតវិញ្ញាសារ Personal Mode AK2 2022 League

August 23, 2022

សូមស្វាគមន៍សារជាថ្មី វិញ្ញាសារប្រកួត Personal

ជាការពិតណាស់ សម្រាប់ឆ្នាំ2022 នាពេលបច្ចុប្បន្នកីឡាអេឡិចត្រូនិក AK2 Online កំពុងតែមានការគាំទ្រ និងពេញនិយមផងដែរនៅកម្ពុជាយើងសព្វថ្ងៃនេះ ហើយកីឡាអេឡិចត្រូនិកមួយនេះក៏បានដាក់វិញ្ញសារប្រកួតជាបន្តបន្ទាប់គ្នា ក្នុងគោលបំណងគិតដល់កីឡាករកម្ពុជា និងធ្វើយ៉ាងណាអោយកីឡការយើងបានហ្វឹកហាត់ក្នុងការស្វែងរកយុទ្ធសាស្ត្រនានាដើម្បីឆ្ពោះទៅកាន់ឆាកអន្តរជាតិ។

ពេលនេះ AK2 បាននាំមកជាមួយនៅវិញ្ញសារប្រកួត Personal មកដាក់បញ្ចូលក្នុងរដូវកាលទី 3 ជាមួយការប្រកួត AK2 2022 League នាពេលខាងមុខនេះតែម្ដង។


ការប្រកួត AK2 2022 League និង Personal ក្នុងរដូវកាលទី 3 ចាប់ផ្ដើមនៅថ្ងៃទី 17-18 ខែ កញ្ញា ឆ្នាំ2022

បទបញ្ជាការប្រកួត និងលក្ខខណ្ឌនានា

  • ការប្រកួតវគ្គជម្រុះ Personal ដែលមានអ្នកប្រកួតសរុបចំនួន 28នាក់ ចែកចេញជា 2 ពូល ក្នុង 1ពូលមានអ្នកប្រកួតសរុប 14 នាក់
  • ពូលទី1 យកចេញពី Top Clan ទាំង11 ប្រចាំរដូវកាលទី3 11នាក់ ហើយក្រុមជើងឯករដូវកាលទី 2 ចំនួន 3នាក់
  • ពូលទី2 តម្រូវអោយមានការចុះឈ្មោះ (Open Register) អ្នកដែលធ្វើការចុះឈ្មោះបានមុន មានសិទ្ធិមុន។
  • ការប្រកួត Personal ក្នុងមួយពូលធ្វើការជម្រុះយក 7នាក់ទៅកាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលមានអ្នកប្រកួតសរុបចំនួន 14នាក់។
  • ប្រសិន​បើ​មាន​បញ្ហា​ដូចជា​ Disconnect, Crashes និង​មាន​បញ្ហា​ណាមួយ​ដែល​កើត​ឡើង​ដោយមានចេតនា ឬអចេតនាក្តី ការ​ប្រកួត​នៅ​តែ​បន្ត។​​ អ្នក​ដែលមានបញ្ហា​ Disconnect, Crashes និងបញ្ហាចេតនា​ ឬ អចេនាដោយបានចេញក្នុងអំឡុងពេលកំពុងប្រកួតអ្នកត្រួតពិនិត្យអាចសម្រួល ឬក៏បញ្ជាអោយធ្វើការ​បើកចូលទៅកាន់ការប្រកួត​វិញ​ដោយខ្លួនឯង ឬអ្នកប្រកួតអាចមានសិទ្ធិបោះបង់កាប្រកួតបាន ហើយពិន្ទុ Kill និងត្រូវរាប់សារជាថ្មី ។
  • ការប្រកួត Personal មានរយៈពេល 10នាទី ។
  • ការប្រកួតសរុបទាំងអស់មាន 3ប្រកួត 3ផែនទី (ពូលទី1 1ផែនទី ពូលទី2 1ផែនទី និងវគ្គផ្ដាច់ព្រត្រ័ត្ត 1ផែនទី)
  • សម្រាប់ពូលទី1 ប្រកួតថ្ងៃទី 17 ហើយពូលទី2 និងវគ្គផ្ដាច់ព្រត្រ័ត្តនៅថ្ងៃទី 18 ខែសីហា ឆ្នាំ2022
  • ពុំអនុញ្ញាតអោយមានការប្រើប្រាស់កម្មវិធីជំនួយឡើយ បើពិនិត្យឃើញមានប្រើប្រាស់នោះ និងត្រូវបញ្ឈប់ពីការប្រកួតតែម្តង ។
  • សម្ភារៈប្រកួត ឬ (Item in game)សម្រាប់តួអង្គត្រូវប្រើប្រាស់ទៅតាមការប្រកួត AK2 2022 League ។
  • ចុចចុះឈ្មោះនៅទីនេះ (Register)

ផែនទីប្រកួត

រង្វាន់ការប្រកួតវិញ្ញសារ Personal

ជ័យលាភីលេខ1 ទទួលបាន 8,000 Sabay gold

ជ័យលាភីលេខ2 ទទួលបាន 5,000 Sabay gold

ជ័យលាភីលេខ3 ទទួលបាន 3,500 Sabay gold

ជ័យលាភីលេខ4 ទទួលបាន 2,500 Sabay gold

ជ័យលាភីលេខ5 ទទួលបាន 1,500 Sabay gold

យើង​ខ្ញុំ​សូម​រក្សា​សិទ្ធ​កែ​ប្រែ​ដោយ​មិន​ចាំ​បាច់​ជូន​ដំណឹង​មុន

សម្រាប់​ព័ត៌មាន​បន្ថែម​ 015 364 168 / 015 294 168

SABAY សូមអគុណ!