ច្បាប់ និងលក្ខខណ្ឌនៃការប្រកួត AK2 2022 League និងការប្រកួត Personal Mode រដូវកាលទី 3

September 6, 2022

ស្វាគមន៍មកកាន់ AK2 2022 League

ដោយសារតែមានការទន្ទឹងរង់ចាំអស់រយៈពេលយ៉ាងយូរ AK2 Online នៅពេលនេះ បានពាំនាំមកនៅការប្រកួត AK2 2022 League ដែលជាការប្រកួតស្វែងរកពិន្ទុសន្សំទៅកាន់ Clan របស់ខ្លួន ចាប់តាំងពីសប្ដាហ៍ទី1 រហូតដល់ សប្ដាហ៍ទី8 ។
សម្រាប់ AK2 Online ថ្ងៃនេះបានដាក់បង្ហាញចេញនៅបទបញ្ជាការប្រកួតAK2 2022 Leagueដល់កីឡាករ និងប្រិយមិត្ត AK2 ទាំងអស់អោយបានយល់ដឹងពីបទបញ្ជាដែលបានចងក្រងរួចដែលមាននៅខាងក្រោម៖

បទបញ្ជាការប្រកួត AK2 2022 League

1.លក្ខខណ្ឌកីឡាករ

1.1. ក្រុមចូលរួម

សម្រាប់ក្រុមដែលត្រូវបានចូលរួមគឺជាក្រុមដែលមានលក្ខណៈគ្រប់គ្រាន់ដែលមានភាព ច្បាស់លាស់ក្នុងនោះត្រូវបានកំណត់យ៉ាងច្បាស់ពីអំពីក្រុមរបស់ខ្លួននិងសមាជិករបស់ខ្លួន។ ក្រុមដែលអាចចូលរួមត្រូវបានកំណត់ចំនួនក្រុមក្នុងការប្រកួតតាមការកំណត់របស់អ្នករៀបចំការប្រកួតឬ តាមការកំណត់ដែលមានប្រកាសអំពីចំនួនកំណត់នៃក្រុម ដែលអាចមកចូលរួមការប្រកួតបាន។

សម្រាប់ 16 ក្រុមដែលមានសិទ្ធិចូលរួមការប្រកួត ក្រុមហ៊ុន សប្បាយ បានឧបត្ថមជាទឹកប្រាក់ចំនួន​20ម៉ឺនរៀល (50 ដុល្លារអាមេរិក) ក្នុងមួយរដូវកាល។

1.2. សមាជិកក្រុម

  • គ្រប់កីឡាករ ឬគ្រូបង្វឹក ត្រូវធ្វើការចុះឈ្មោះអំពីតួនាទីរបស់ខ្លួន។
  • សមាជិកក្រុមអាចមានចំនួន 8នាក់មកកាន់ការប្រកួតក្នុងនោះត្រូវបានកំណត់សមាជិក ម្នាក់ជាប្រធានក្រុមឬអាចហៅជាភាសាអង់គ្លេសបានថា(CaptainTeam)។
  • សមាជិកក្រុមចំនួន 8នាក់ ត្រូវមានកីឡាករ 5នាក់ បំរុង 2នាក់ គ្រូបង្វឹក1នាក់។
  • កីឡាករទាំងអស់ត្រូវមកធ្វើការចុះឈ្មោះ ដោយភ្ជាប់ជាមួយនូវឯកសារស្គាល់មីខ្លួន ដើម្បីបញ្ជាក់សមាសភាពកីឡាករនិមួយៗ។
  • ក្នុងចំណោមកីឡាករទាំងអស់អាចជ្រើសរើសកីឡាករណាម្នាក់ជាប្រធានក្រុម ក្នុងករណីគ្មានគ្រូបង្វឹក។
  • ក្នុងករណីដែលកីឡាករមិនមានគ្រូបង្វឹក នោះប្រធានក្រុមអាចជាកីឡាករចូលរួមប្រកួត ឬអាចធ្វើជាឈរពីក្រោយបញ្ជារក្រុមរបស់ខ្លួនបាន ។ 
  • សមាជិកក្រុមមិនអាចផ្លាស់ប្តូរ ដាក់បន្ថែមបានទេនៅពេលដែលប្រកាសសមាជិករួចរាល់។
  • គ្រូបង្វឹកមានសិទ្ធិឈរនៅទីតាំងប្រកួតបាន។
  • គ្រូបង្វឹក និងប្រធានក្រុម អាចនិយាយជាមួយកីឡាករក្នុងពេលប្រកួតត្រឹមតែ 15វីនាទីដំបូង នៃ3នាទីរបស់ការប្រកួតជុំនីមួយៗ​។
  • គ្រូបង្វឹក និងប្រធានក្រុម អាចនិយាយជាមួយកីឡាករបើសិនជាមានបញ្ហារលោតចេញ (Disconnect)។
  • គ្រូបង្វឹកមិនអាចចូលរួមប្រកួតបានទេ

1.3. ឈ្មោះរបស់ក្រុម

សម្រាប់ឈ្មោះក្រុមតម្រូវអោយសមាជិកទាំងអស់កំណត់អំពីឈ្មោះក្រុមអោយបានច្បាស់លាស់រួចប្រធានក្រុមត្រូវរាយការណ៍ឬប្រាប់ទៅកាន់ភ្នាក់ងាររៀបចំការប្រកួតអោយបានច្បាស់ដើម្បីអោយ ពួកគាត់ទទួលយកនិងរក្សាឈ្មោះរបស់ខ្លួនដាក់បញ្ចូលទៅក្នុងការប្រកួតនោះ។

1.4. ឈ្មោះរបស់កីឡាករ

កីឡាករទាំងអស់ត្រូវតែមានឈ្មោះពិតប្រាកដដែលភ្ជាប់ជាមួយលិខិតឬឯកសារបញ្ជាក់យ៉ាង ច្បាស់លាស់អំពីសាមីខ្លួនរីឯឈ្មោះសម្រាប់តួអង្គក៏ត្រូវសរសេរបញ្ជាក់អោយច្បាស់ផងដែរទៅកាន់ ភ្នាក់ងាររៀបចំការប្រកួតមុនពេលការប្រកួតមកដល់។

1.5.  អាយុរបស់កីឡាករ

អាយុត្រូវបានកំណត់ដែលអាចចូលរួមបានគឺ 16ឆ្នាំគិតត្រឹមពេលប្រកួត។ប្រធានក្រុមនិង កីឡាករទាំងអស់ត្រូវស្ថិតក្នុងវ័យដែលបានកំណត់ដើម្បីមានសិទ្ធិចូលមកកាន់ការប្រកួត។

1.6.  រូបសម្គាល់ក្រុម ឬស្លាកសញ្ញាសម្គាល់របស់ក្រុមនីមួយៗ

រូបសម្គាល់ក្រុមដែលយើងអាចហៅជាភាសាអង់គ្លេសថា (Logo ​​​team) ដែលវាអមភ្ជាប់ជាមួយឈ្មោះក្រុម និងសមាជិកដែលអាចបញ្ជាក់បានថា ក្រុមនោះមានសិទ្ធពេញ លេញក្នុងការប្រកួត។រូបសម្គាល់ក្រុមត្រូវកំណត់អោយបានត្រឹមត្រូវមិនអាចយករូបណាដែលខុសពីគោលការណ៍ហាមឃាត់ឡើយ។

ដូចជាៈ

  • រូបអាសអាភាស
  • រូបស្លាកសញ្ញាពាណិជ្ជកម្មផ្សេងៗរបស់គេមកដាក់ជារបស់ខ្លួន
  • រូបបង្ហាញពីសកម្មភាពមើលងាយ
  • រូបអក្សរផ្សេងៗដែលអាចសន្មត់បានថាជាការមើលងាយ។ 

2. អំពីការប្រកួត

កាលបរិច្ឆេទថ្ងៃប្រកួត AK2 2022 League រដូវកាលទី1 ថ្ងៃទី 19 ដល់ថ្ងៃទី20 ខែមីនា ឆ្នាំ2022

កាលបរិច្ឆេទថ្ងៃប្រកួត AK2 2022 League រដូវកាលទី2 ថ្ងៃទី 18 ដល់ថ្ងៃទី19 ខែមិថុនា ឆ្នាំ2022

កាលបរិច្ឆេទថ្ងៃប្រកួត AK2 2022 League រដូវកាលទី3 ថ្ងៃទី 17 ដល់ថ្ងៃទី18 ខែកញ្ញា ឆ្នាំ2022

2.1.ព័ត៌មាននៃការប្រកួត

ការប្រកួតមាន 4 រដូវកាល ដោយក្នុងរដូវកាលនីមួយបែងចែកចេញជា 2 លក្ខខណ្ឌសម្រាប់ការប្រកួត ដោយមាន លក្ខខណ្ឌការប្រកួត Online Team Challenge  និងលក្ខខណ្ឌការប្រកួត​ AK2 2022 League។ 

2.2. លក្ខខណ្ឌការប្រកួត Online Team Challenge 

  • ការប្រកួត  Online Team Challenge  គឺតម្រូវអោយលេងនៅក្នុងសេវាកម្សាន្ត AK2 ដែលលេងចាប់ពីម៉ោង 1រសៀល រហូតដល់ ម៉ោង 6ល្ងាច ដើម្បីសន្សំពិទ្ទុឡើងមកលេងនៅវគ្គចាប់ពូល AK2 2022 League ។
  • សំរាប់រដូវកាលនីមួយៗគឺយកក្រុមដែលចូលរួមចំនួន 16 ក្រុម។
  • តម្រូវអោយមាន កុំព្យូទ័រ និងសម្ភារៈប្រកួតដោយខ្លួនឯង ។

2.3. លក្ខខណ្ឌការប្រកួត AK2 2022 League

  • 16ក្រុមដែលជាប់នៅក្នុង​ការប្រកួត Online Team Challenge គឺមានសិទ្ធិឡើងមកលេងការប្រកួត AK2 2022 League។
  • ការប្រកួត AK2 2022 League ដែលត្រូវបានបែងជាចេញជា 4 រដូវកាល 
  • ការប្រកួត AK2 2022 League មាន 16 ក្រុម ដោយការប្រកួតនេះមានការសន្សំពិន្ទុដើម្បីឡើងទៅការប្រកួតជម្រុះជើងឯក ក្រុមដែល
    ជាជ័យលាភីលេខ 1 និងជើងឯករងទាំង ពីរទៀតក្នុងរដូវកាលទី1ដល់ទី4 អាចមានឈ្មោះប្រកួតស្វ័យប្រវត្តិក្នុងរដូវកាលបន្ទាប់ ជាមួយ 13ក្រុមផ្សេងទៀត។
  • ក្រុមតម្រូវអោយចុះឈ្មោះក្រុមនិងសមាជិកជាមួយអ្នករៀបចំការប្រកួត។
  • ក្រុមប្រកួតទាំងអស់ត្រូវប្រើតួអង្គខ្លួនឯងដែលមានកម្រិតចាប់ពី 80 ឡើងទៅ។
  • ការបោះកាក់សំរាប់ការប្រកួត : ក្រុមដែលឈ្នះការបោះកាក់អាចរើសយក Pick និង Ban map មុនឬរើសពណ៌មុន ។

2.4. ផែនទីនៃការប្រកួត

សម្រាប់ការប្រកួតលើកីឡាអេឡិចត្រូនិក.AK2.Online.ការដាក់ផែនទីវាជាការចាំបាច់សម្រាប់យកមកធ្វើការប្រកួតដោយផែនទីទាំងនោះសុទ្ធសឹងតែជាផែនទីដែលត្រូវបានកំណត់យកមករៀបចំប្រកួត ដោយត្រូវបានសម្រេចពីភ្នាក់ងារក្រុមការងាររៀបចំការប្រកួតរួចជាស្រេច ហើយក៏មានការអនុវត្តសាកល្បង ( Testing ) រួចរាល់មុននិងសម្រេចយកផែនទីនោះមកដាក់បញ្ជូលជាផែនទីជាក់លាក់សម្រប់កីឡាករប្រកួត។

ការបោះកាក់ និងការបិទផែនទីមិនយកមកប្រកួត ( Ban Maps )

នៅពេលបោះកាក់ អ្នកឈ្នះមានសិទ្ធិក្នុងការជ្រើសរើស ពណ៌ ឬជ្រើសរើសការបិទផែនទីមុន និងសំលៀកបំពាក់តួអង្គប្រកួត​ ( Ban Maps ) ។

-ក្បួនបិទ ( Form Ban Map): 1- 2 – 1 – 1 – 1 ហើយផែនទីចុងក្រោយជាផែនទីដែលយកមកធ្វើការប្រកួត។

-ក្បួនបិទផែនទី BO3 : (A)Ban 1, (B)Ban 1, (A)PIck 1, (B)Pick1 , (A)Ban 1,(B)Ban 1, ហើយផែនទីចុងក្រោយជាផែនទីដែលយកមកធ្វើការប្រកួតទី3 ។

2.5.សម្ភារៈនៃប្រកួត
សំគាល់ ( សម្រាប់សម្ភារៈដែលមាននៅក្នុងបទបញ្ជា និងច្បាប់នៃការប្រកួតត្រូវបានអនុញ្ញាតអោយប្រើប្រាស់ក្នុងការប្រកួត ចំណែកឯសម្ភារៈដែលមិនមាននៅក្នុងការកំណត់របស់បទបញ្ជា និងច្បាប់នៃការប្រកួត គឺមិនត្រូវបានអនុញ្ញាតអោយប្រើប្រាស់ឡើយ។ )

2.6.សម្ភារៈប្រកួតរបស់កីឡាករ

រាល់សម្ភារៈប្រកួតដែលអាចយកមកធ្វើការប្រកួតបាន តម្រូវអោយសម្ភារៈទាំងនោះ ត្រូវឆ្លងកាត់ការត្រួតពិនិត្យពីមន្ត្រីរៀបចំការប្រកួតជាមុនសិន។

សម្ភារៈដែលយកមកប្រកួតអាចមានដូចជាៈ Mouse, Keyboard, Handset, Mousepad ។ ចំពោះសម្ភារៈដទៃទៀតពុំអនុញ្ញាតឡើយ។

3. ច្បាប់នៃការប្រកួត ឬបទបញ្ជាការប្រកួត

  • សព្វាវុធទាំងអស់មិនអនុញ្ញាតអោយដាក់បន្ថែមត្បូង (Gun Soul) និងសត្វចិញ្ចឹម (Pet)ឡើយ។
  • កីឡាករទាំងអស់ត្រូវអាចដើរបាននៅនាទី 2:55
  • មានចេតនា ប្រើប្រាស់កំហុសផែនទី (Map Bug) នឹងត្រូវបណ្តេញចេញពីការប្រកួត ឬអាចកំណត់អោយក្រុមនោះធ្លាក់ពីការប្រកួតតែម្ដង។
  • ប្រសិនបើកីឡាករទាំងអស់មិនអាចបញ្ចប់ដោយសារតែហេតុផលដោយអចេតនា និងមិនបានរំពឹងទុក ដូចជា Server ឈប់ដំនើរការ ឬគាំង ពិន្ទុជុំនោះនឹងត្រូវបានបោះបង់ និងការប្រកួតត្រូវចាប់ផ្តើមឡើងវិញ។
  • បើសិនជា កីឡាករមានបញ្ហា (ស្ថានភាពកាយសម្បទា) មិនអាចបន្តការប្រកួត អ្នករៀបចំ នឹងមិនទទួលខុសត្រូវទេ។ 
  • ប្រសិនបើសមាជិកក្រុមមិនគ្រប់ចំនួន 5នាក់ទេ នោះត្រូវកំណត់ចាញ់ដោយស្វ័យប្រវត្តិ។
  • ក្នុងអំឡុងពេលនៃការប្រកួត ការប្រើប្រាស់ Hacks, Bugs, និងThird Party Tools ត្រូវបានហាមឃាត់ ។ បើពិនិត្យឃើញ ក្នុងករណីនោះមានក្រុមណាដែលបានលួចប្រើប្រាស់ក្រុមនោះ នឹងត្រូវបានបញ្ឈប់ការប្រកួត និងអោយធ្លាក់ពីការប្រកួតដោយស្វ័យប្រវត្តិ។
  •  អ្នកប្រកួតអាចប្រើប្រាស់សម្ភារៈប្រកួតផ្ទាល់ខ្លួនបានដូចជា Mouse, Keyboard និង Headset ក្នុងករណីដែលកំពុងប្រកួតសម្ភារៈនោះមានបញ្ហា ការប្រកួតនៅតែបន្ត។
  • ករណីទី1 ចំពោះបញ្ហា Disconnect, Crashesបើមានភាគី ( A ) ឫបើមានភាគី ( B ) ខាងណាបាញ់ដាច់សមាជិកភាគីណាមួយដាច់តែ ១នាក់ ដែលកើតឡើងអំឡុងពេលប្រកួតនៅនាទីលើ 1:30 ដោយមិនទាន់បានដាក់គ្រាប់បែក (C4) នោះការប្រកួតអាច Restart បាន ប៉ុន្តែបើនៅក្រោម នាទី 1:30 នោះការប្រកួតត្រូវតែបន្ត។
  • ករណីទី2 ចំពោះបញ្ហា Disconnect, Crashes បើមានភាគី ( A ) ឫបើមានភាគី ( B ) ខាងណាបាញ់ដាច់សមាជិកភាគីណាមួយដាច់តែ ២នាក់ មុននាទី 1:30 ហើយមិនទាន់បានដាក់គ្រាប់បែក (C4) ក្រោយមកភាគី ( B ) ដែលបាត់បង់សមាជិកនោះមានការ Disconnect, Crashes សមាជិកម្នាក់បន្ថែមទៀតនៅក្រោមនាទី 1:30 នោះ ការប្រកួតនៅតែបន្ត។
  • ករណីទី 3 ចំពោះបញ្ហា Disconnect, Crashes ដូចករណីទី2 ខាងលើ មុននាទី 1:30 ហើយមិនទាន់បានដាក់គ្រាប់បែក (C4) ប្រសិនបើភាគី ( A ) ដែលត្រូវបានបាញ់ដាច់សមាជិក ២នាក់នោះ ហើយភាគី( A ) ដដែលបានបាញ់ដាច់សមាជិកភាគី ( B ) មានការ Disconnect, Crashes វិញ នោះមានសិទ្ធិជ្រើសរើស ប្រកួតបន្ត ឬធ្វើការសុំចាប់ផ្ដើមប្រកួតសារជាថ្មី ។
  • ប្រសិនបើកីឡាករធ្វើការចេញពីការប្រកួត (Left match) ដោយពុំមានការប្រាប់ពីអាជ្ញាកណ្ដាល ( Referee ) ទេ នោះ ក្រុមដែលបានចាកចេញ នឹងទទួលការចាញ់ក្នុងជុំនោះ។
  • កីឡាករទាំងអស់ត្រូវមានសុជីវធម៌ និង គោរពពេលវេលាក្នុងការប្រកួត។ ក្នុងករណីដែលក្រុមណាមួយមកយឺតរយៈពេល ១០នាទី នោះនឹងចាត់ទុកថាចាញ់ រីឯក្រុមម្ខាងទៀតជាអ្នកឈ្នះ ។
  • គ្រប់សមាជិកក្រុមទាំងអស់ដាច់ខាតត្រូវរាយការណ៍ទៅក្រុមរបស់ខ្លួន យ៉ាងតិច ៣០នាទីមុនពេលការប្រកួតចាប់ផ្តើម។ ប្រសិនបើដល់ពេលប្រកួតហើយនៅតែមិនទាន់បង្ហាញខ្លួន ឬមានការយឺតយ៉ាវនៅពេលប្រកួតលើសពី ១០នាទី នោះគឺចាត់ទុកថាអវត្តមាន ឬបោះបង់ការប្រកួត។ ចំណែកឯក្រុមម្ខាងទៀតចាត់ទុកថាឈ្នះ ហើយរង់ចាំការប្រកួតបន្ត។
  • ប្រសិនបើមានលទ្ធផល Point ស្មើគ្នាក្នុង Group Stage មានចំនួន 3 ក្រុម នោះយើងនឹង ធ្វើការប្រកួតវគ្គ Personal Mode ដែលយកសមាជិកក្នុងក្រុម 3នាក់ ដើម្បីធ្វើការប្រកួតដោយយក Kill បូកសរុប។ បើ Point Kill តិចជាងគេជាអ្នកចាញ់។
  • ប្រសិនបើមានលទ្ធផល Point ស្មើគ្នាក្នុង Group Stage មានចំនួន 2 ក្រុម នោះយើងនឹងធ្វើការប្រកួតវគ្គ Boom Mode ដោយលេងគិត 3 point មុនឈ្នះ។
  • ប្រសិនបើក្រុមណាមួយមិនបានគោរពទៅតាមការកំណត់របស់អាជ្ញាកណ្ដាល( Referee ) ឬធ្វើអោយមានកំហុសណាមួយ អាជ្ញាកណ្ដាលមានសិទ្ធកំណត់កំហុសដោយប្រើប្រាស់ កាតលឿង ឬកាតក្រហមទៅកាន់ក្រុមនោះ។
  • កាតលឿង (កំហុសមធ្យម) ជាការព្រមាន ។
  • កាតក្រហមកំហុស( ធ្ងន់ធ្ងរ)​ ជាការដកសិទ្ធកីឡាករមួយរូប ឬកំណត់អោយក្រុមនោះចាញ់តែម្ដង។
  • នៅពេលដែលក្រុមណាមួយដល់ម៉ោងប្រកួត ហើយមិនព្រមចូលទីតាំងប្រកួតតាមការកំណត់របស់ ( Referee ) ទេ នោះនិងត្រូវកំណត់អោយចាញ់តែម្ដង។
  • ករណីដែលក្រុមខាងណាមួយសុំបោះបង់សិទ្ធក្នុងការប្រកួត នោះលិទ្ធផលឈ្នះ និងផ្ដល់ទៅអោយក្រុមដែលជាដៃគូរក្នុងការប្រកួតនោះ។
  • កីឡាករទាំងអស់ត្រូវតែពាក់អាវដែលក្រុមការងារ Sabay បានចែកអោយ បើមិនមានអាវត្រឹមត្រូវទេ នោះកីឡាករនោះ និងមិនអនុញ្ញាតអោយចូលរួមប្រកួតឡើយ។

ច្បាប់នៃការប្រកួត ឬបទបញ្ជាការប្រកួត Personal Mode

  • ការប្រកួតវគ្គជម្រុះ Personal ដែលមានអ្នកប្រកួតសរុបចំនួន 28នាក់ ចែកចេញជា 2 ពូល ក្នុង 1ពូលមានអ្នកប្រកួតសរុប 14 នាក់
  • ពូលទី1 យកចេញពី Top Clan ទាំង11 ប្រចាំរដូវកាលទី3 11នាក់ ហើយក្រុមជើងឯករដូវកាលទី 2 ចំនួន 3នាក់
  • ពូលទី2 តម្រូវអោយមានការចុះឈ្មោះ (Open Register) អ្នកដែលធ្វើការចុះឈ្មោះបានមុន មានសិទ្ធិមុន។
  • ការប្រកួត Personal ក្នុងមួយពូលធ្វើការជម្រុះយក 7នាក់ទៅកាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលមានអ្នកប្រកួតសរុបចំនួន 14នាក់។
  • ប្រសិន​បើ​មាន​បញ្ហា​ដូចជា​ Disconnect, Crashes និង​មាន​បញ្ហា​ណាមួយ​ដែល​កើត​ឡើង​ដោយមានចេតនា ឬអចេតនាក្តី ការ​ប្រកួត​នៅ​តែ​បន្ត។​​ អ្នក​ដែលមានបញ្ហា​ Disconnect, Crashes និងបញ្ហាចេតនា​ ឬ អចេនាដោយបានចេញក្នុងអំឡុងពេលកំពុងប្រកួតអ្នកត្រួតពិនិត្យអាចសម្រួល ឬក៏បញ្ជាអោយធ្វើការ​បើកចូលទៅកាន់ការប្រកួត​វិញ​ដោយខ្លួនឯង ឬអ្នកប្រកួតអាចមានសិទ្ធិបោះបង់កាប្រកួតបាន ហើយពិន្ទុ Kill និងត្រូវរាប់សារជាថ្មី។
  • ការប្រកួត Personal មានរយៈពេល 10នាទី ។
  • ការប្រកួតសរុបទាំងអស់មាន 3ប្រកួត 3ផែនទី (ពូលទី1 ផែនទី Nile City ពូលទី2 ផែនទី Ordnance Factory  និងវគ្គផ្ដាច់ព្រត្រ័ត្ត ផែនទី Liberation Square)
  • សម្រាប់ពូលទី1 ប្រកួតថ្ងៃទី 17  ហើយពូលទី2 និងវគ្គផ្ដាច់ព្រត្រ័ត្តនៅថ្ងៃទី 18 ខែសីហា ឆ្នាំ2022
  • ពុំអនុញ្ញាតអោយមានការប្រើប្រាស់កម្មវិធីជំនួយឡើយ បើពិនិត្យឃើញមានប្រើប្រាស់នោះ និងត្រូវបញ្ឈប់ពីការប្រកួតតែម្តង ។
  • សម្ភារៈប្រកួត ឬ (Item in game)សម្រាប់តួអង្គត្រូវប្រើប្រាស់ទៅតាមការប្រកួត AK2 2022 League ។

ផែនទីការប្រកួត Personal Mode

3.1. របៀបនៃការប្រកួត AK2 2022 League Play Off

ក្រុមដែលចូលរួមតម្រូវអោយលេងនៅវគ្គ.Online.Team.Challenge.ដើម្បីសន្សំពិន្ទុឡើងមកលេងនៅ វគ្គចាប់ពូលនិងវគ្គជម្រុះ។

3.2. ការចាប់ពូលក្រុម

វគ្គចាប់ពូលគឺមាន 16ក្រុមដែលចែកជា 4ពូលសន្សំពិទ្ទុឡើងទៅលេងវគ្គ 8ក្រុមចុងក្រោយ (Quarter Final) ។ ការប្រកួតលេង​ 5 Round ដោយក្រុមដែលយកឈ្នះមានពិទ្ទុដូចខាងក្រោម៖

  • 5:0 អ្នកឈ្នះ បាន 5 ពិន្ទុ, អ្នកចាញ់ បាន 0 ពិន្ទុ
  • 5:1អ្នកឈ្នះ បាន 5 ពិន្ទុ, អ្នកចាញ់ បាន  1 ពិន្ទុ
  • 5:2 អ្នកឈ្នះ បាន 5 ពិន្ទុ, អ្នកចាញ់ បាន 2 ពិន្ទុ
  • 5:3 អ្នកឈ្នះ បាន 5 ពិន្ទុ, អ្នកចាញ់ បាន 2 ពិន្ទុ
  • 5:4 អ្នកឈ្នះ បាន 4 ពិន្ទុ, អ្នកចាញ់ បាន 3 ពិន្ទុ

3.3. ការប្រកួតជម្រុះ

បៀបប្រកួតក្នុងការប្រកួត វគ្គ8ក្រុមចុងក្រោយ (Quarter Final) ក្រុមត្រូវប្រកួតគ្នាក្នុងលក្ខខណ្ឌចាញ់ធ្លាក់ ឈ្នះឡើងដើម្បីស្វែងរកជើងឯកនៃការប្រកួត

ការចាប់គូរប្រកួតវគ្គជម្រុះ :

4.អាជ្ញាកណ្ដាលក្នុងករណីមានជំលោះ ឬវិវាទពីការប្រកួត

  • អាជ្ញាកណ្ដាលមានសិទ្ធិក្នុងការកាត់សេចក្តីទៅលើកាប្រកួតដោយស្របតាមគោលការណ៍ Fair Play មិនលម្អៀង ។​ 
  • រាល់ការកាត់សេចក្តីនឹងមិនអាចមានការតវ៉ាបន្តបានឡើយក្រោយពីប្រកាសសំរេចរួចជាស្ថាពរ។
  • មានសិទ្ធដកឬកាត់សេចក្ដីចុងក្រោយទៅលើក្រុមណាមួយដែលបានធ្វើ​ខុសពីច្បាប់ការប្រកួត ឬតាមការមើលឃើញជាក់ស្ដែងនៃកំហុសនោះ។

4.1.អំពីអាជ្ញាកណ្ដាលសម្រាប់ការប្រកួត

ត្រូវកំណត់កាត់សេចក្ដីមិនលម្អៀងដោយគោរពគោលការណ៍នៃច្បាប់ដែលបានកំណត់ដោយអាជ្ញាកណ្ដាលមានសមាសភាព 5រូប៖

  • អាជ្ញាកណ្ដាល 2រូប ជាអ្នកកាត់សេចក្ដីដោយឈរមើលពីក្រោមការប្រកួត
  • អាជ្ញាកណ្ដាល 2រូប ជាត្រួតពិនិត្យទៅលើកីឡាករ
  • អាជ្ញាកណ្ដាល 1រូប ជាអ្នកត្រួតពិនិត្យនៅក្នុងហ្គេម ( Observer )

5.ការហាមឃាត់

5.1. ការហាមឃាត់សម្រាប់ការប្រកួតកីឡាអេឡិចត្រូនិក AK2

មិនអនុញ្ញាតអោយប្រើប្រាស់កម្មវិធីជំនួយផ្សេងៗសម្រាប់សម្រួលដល់ការប្រកួតឬជំនួយក្នុងការយកព្រាបឈ្នះទៅលើដៃគូររបស់ខ្លួនឡើយ។

ដូចនេះហើយទើបគេមានចែងការកំណត់អំពីការហាមឃាត់នានាសម្រាប់ការប្រកួតប្រភេទវិញ្ញាសារអេឡិចត្រូនិក AK2។

5.2. ការហាមឃាត់ការប្រើប្រាស់កម្មវិធីជំនួយផ្សេងៗ

  • ការប្រើ Hack
  • Tool ជំនួយ
  • វត្ថុដែលដាក់កង្កប់ក្នុងសម្ភារៈដែលយកមកប្រកួត
  • កម្មវិធីផ្សេងៗទៀតដែលជំនួយដល់ការប្រកួត


5.3. ការហាមឃាត់ក្នុងបរិវេនប្រកួត និងកំឡុងពេលប្រកួត

  • សម្រាប់ការប្រកួតកីឡាអេឡិចត្រូនិកវិញ្ញាសារ AK2 មិនអនុញ្ញាតអោយជនណាម្នាក់ឬក្រុមណាមួយធ្វើការ ភ្នាល់គ្នាជាលក្ខណៈល្បែងស៊ីសងនោះឡើយ។
  • ក្នុងបរិវេនប្រកួត មិនអនុញ្ញាតអោយមានគ្រឿងស្រវឹងៗផ្សេងៗនោះឡើយ។
  • ការសរសេរឆាត ឬតាមការ Comment ឌឺដងដាក់គ្នាតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ( Facebook, Twitter, Instagram,TikTok …)   ដែលជាហេតុបង្កជាជម្លួសបាន។

6.ការបង្កហឹង្សាបរិវេណប្រកួត

  • មិនអនុញ្ញាតអោយបង្កអំពើហឹង្សាក្នុងកំឡុងពេលប្រកួត ។
  • ក្នុងករណីមានហឹង្សាក្នុងបរិវេណប្រកួតគឺ ដែលមិនអាចដោះស្រាយបាន ឬមានលក្ខណៈធ្ងន់ធ្ងរ នោះយើង នឹងបញ្ជូលសំណុំរឿងនោះទៅកាន់សមត្ថកិច្ចនៃដែនដី ដោះស្រាយតាមផ្លូវច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

រាល់ច្បាប់ដែលបានចែងខាងលើ ត្រូវបានទទួលស្គាល់ដោយ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ។

យើង​ខ្ញុំ​សូម​រក្សា​សិទ្ធ​កែ​ប្រែ​ដោយ​មិន​ចាំ​បាច់​ជូន​ដំណឹង​មុន

សម្រាប់​ព័ត៌មាន​បន្ថែម​ 015 364 168 / 015 294 168

SABAY សូមអគុណ!