ការប្រកួត Cambodian National Championship បានបញ្ចប់ទៅយ៉ាងជោគជ័យកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនៅអគារ Phnom Penh Tower។ ជាលទ្ធផល CNC បានរកឃើញក្រុមចំនួនពីរដែលនឹងត្រូវបន្តដំណើរទៅប្រទេសម៉ាឡេស៊ី ប្រកួតលំដាប់អន្តរជាតិក្នុងកម្មវិធី AK World Champioship នាពាក់កណ្ដាលខែមករាឆ្នាំ២០១២បន្តទៀត។
ប៉ុន្តែអ្វីដែលគេមិនអាចបំភ្លេចបាននោះ គឺអារម្មណ៍ពុះកញ្រ្ជោលរបស់អ្នកចូលរួម និងសកម្មភាពប្លែកៗជាច្រើន ដែលអមការប្រកួតជាមួយគ្នានោះ។ ឥឡូវសាកក្រឡេកមើលទស្សនីយភាពខាងក្រោមនេះទៅមើល៎ តើមានអ្វីខ្លះសម្រាប់ទស្សនា?