៦ ប្រទេស​បង្ហាញ​ខ្លួននៅ​ម៉ាឡេស៊ី

February 1, 2012

ការ​ប្រកួត​ប្រជែង​រវាង​ក្រុម​ខ្លាំង​និង​ក្រុម​ខ្លាំង​ឆ្លង​ប្រទេស​ក្នុង​ កម្មវិធី AK World Championship នៅ​ប្រទេស​ម៉ាឡេស៊ី​ នា​ពាក់​កណ្ដាល​ខែ​មករា​ឆ្នាំ​២០១២​ខាង​មុខ​នេះ​មាន​ប្រទេស​ចំនួន ៦ ដែល​មាន​វត្តមាន​ចូល​រួម​ការ​ប្រកួត​ដ៏​កក្រើក​ប្រចាំ​ឆ្នាំ​មួយ​នេះ។

ក្រុម​ប្រទេស​ទាំង ៦ រួម​មាន៖ ម៉ាឡេស៊ី (ម្ចាស់​ផ្ទះ) ថៃ ចិន ឥណ្ឌូណេស៊ី សិង្ហបុរី និង​កម្ពុជា។ ប្រទេស​ទាំង ៦ គឺ​ក្នុង​មួយ​ប្រទេស​មាន​ពីរ​ក្រុម​ដែល​នឹង​តំណាង​ឲ្យ​ប្រទេស​រៀងៗ​ខ្លួន​ ដើម្បី​ចូលរួម​ការ​ប្រកួត​ប្រជែង​នោះ។

ក្រុម​កម្ពុជា​ដែល​នឹង​ត្រូវ​ទៅ​ចូលរួម​ការ​ប្រកួត​លំដាប់​ថ្នាក់​ អន្តរជាតិ​ នៅប្រទេស​ម៉ាឡេស៊ី​មាន​ក្រុម​TheHellGate និង Red Boy Club ដែល ​ក្រុម​ទាំង​ពីរ​នេះ​មាន​កៅអី​ម្នាក់​មួយ ក្រោយ​ពេល​យក​ឈ្នះ​ការ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Cambodian National Championship កាល​ពី​ថ្ងៃ ១៩ វិច្ឆិកា នៅអាគារ​ Phnom Penh Tower។

នេះ​ជា​លើក​ដំបូង ដែល​កម្ពុជា​មាន​ក្រុម​តំណាង​ទៅ​ចូលរួម​ការ​ប្រកួត​ពាន​រង្វាន់ AK ថ្នាក់​ពិភពលោក​នៅ​ប្រទេស​ម៉ាឡេស៊ី ដែល​នេះ​ក៏​ដើម្បី​ជា​ការ​ធ្វើ​តេស្ដ​សមត្ថភាព​លើ​ផ្នែក​បច្ចេកវិទ្យា​ការ​ កម្សាន្ត​ជាមួយ​បណ្ដា​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​តំបន់៕

តើ​មិត្ត​យុវវ័យ​មាន​ភាព​ជឿជាក់​ប៉ុន្មាន​ភាគរយ​ដែរ​សម្រាប់​ វត្តមាន​លើក​ដំបូង​របស់​ក្រុម​កម្ពុជា ក្នុង​ការ​ចេញ​ទៅ​ចូលរួម​ការ​ប្រកួត​លើក​នេះ?