បទបញ្ជាការប្រកួត AK2 Qualifiers Round Road to SEA Games 2023

February 3, 2023

1.លក្ខខណ្ឌកីឡាករ

1.1. ក្រុមចូលរួម

សម្រាប់ក្រុមដែលត្រូវបានចូលរួមគឺ​ជា​ក្រុម​ដែល​មាន​លក្ខណៈ​គ្រប់​គ្រាន់​ដែល​មាន​ភាព​ច្បាស់​លាស់​ក្នុង​នោះ​ត្រូវ​បាន​កំណត់​យ៉ាង​ច្បាស់​ពី​ក្រុម​របស់​ខ្លួននិងសមាជិករបស់ខ្លួន។ ក្រុម​ដែល​អាច​ចូល​រួម​ត្រូវ​បាន​កំណត់​ចំនួន​ក្រុម​ក្នុង​ការ​ប្រកួត​តាមការកំណត់របស់អ្នករៀបចំ​ការ​ប្រកួត​ ឬ​តាម​ការ​កំណត់ដែល​មាន​ប្រកាស​អំពី​ចំនួន​កំណត់​នៃ​ក្រុម​ដែល​អាច​មក​ចូលរួម​ការ​ប្រកួត​បាន។
សម្រាប់ 16 ក្រុមដែលមានសិទ្ធិចូលរួូមការប្រកួតវគ្គ AK2 Qualifiers Round Road to SEA Games 2023 ក្រុមហ៊ុនសប្បាយ ​បានឧបត្ថមជាទឹកប្រាក់ចំនួន​ 20 ម៉ឺនរៀល (50 ដុល្លារអាមេរិក)។

1.2. សមាជិកក្រុម

  • គ្រប់កីឡាករ ឬគ្រូបង្វឹក ត្រូវធ្វើការចុះឈ្មោះអំពីតួនាទីរបស់ខ្លួន។
  • សមាជិកក្រុមអាចមានចំនួន 8នាក់ មក​កាន់​ការ​ប្រកួត​ក្នុង​នោះ​ត្រូវ​បាន​កំណត់​សមាជិក​ម្នាក់​ជា​ប្រធាន​ក្រុម​ឬ​អាច​ហៅ​ជា​ភាសា​អង់គ្លេស​បាន​ថា​ Captain Team​។
  • សមាជិកក្រុមចំនួន 8នាក់ ត្រូវមានកីឡាករ 5នាក់ បំរុង 2នាក់ គ្រូបង្វឹក1នាក់។
  • កីឡាករទាំងអស់ត្រូវមកធ្វើការចុះឈ្មោះ ដោយភ្ជាប់ជាមួយនូវឯកសារសាមី​ខ្លួន ដើម្បីបញ្ជាក់​សមាស​ភាព​កីឡាករ​នីមួយៗ​។
  • ក្នុង​ចំណោម​កីឡាករ​ទាំង​អស់​ អាច​ជ្រើស​រើស​កីឡាករ​ណា​ម្នាក់​ជា​ប្រធាន​ក្រុម​ ក្នុង​ករណី​គ្មាន​គ្រូ​បង្វឹក។
  • ក្នុង​ករណី​ដែល​កីឡាករ​មិន​មាន​គ្រូ​បង្វឹក​ នោះ​ប្រធាន​ក្រុម​អាច​ជា​កីឡាករ​ចូល​រួម​ប្រកួត​ ឬ​អាច​ធ្វើជា​អ្នក​​ឈរ​ពី​ក្រោយ​បញ្ជារ​ក្រុម​របស់​ខ្លួន​បាន​។ 
  • សមាជិក​ក្រុម​មិន​អាច​ផ្លាស់​ប្តូរ​ ឬ​ដាក់​បន្ថែម​បាន​ទេ​នៅ​ពេល​ដែល​ប្រកាស​សមាជិក​រួច​រាល់​។
  • គ្រូ​បង្វឹក​មាន​សិទ្ធិ​ឈរ​នៅ​ទីតាំង​ប្រកួត​បាន​។
  • គ្រូបង្វឹកនិង​ប្រធាន​ក្រុម​ អាច​និយាយ​ជា​មួយ​កីឡាករ​ក្នុង​ពេល​ប្រកួត​ត្រឹម​តែ​​ 15​ វីនាទីដំបូង នៃ​3នាទី​ របស់ការ​ប្រកួត​ជុំ​នីមួយ​ៗ​។
  • គ្រូ​បង្វឹក​និង​ប្រធាន​ក្រុម អាច​និយាយ​ជា​មួយ​កីឡាករ​បើ​សិន​ជា​មាន​បញ្ហា​លោត​ចេញ (Disconnect)។
  • គ្រូ​បង្វឹក​មិន​អាច​ចូល​រួម​ប្រកួត​បាន​ទេ។

1.3. ឈ្មោះរបស់ក្រុម

សម្រាប់ឈ្មោះក្រុមតម្រូវអោយសមាជិកទាំងអស់កំណត់អំពីឈ្មោះក្រុមអោយបានច្បាស់​លាស់​រួច​ប្រធាន​ក្រុម​ត្រូវ​រាយការណ៍​ ឬ​ប្រាប់​ទៅ​កាន់​ភ្នាក់​ងារ​រៀបចំ​ការ​ប្រកួត​អោយ​បាន​ច្បាស់​ ដើម្បី​អោយពួក​គាត់​ទទួល​យក​និង​រក្សាឈ្មោះ​របស់​ខ្លួន​ដាក់​បញ្ចូល​ទៅ​ក្នុង​ការ​ប្រកួត​នោះ។

1.4. ឈ្មោះរបស់កីឡាករ

កីឡាករទាំងអស់ត្រូវតែមាន​ឈ្មោះ​ពិត​ប្រាកដ​ដែល​ភ្ជាប់​ជាមួយ​លិខិត​ឬឯក​សារ​បញ្ជាក់​យ៉ាង​ច្បាស់​លាស់​អំពីសាមី​ខ្លួន  ​រី​ឯ​ឈ្មោះ​សម្រាប់​តួអង្គក៏​ត្រូវ​សរសេរ​បញ្ជាក់​អោយ​ច្បាស់​​​ទៅ​កាន់​ភ្នាក់ងារ​រៀប​ចំ​ការ​ប្រកួត​មុន​ពេល​ការ​ប្រកួត​មក​ដល់​។

1.5.  អាយុរបស់កីឡាករ

អាយុត្រូវបានកំណត់ដែលអាចចូលរួមបានគឺ 16 ឆ្នាំគិតត្រឹមពេលប្រកួត។ ប្រធានក្រុម​និង​កីឡាករ​ទាំង​អស់​ត្រូវ​ស្ថិត​ក្នុង​វ័យ​ដែល​បាន​កំណត់​ដើម្បីមាន​សិទ្ធិចូល​មក​កាន់​ការ​ប្រកួត។

1.6.  រូបសម្គាល់ក្រុម ឬស្លាកសញ្ញាសម្គាល់របស់ក្រុមនីមួយៗ

រូបសម្គាល់ក្រុមដែលយើងអាចហៅជាភាសាអង់គ្លេសថា (Logo ​​​team) ដែល​វា​អម​ភ្ជាប់​ជា​មួយ​ឈ្មោះ​ក្រុម​ និងសមាជិក​ដែល​អាច​បញ្ជាក់​បាន​ថា​ ក្រុម​នោះ​មាន​សិទ្ធ​ពេញ​លេញ​ក្នុង​ការ​ប្រកួត​។ រូប​សម្គាល់​ក្រុម​ត្រូវ​កំណត់​អោយ​បាន​ត្រឹម​ត្រូវ​មិន​អាច​យក​រូប​ណា​មួយ​ដែល​ខុស​ពី​គោល​ការណ៍​ហាម​ឃាត់​ឡើយ​។

ដូចជា៖

  • រូបអាសអាភាស
  • រូបស្លាកសញ្ញាពាណិជ្ជកម្មផ្សេងៗរបស់គេមកដាក់ជារបស់ខ្លួន
  • រូបបង្ហាញពីសកម្មភាពមើលងាយ
  • រូបអក្សរផ្សេងៗដែលអាចសន្មត់បានថាជាការមើលងាយ។ 

2. អំពីការប្រកួត

កាលបរិច្ឆេទថ្ងៃប្រកួត AK2 Qualifiers to SEA Games 2023 ថ្ងៃទី 10-11-12 ខែកុម្ភៈ  ឆ្នាំ2023 ដែល​មាន​ទីតាំង​នៅ​ហាង​អុីធឺណែត​ D-Roar CyberCafe។

2.1.ព័ត៌មាននៃការប្រកួត
ការប្រកួតត្រូវបានបែងចែកចេញជា 2ចំណុចក្នុងការកំណត់យកក្រុមប្រកួត AK2 Qualifiers to SEA Games 2023

  • ចំណុចទី1 កំណត់យក 4 ក្រុមដែលសន្សំ​ពិន្ទុ​តាំង​ពី​រដូវ​កាលទី1​ ដល់ទី4 ឡើង​ដោយស្វ័យ​ប្រវត្តិទៅ​កាន់​វគ្គ​ប្រកួត​ 8ក្រុមចុងក្រោយ ( 8 teams Play off )
  • ចំណុច​ទី2​ កំណត់​យក​ 12 ក្រុម​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ ដោយ​យក​ចេញ​ពី​វគ្គ​សន្សំ​ពិន្ទុ​ ដែល​មាន​ចំនួន​ 4​ សប្ដាហ៍ មក​កាន់​វគ្គ​ប្រកួត​ ជម្រុះ​សន្សំ​ពិន្ទុ ( Group Stage)

2.2. លក្ខខណ្ឌការប្រកួត AK2 Qualifiers to SEA Games 2023

  • ​ការប្រកួតសន្សំពិន្ទុពីរដូលកាលទី1 ដល់ទី4 ដែលមានចំនួន 4ក្រុម គឺមានសិទ្ធិឡើងមកលេងការប្រកួត AK2 Qualifiers to SEA Games 2023 វគ្គ 8 ក្រុមចុងក្រោយ ( 8 teams play off ) តែម្ដង។
  • ការប្រកួត AK2 Team Challenge វគ្គសន្សំពិន្ទុ ដែលត្រូវបានបែងជាចេញជា 4 សប្ដាហ៍ កំណត់យក 12 ក្រុមដែល​​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​។
  • ការ​ប្រកួត​ AK2 Qualifiers to SEA Games 2023 មាន​ចំនួន​សរុប​ទាំង​អស់​ 16 ក្រុម ដោយ​ការ​ប្រកួត​នេះ​មាន​ការ​សន្សំ​ពិន្ទុ​ចំនួន​ 12ក្រុម និង 4ក្រុម​ជាប់​ដោយ​ស្វ័យ​ប្រវិត្ត​ទៅ​កាន់​វគ្គ 8ក្រុម ដើម្បី​ប្រកួត​ឡើង​ទៅ​កាន់​ការ​ប្រកួត​វគ្គ​ជ័យ​លាភី​លេខ 1 លេខ 2 និង​លេខ 3 ។
  • ក្រុម​តម្រូវអោយចុះឈ្មោះក្រុម និងសមាជិកជាមួយអ្នករៀបចំការប្រកួត មុនការប្រកួតមកដល់។
  • ក្រុមប្រកួតទាំងអស់ត្រូវប្រើតួអង្គខ្លួនឯងដែលមានកម្រិតចាប់ពី 80 ឡើងទៅ។
  • ការបោះកាក់សំរាប់ការប្រកួត៖ ក្រុម​ដែល​ឈ្នះ​ការ​បោះ​កាក់​អាច​រើស​យក​ (Pick) និង Ban map មុន​ឬ​រើស​ពណ៌​មុន​ ឯ​អ្នក​ដែល​ចាញ់​បោះ​កាក់​មាន​សិទ្ធិ​រើស​សម្លៀក​បំពាក់​តួអង្គ​ ។

2.3. ផែនទីនៃការប្រកួត

សម្រាប់​ការ​ប្រកួត​លើកីឡាអេឡិចត្រូនិក AK2​ Online ការ​ដាក់​ផែនទី​ វា​ជា​ការ​ចាំបាច់​សម្រាប់​​យក​​មក​​ធ្វើ​ការ​ប្រកួត​​ដោយ​ផែនទី​ទាំង​នោះ​សុទ្ធសឹង​តែ​ជា​ផែនទី​ដែលត្រូវបានកំណត់យកមករៀបចំប្រកួត ដោយ​ត្រូវ​បាន​សម្រេច​ពី​ភ្នាក់​ងារ​ក្រុម​ការងារ​រៀបចំ​ការ​ប្រកួត​រួច​ជា​ស្រេច​ ហើយ​ក៏​មាន​ការ​អនុវត្តសាក​ល្បង​ ( Testing ) រួច​រាល់​មុន​និង​សម្រេច​យក​ផែនទី​នោះ​មក​ដាក់​បញ្ជូល​ជា​ផែនទី​ជាក់​លាក់​សម្រាប់​​កីឡាករ​​ប្រកួត​។

ការបោះកាក់ និងការបិទផែនទីមិនយកមកប្រកួត ( Ban Maps )

នៅពេលបោះកាក់ អ្នកឈ្នះមានសិទ្ធិក្នុងការជ្រើសរើស ពណ៌ ឬជ្រើសរើសការបិទផែនទីមុន ​( Ban Maps ) ។

  • ក្បួនបិទ ( Form Ban Map): 1- 2 – 1 – 1 – 1 ហើយ​ផែន​ទី​ចុង​ក្រោយ​ជា​ផែនទី​ដែល​យក​មក​ធ្វើ​ការ​ប្រកួត ​។
  • ក្បួនបិទផែនទី BO3 : (A)Ban 1, (B)Ban 1, (A)PIck 1, (B)Pick1 , (A)Ban 1,(B)Ban 1, ហើយ​ផែន​ទី​ចុង​ក្រោយ​ជា​ផែនទី​ដែល​យក​មក​ធ្វើ​ការ​ប្រកួត​ទី3 ។
  • អ្នក​ដែល​ចាញ់​ការ​បោះ​កាក់​មាន​សិទ្ធិ​រើស​សម្លៀក​បំពាក់​មុន​ ។

2.5.សម្ភារៈនៃប្រកួត
សម្រាប់​សម្ភារៈ​ដែល​មាន​នៅ​ក្នុង​បទ​បញ្ជា និង​ច្បាប់​នៃ​ការ​ប្រកួត​ត្រូវ​បាន​អនុញ្ញាត​អោយ​ប្រើប្រាស់​ក្នុង​ការ​ប្រកួត​ ចំណែក​ឯ​សម្ភារៈ​ដែល​មិន​មាន​នៅ​ក្នុង​ការ​កំណត់​របស់​បទ​បញ្ជា និង​ច្បាប់​នៃ​ការ​ប្រកួត​ គឺ​មិន​ត្រូវ​បាន​អនុញ្ញាត​អោយ​ប្រើប្រាស់​ឡើយ​។​

សម្រាប់ Sniper SW-Teaser អនុញ្ញាតអោយប្រើប្រាស់

2.6.សម្ភារៈប្រកួតរបស់កីឡាករ

រាល់សម្ភារៈប្រកួតដែល​អាច​យក​មក​ធ្វើការ​ប្រកួត​បាន​ តម្រូវ​អោយ​សម្ភារៈ​ទាំង​នោះ​​ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​ពី​មន្ត្រី​រៀបចំ​ការ​ប្រកួត​ជា​មុន​សិន​។ សម្ភារៈ​ដែល​យក​មក​ប្រកួត​អាច​មាន​ដូច​ជា​៖​ Mouse, Keyboard, Handset,​ និង​ Mousepad ចំពោះ​សម្ភារៈ​ដទៃ​ទៀត​ពុំ​អនុញ្ញាត​ឡើយ។

3. ច្បាប់នៃការប្រកួត ឬបទបញ្ជាការប្រកួត

  • សព្វាវុធទាំងអស់មិនអនុញ្ញាតអោយដាក់បន្ថែមត្បូង (Gun Soul) និងសត្វចិញ្ចឹម (Pet)ឡើយ។
  • កីឡាករទាំងអស់ត្រូវអាចដើរបាននៅនាទី 2:55
  • មានចេតនា ប្រើប្រាស់កំហុសផែនទី (Map Bug) នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​ការ​ប្រកួត​ ឬ​អាច​កំណត់​អោយ​ក្រុម​នោះ​ធ្លាក់​ពី​ការ​ប្រកួត​តែ​ម្ដង​។
  • ប្រសិន​បើ​កីឡាករ​ទាំង​អស់​មិន​អាច​បញ្ចប់​ដោយ​សារ​តែ​ហេតុ​ផល​ដោយ​អចេតនា​ និង​មិន​បាន​រំពឹង​ទុក​ ដូច​ជា​ Server ឈប់​ដំនើរ​ការ​ ឬ​គាំង​ ពិន្ទុ​ជុំ​នោះ​នឹង​ត្រូវ​បាន​បោះ​បង់​ ហើយ​ការ​ប្រកួត​ត្រូវ​ចាប់​ផ្តើម​ឡើង​វិញ​។
  • បើ​សិន​ជា​កីឡាករ​មាន​បញ្ហា​ (ស្ថាន​ភាព​កាយ​សម្បទា​) មិន​អាច​បន្ត​ការ​ប្រកួត​បាន​ នោះ​អ្នក​រៀបចំ​នឹង​មិន​ទទួល​ខុស​ត្រូវ​ទេ​។ 
  • ប្រសិន​បើ​សមាជិក​ក្រុម​មិន​គ្រប់​ចំនួន​ 5នាក់​ទេ​ នោះ​ត្រូវ​កំណត់​ចាញ់​ដោយ​ស្វ័យ​ប្រវត្តិ​។
  • ក្នុង​អំឡុង​ពេល​នៃ​ការ​ប្រកួត​ ការ​ប្រើ​ប្រាស់​ Hacks, Bugs, និង​Third Party Tools ត្រូវ​បាន​ហាម​ឃាត់​ ។ បើពិនិត្យ​ឃើញ​ក្នុង​ករណី​នេះ​មាន​​ក្រុម​ណា​ដែល​បាន​លួច​ប្រើប្រាស់​ ក្រុម​នោះ​នឹង​ត្រូវ​បាន​បញ្ឈប់​ការ​ប្រកួត​ និង​អោយ​ធ្លាក់​ពី​ការ​ប្រកួត​ដោយ​ស្វ័យ​ប្រវត្តិ។
  • អ្នក​ប្រកួត​អាច​ប្រើប្រាស់​សម្ភារៈ​ប្រកួត​ផ្ទាល់​ខ្លួន​បាន​ដូច​ជា​ Mouse, Keyboard និង Headset ក្នុង​ករណី​ដែល​កំពុង​ប្រកួត​សម្ភារៈ​នោះ​មាន​បញ្ហា នោះ​ការ​ប្រកួត​នៅ​តែ​បន្ត។
  • ករណីទី1 ៖​ ចំពោះ​បញ្ហា Disconnect, Crashes​ បើ​មាន​ភាគី ( A ) ឫ​បើ​មាន​ភាគី​ ( B ) ខាង​ណា​បាញ់​ដាច់​សមាជិក​ភាគី​ណា​មួយ​ដាច់​តែ​ 1​នាក់ ដែល​កើត​ឡើង​អំឡុង​ពេល​ប្រកួត​នៅ​នាទី​លើ 1:30 ដោយ​មិន​ទាន់​បាន​ដាក់​គ្រាប់​បែក​ (C4) នោះ​ការ​ប្រកួត​អាច​ Restart បាន ប៉ុន្តែ​បើ​នៅ​ក្រោម​នាទី​ 1:30 នោះ​ការ​ប្រកួត​ត្រូវ​តែ​បន្ត។
  • ករណី​ទី2​ ៖ ចំពោះ​បញ្ហា Disconnect, Crashes បើ​មាន​ភាគី​ ( A ) ឫ​បើ​មាន​ភាគី​ ( B ) ខាង​ណា​បាញ់​ដាច់​សមាជិក​ភាគី​ណា​មួយ​ដាច់​តែ​ 1​នាក់​ មុន​នាទី​ 1:30 តែ​មិន​ទាន់​បាន​ដាក់​គ្រាប់បែក (C4) ក្រោយ​មក​ភាគី​ ( B ) ដែល​បាត់​បង់​សមាជិក​នោះ​មាន​ការ​ Disconnect, Crashes សមាជិក​ម្នាក់​បន្ថែម​ទៀត​នៅ​ក្រោម​នាទី​ 1:30 នោះ ការ​ប្រកួត​នៅ​តែ​បន្ត​។
  • ករណី​ទី3 ៖ ចំពោះ​បញ្ហា Disconnect, Crashes ដូច​ករណី​ទី2​ខាង​លើនិង​មុន​នាទី​ 1:30 ហើយ​មិន​ទាន់​បាន​ដាក់​គ្រាប់​បែក​ (C4) ប្រសិន​បើ​ភាគី​ ( A ) ដែល​ត្រូវ​បាន​បាញ់​ដាច់​សមាជិក​ 2នាក់​នោះ ហើយ​ភាគី​( A ) ដដែល​បាន​បាញ់​ដាច់​សមាជិក​ភាគី​ ( B ) មាន​ការ​ Disconnect, Crashes វិញ នោះ​មាន​សិទ្ធិ​ជ្រើស​រើស​ ប្រកួត​បន្ត ឬ​ធ្វើ​ការ​សុំ​ចាប់​ផ្ដើម​ប្រកួត​សារ​​ជា​ថ្មី។
  • ប្រសិន​បើ​កីឡាករ​ធ្វើ​ការ​ចេញ​ពី​ការ​ប្រកួត​ (Left match) ដោយ​ពុំ​មាន​ការ​ប្រាប់​ពី​អាជ្ញាកណ្ដាល​( Referee ) នោះ​ ក្រុម​នឹង​ទទួល​ពិន្ទុ​ចាញ់​។
  • កីឡាករ​ទាំង​អស់​ត្រូវ​មាន​សុជីវធម៌​ និង​គោរព​ពេល​វេលា​ក្នុង​ការ​ប្រកួត​។ ក្នុង​ករណី​ដែល​ក្រុម​ណា​មួយ​មក​យឺត​រ​យៈ​ពេល​ 10​នាទី នោះ​នឹង​ចាត់​ទុក​ថា​ចាញ់​ រី​ឯ​ក្រុម​ម្ខាង​ទៀត​ជា​អ្នក​ឈ្នះ​ ។
  • គ្រប់​សមាជិក​ក្រុម​ទាំង​អស់​ដាច់​ខាត​ត្រូវ​រាយ​ការណ៍​ទៅ​ក្រុម​របស់​ខ្លួន​ យ៉ាង​តិច​ ៣០​នាទី​មុន​ពេល​ការ​ប្រកួត​ចាប់​ផ្តើម​។ ប្រសិន​បើ​ដល់​ពេល​ប្រកួត​ហើយ​នៅ​តែ​មិន​ទាន់​បង្ហាញ​ខ្លួន​ ឬ​មាន​ការ​យឺត​យ៉ាវ​នៅ​ពេល​ប្រកួត​លើស​ពី​ 10​នាទី​ នោះ​គឺ​ចាត់​ទុក​ថា​អវត្ត​មាន​ ឬ​បោះ​បង់​ការ​ប្រកួត​។ ចំណែក​ឯ​ក្រុម​ម្ខាង​ទៀត​ចាត់​ទុក​ថាឈ្នះ ហើយ​រង់​ចាំ​ការ​ប្រកួត​បន្ត​។
  • ប្រសិន​បើ​ក្រុម​ណា​មួយ​មិន​បាន​គោរព​ទៅ​តាម​ការ​កំណត់​របស់​អាជ្ញាកណ្ដាល​( Referee ) ឬ​ធ្វើ​អោយ​មាន​កំហុស​ណា​មួយ​ អាជ្ញាកណ្ដាល​មាន​សិទ្ធ​កំណត់​កំហុស​ដោយ​មាន​ការ​ប្រមាន​លើក​​ទី​1 និង​ការ​ប្រមាន​លើក​ទី​2។
  • ការ​ប្រមាន​លើក​ទី​1 (កំហុស​មធ្យម​) ដោយ​ការ​ប្រមាន​ត្រឹម​ជា​ការ​ប្រមាន​ដោយ​ (Referee) ធ្វើ​ការ​កត់​ចំណាំ​ទុក​។
  • ការ​ប្រមាន​លើក​ទី​2 (កំហុស​ធ្ងន់​ធ្ងរ​)​ តំរូវ​អោយ​មាន​ការ​ដក​សិទ្ធ​ក្រុម​នោះ​ចាញ់​តែ​ម្ដង​។
  • នៅ​ពេល​ដែល​ក្រុម​ណា​មួយ​ដល់​ម៉ោង​ប្រកួត​ ហើយ​មិន​ព្រម​ចូល​ទីតាំង​ប្រកួត​តាម​ការ​កំណត់​របស់​ Referee ទេ នោះ​Referee ត្រូវ​កំណត់​រយៈ​ពេល​ត្រឹម​ 5នាទី​ប៉ុណ្ណោះ ហើយ​នៅ​តែ​មាន​ការ​យឺត​យ៉ាវ​ទៀត​ត្រូវ​កំណត់​អោយ​ចាញ់​តែ​ម្ដង​ដោយ​គ្មាន​លក្ខ​ខណ្ឌ​។
  • ប្រសិន​បើ​មាន​លទ្ធ​ផល​ (Point) ស្មើគ្នាក្នុង​ Group Stage មាន​ចំនួន​ 3ក្រុម នោះ​យើង​នឹង​ធ្វើការ​ប្រកួត​វគ្​គ Personal Mode ដែល​យក​សមាជិក​ក្នុង​ក្រុម​ 3នាក់ ដើម្បី​ធ្វើការ​ប្រកួត​ដោយ​យក​ Kill បូក​សរុប​។ បើ Point Kill តិច​ជាង​គេ​ជា​អ្នក​ចាញ់។
  • ប្រសិន​បើ​មាន​លទ្ធផល​ (Point) ស្មើគ្នាក្នុង Group Stage មាន​ចំនួន​ 2ក្រុម នោះ​យើង​នឹង​ធ្វើ​ការ​ប្រកួត​វគ្គ Boom Mode ដោយ​លេង​គិត​ 3 point មុន​ឈ្នះ។
  • ករណី​ដែល​ក្រុម​ខាង​ណា​មួយ​សុំ​បោះ​បង់​សិទ្ធ​ក្នុង​ការ​ប្រកួត​ នោះ​លិទ្ធផល​ឈ្នះនឹង​ផ្ដល់​ទៅ​អោយ​ក្រុម​ដែល​ជា​ដៃ​គូរ​ក្នុង​ការ​ប្រកួត​នោះ​។
  • កីឡាករ​ទាំង​អស់​ត្រូវ​តែ​ពាក់​អាវ​ដែល​ក្រុម​ការងារ​ Sabay បាន​ចែក​អោយ បើ​មិន​មាន​អាវ​ត្រឹម​ត្រូវ​ទេ​កីឡាករ​នោះ​ និង​មិន​អនុញ្ញាត​អោយ​ចូល​រួម​ប្រកួត​ឡើយ​។
  • កីឡាករ​ទាំង​អស់​និង​គ្រូ​បង្វឹក​ ត្រូវ​តែ​មាន​ខ្សែរ​ក្រដាស​ពណ៌​បិទ​នៅ​និង​ដៃ​ ដែល​ពណ៌​ក្រហម​សម្រាប់​កីឡាករ​ ពណ៌​លឿង​សម្រាប់​គ្រូ​។
  • ក្រដាស​ខ្សែរ​ពីរ​ពណ៌​នេះ​ គឺ​សម្រាប់​តែ​នៅ​ពេល​ដល់​ម៉ោង​ប្រកួត​ ឬ​មាន​តួនាទី​ទើប​អាច​ចូល​ទៅ​កាន់​កន្លែង​ប្រកួត​បាន​ បើ​ពុំ​មាន​នោះ​ទេ​ មិន​អនុញ្ញាត​អោយ​ចូល​ឡើយ​ ហើយ​ក្រដាស​នេះ​ទទួល​បាន​ ដោយ​ក្រុម​ការងារ​រៀប​ចំ​ការ​ប្រកួត​បាន​ប្រគល់​ជូន​។
  • កីឡាករ​ទាំងអស់​និង​គ្រូ​បង្វឹក ត្រូវ​តែ​មាន​កាស​ពាក់​ជាប់​ត្រចៀក​ពេល​ការ​ប្រកួត​ចាប់​ផ្ដើម​ ក្នុង​ករណី​មិន​អនុវត្ត​ ឬ​មិន​ពាក់​កាស​ទេ​ នោះ​ត្រូវ​ទទួល​ការ​ពិន័យ​ទៅ​តាម​ការ​កំណត់​របស់​អាជ្ញាកណ្ដាល​។

3.1. របៀបនៃការប្រកួត

ក្រុម​ដែល​ចូល​រួម​តម្រូវ​អោយ​លេង​នៅ​វគ្គ Online Team Challenge ដើម្បី​សន្សំ​ពិន្ទុ​ឡើង​មក​លេង​នៅ​វគ្គចាប់​ពូល​និង​វគ្គជម្រុះ​។

3.2. ការ​ចាប់​ពូល 12​ក្រុម​ (Group Stage)

Group AGroup BGroup CGroup D
Team A1Team B1Team C1Team D1
Team A2Team B2Team C2Team D2
Team A3Team B3Team C3Team D3

ការ​ចាប់​ពូល 4ក្រុម ដែល​ឡើង​ដោយ​ស្វ័យ​ប្រវត្តិ​ក្នុង​វគ្គ 8ក្រុម ( Pool Lucky draw 4 team direct invite ) 

Q1Q2Q3Q4
Top 4Top 4Top 4Top 4
Top ATop BTop CTop D

វគ្គ​ចាប់​ពូល​គឺ​មាន​ 12ក្រុម​ដែល​ចែក​ជា 4ពូល​សន្សំពិន្ទុ​ឡើង​ទៅ​លេង​វគ្គ 8ក្រុមចុងក្រោយ (Quarter Final) ។ ការ​ប្រកួត​លេង​​ 5 Round ដោយ​ក្រុម​ដែល​យក​ឈ្នះ​មាន​ពិន្ទុ​ដូច​ខាង​ក្រោម​ ៖

  • 5:0 អ្នកឈ្នះ បាន 5 ពិន្ទុ, អ្នកចាញ់ បាន 0 ពិន្ទុ
  • 5:1 អ្នកឈ្នះ បាន 5 ពិន្ទុ, អ្នកចាញ់ បាន 1 ពិន្ទុ
  • 5:2 អ្នកឈ្នះ បាន 5 ពិន្ទុ, អ្នកចាញ់ បាន 2 ពិន្ទុ
  • 5:3 អ្នកឈ្នះ បាន 5 ពិន្ទុ, អ្នកចាញ់ បាន 2 ពិន្ទុ
  • 5:4 អ្នកឈ្នះ បាន 4 ពិន្ទុ, អ្នកចាញ់ បាន 3 ពិន្ទុ

3.3. ការប្រកួតជម្រុះ

របៀប​ប្រកួត​ក្នុង​ការ​ប្រកួត​វគ្គ 8ក្រុម ចុង​ក្រោយ (Quarter Final) ក្រុម​ត្រូវ​ប្រកួត​គ្នាក្នុង​លក្ខ​ខណ្ឌចាញ់​ធ្លាក់​ ឈ្នះឡើង​ដើម្បីស្វែង​រក​ជើង​ឯក​នៃ​ការ​ប្រកួត​

ការ​ចាប់​គូរ​ប្រកួត​វគ្គជម្រុះ៖

4.អាជ្ញាកណ្ដាលក្នុងករណីមានជំលោះ ឬវិវាទពីការប្រកួត

  • អាជ្ញាកណ្ដាលមានសិទ្ធិក្នុងការកាត់សេចក្តីទៅលើកាប្រកួតដោយស្របតាមគោលការណ៍ Fair Play មិនលម្អៀង ។​ 
  • រាល់ការកាត់សេចក្តីនឹងមិនអាចមានការតវ៉ាបន្តបានឡើយក្រោយពីប្រកាសសំរេចរួចជាស្ថាពរ។
  • មានសិទ្ធដកឬកាត់សេចក្ដីចុងក្រោយទៅលើក្រុម​ណា​មួយ​ដែល​បាន​ធ្វើ​ខុស​ពី​ច្បាប់​ការ​ប្រកួត​ ឬ​តាម​ការ​មើល​ឃើញ​ជាក់​ស្ដែង​នៃ​កំហុស​នោះ។

4.1.អំពីអាជ្ញាកណ្ដាលសម្រាប់ការប្រកួត

ត្រូវ​កំណត់​កាត់​សេចក្ដី​មិន​លម្អៀង​ដោយ​គោរព​គោល​ការណ៍​នៃ​ច្បាប់​ដែល​បាន​កំណត់​ ដោយ​អាជ្ញា​កណ្ដាល​មាន​សមាស​ភាព​ 5រូប ៖

  • អាជ្ញាកណ្ដាល 2 រូប ជា​អ្នក​កាត់​សេចក្ដី​ដោយ​ឈរ​មើល​ពី​ក្រោម​ការ​ប្រកួត
  • អាជ្ញា​កណ្ដាល 2 រូប ជា​ត្រួត​ពិនិត្យទៅ​លើ​កីឡាករ
  • អាជ្ញាកណ្ដាល 1 រូប ជា​អ្នក​ត្រួត​ពិនិត្យនៅ​ក្នុង​ហ្គេម​ ( Observer )

5.ការហាមឃាត់

5.1. ការហាមឃាត់សម្រាប់ការប្រកួតកីឡាអេឡិចត្រូនិក AK2

មិនអនុញ្ញាត​អោយ​ប្រើប្រាស់​កម្មវិធី​ជំនួយ​ផ្សេងៗ​ សម្រាប់​សម្រួល​ដល់​ការ​ប្រកួត​ ឬ​ជំនួយ​ក្នុង​ការ​យក​ព្រាប​ឈ្នះ​ទៅ​លើ​ដៃ​គូរ​របស់​ខ្លួន​ឡើយ​។

ដូច​នេះ​ហើយ​ទើប​​មាន​ចែង​ការ​កំណត់​អំពី​ការ​ហាម​ឃាត់​នានា​សម្រាប់​ការ​ប្រកួត​ប្រភេទវិញ្ញាសារអេឡិចត្រូនិក AK2។

5.2. ការហាមឃាត់ការប្រើប្រាស់កម្មវិធីជំនួយផ្សេងៗ

  • ការប្រើ Hack
  • Tool ជំនួយ
  • វត្ថុដែលដាក់បង្កប់ក្នុងសម្ភារៈដែលយកមកប្រកួត
  • កម្មវិធីផ្សេងៗទៀតដែលជំនួយដល់ការប្រកួត


5.3. ការហាមឃាត់ក្នុងបរិវេណប្រកួត និងកំឡុងពេលប្រកួត

  • សម្រាប់ការប្រកួតកីឡាអេឡិចត្រូនិកវិញ្ញាសារ AK2 មិនអនុញ្ញាតអោយជនណាម្នាក់ឬក្រុមណាមួយធ្វើការ ភ្នាល់គ្នាជាលក្ខណៈល្បែងស៊ីសងនោះឡើយ។
  • ក្នុងបរិវេនប្រកួត មិនអនុញ្ញាតអោយមានគ្រឿងស្រវឹងៗផ្សេងៗនោះឡើយ។
  • ការសរសេរឆាត ឬតាមការ Comment ឌឺដងដាក់គ្នាតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក (Facebook, Twitter, Instagram,TikTok …)   ដែលជាហេតុបង្កជាជម្លួសបាន។

6.ការបង្កហឹង្សាបរិវេណប្រកួត

  • មិនអនុញ្ញាតអោយបង្កអំពើហឹង្សាក្នុងកំឡុងពេលប្រកួត ។
  • ក្នុងករណីមានហឹង្សាក្នុងបរិវេណប្រកួតគឺ ដែលមិនអាចដោះស្រាយបាន ឬមានលក្ខណៈធ្ងន់ធ្ងរ នោះយើង នឹងបញ្ជូលសំណុំរឿងនោះទៅកាន់សមត្ថកិច្ចនៃដែនដី ដោះស្រាយតាមផ្លូវច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

យើង​ខ្ញុំ​សូម​រក្សា​សិទ្ធ​កែ​ប្រែ​ដោយ​មិន​​ជូន​ដំណឹងជា​មុន

សម្រាប់​ព័ត៌មាន​បន្ថែម​ 015 364 168 / 015 294 168

SABAY សូមអគុណ!